ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោង វិនិយោគថ្មីៗចំនួន ៤បន្ថែមទៀត ដែលមានសរុប ទុនវិនិយោគជិត១០០លានដុល្លារ ដោយបង្កើតឱកាសការងារបានជាច្រើន កន្លែងដល់ប្រជាពលរដ្ឋផងដែរ ។
យោងតាមគេហទំព័រហ្វេសប៊ុក របស់ CDC នាថ្ងៃទី១៨ កក្កដា បានបញ្ជាក់ថា តាមសំណើ សុំវិនិយោគ របស់ក្រុមហ៊ុន គណៈកម្មាធិការ តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១-“L-Q New Energy CO., LTD.” គម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល, ខេត្តក្រចេះ, មានទុនវិនិយោគចំនួន ៨៤,៥ លានដុល្លារ និងបង្កើតការងារបានចំនួនប្រមាណ ១.០០០នាក់។

២- “Eastcam Casting Co., Ltd.” គម្រោងបង្កើតរោងចក្រផលិត និងកែច្នៃបំពង់ទីបដែក និងកែច្នៃដំណរបំពង់ទីបដែក គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល ស្វាយរៀង, ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ៥,៨ លានដុល្លារ និងបង្កើតការងារ បានចំនួនប្រមាណ ២០០នាក់ ។

៣- “MEGA HARDWOOD CO., LTD” គម្រោងបង្កើតរោងចក្រផលិតក្តាប៉ាកេ និងក្តារបន្ទះ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ៥លានដុល្លារ និងបង្កើតការងារបានចំនួនប្រមាណ ៣០០នាក់ ។

៤- “XIN JIN WEI GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១,៥លានដុល្លារ និងបង្កើតការងារបានចំនួនប្រមាណ ៥៥០នាក់ ៕

