ព័ត៌មានជាតិ

កម្លាំងចម្រុះចុះបង្រ្កាប បទល្មើសនេសាទ ខុសច្បាប់ នៅស្រុកកណ្តៀង!

ពោធិសាត់: កម្លាំងចម្រុះខេត្តពោធិសាត់ សហការជាមួយកម្លាំងចម្រុះ ថ្នាក់ជាតិ នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២២នេះ បានចុះបង្ក្រាប បទល្មើសនេសាទ ចាប់ពីចំនុចជ្រោយវែង រហូតដល់ចំនុចចារុះ និង ចំនុចព្រែកកំពង់គុជ ក្នុងភូមិសាស្រ្ត ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិសាត់។

ជាលទ្ធផលបង្រ្កាបបាន និង បំផ្លាញចោលវត្ថុតាង រួមមានរបាំងសាច់អួន ក្រឡាញឹកចំនូន ១៤០០ ម៉ែត្រ -ក្បាលប ចំនួន ១១ គ្រឿង-របាំងស្បៃមុងចំនួន ១០ ខ្សែស្មើរនឹង ៣៧០០ ម៉ែត្រ-លូកស្បៃមុងចំនួន ៩ មាត់-បង្គោលឈើ ១០២០ ដើម និង ចាក់លែងកូនត្រី ចូលទៅក្នុងទឹកទន្លេចំនួន ៣២ គីឡូក្រាម៕

To Top