ព័ត៌មានជាតិ

ក្រសួងសាធារណការ នឹងដាក់ដំណើរការសាកល្បង​ ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យ អេឡិចត្រូនិកកំពង់ផែ

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ឲ្យដំណើរការសាកល្បង ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យ អេឡិចត្រូនិកកំពង់ផែ (Port EDI) ចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ខាងមុខ សម្រាប់ការរៀបចំបែបបទ នាវាចូល-ចេញ នៅកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ។

យោងតាមសេចក្ដីជូនដំណឹងក្រសួងនាថ្ងៃទី២៩ កក្កដា បានបញ្ជាក់ថា ក្រសួងបានទទួលជំនួយ​ឥតសំណងពីជប៉ុន តាមរយៈទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ នៃជប៉ុន (JICA) ក្នុងការអនុវត្តគម្រោង ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យ អេឡិចត្រូនិកកំពង់ផែ (Port EDI) ដើម្បីកាត់បន្ថយពេលវេលា និងសម្រួលដល់ការរៀបចំ បែបបទនាវាចូលចេញកំពង់ផែកម្ពុជា។

ក្រសួងបញ្ជាក់បន្ថែមថា «ក្នុងន័យនេះ ក្រសួងសាធារណការ នឹងដាក់ឲ្យដំណើរការសាកល្បង ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យ អេឡិចត្រូនិកកំពង់ផែ (Port EDI) ចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ សម្រាប់ការរៀបចំបែបបទនាវា ចូល-ចេញ នៅកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយផ្លាស់ប្តូរនីតិវិធីបច្ចុប្បន្នទៅប្រើប្រាស់ ប្រព័ន្ធស្វ័យប្រវត្តិកម្មជំនួសវិញ តាមរយៈគេហទំព័រផ្លូវការ ដែលមានអាសយដ្ឋាន https:/portedi.mpwt.gov.kh»៕

To Top