ព័ត៌មានជាតិ

សម្តេចតេជោ ប្រកាសជំហរដាច់ខាត ថ្កោលទោសជនជ្រុលនិយម និងជនក្បត់ជាតិ ដែលប្រមាថព្រះមហាក្សត្រ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសជំហរជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ជំហរដាច់ខាតថ្កោលទោស ចំពោះជនជ្រុលនិយម និងជនក្បត់ជាតិដែលបានប្រមាថលើ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតនៃកម្ពុជា ។

យោងតាមសេចក្ដីប្រកាស ព័ត៌មាន ស្ដីពីលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា “រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ជំហរដាច់ខាតថ្កោលទោស ចំពោះជនជ្រុលនិយមនិងជន ក្បត់ជាតិ ដែលបានប្រមាថលើ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះរាជាណាចក្រកម្ពុជា ដែលការប្រមាថនេះ គឺជាទង្វើបំពានឃ្លាំងធ្ងន់ធ្ងរ លើមាត្រា៧ នៃរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា «អង្គព្រះមហាក្សត្រ មិនអាចមាននរណាមករំលោភបំពាន បានឡើយ»”៕

To Top