ព័ត៌មានជាតិ

ឧត្តមនាវីឯក ទៀ សុខា​ អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ឧត្តមសេនីយ៍ឯក យិន ឆៃលី សាកលវិទ្យាធិការរង ជានាយកមហាវិទ្យាល័យការពារជាតិ

ភ្នំពេញ៖ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ លោកឧត្តមសេនីយ៍ឯក យិន ឆៃលី សាកលវិទ្យាធិការរង ជានាយកមហាវិទ្យាល័យការពារជាតិ ក្នុងឱកាសដឹកនាំនិស្សិតវគ្គការពារជាតិ ជំនាន់ទី១៦ មកទស្សនកិច្ចសិក្សា នៅទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ។

To Top