ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីជប់លៀងជូន នាយករដ្ឋមន្រ្តី​ចិន

ភ្នំពេញ ៖ នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញរៀបចំពិធីលៀងសាយភោជន៍ ជូនលោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីចិន និងគណៈប្រតិភូ ក្នុងឱកាសដែលលោក អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន។

ពិធីលៀងសាយភោជន៍ នាពេលនេះ មានការអញ្ជើញចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន ជាច្រើនរូប ព្រមទាំងបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។

ផ្ទាំងពាណិជ្ជកម្ម

តាមរយៈដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីចិន
នាពេលនេះ គឺបានពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ ការ ទំនាក់ទំនងជាទ្វេភាគី ជាពិសេសផ្តោតលើបង្កើនពាណិជ្ជកម្ម ពង្រឹងសេដ្ឋកិច្ច ការវិនិយោគ និងការអភិវឌ្ឍន៍ទៅលើវិស័យសំខាន់ៗជាច្រើនទៀត ដូចអ្វីដែលកម្ពុជា និងចិនបានចុះហត្ថលេខា លើឯកសារសំខាន់ៗ ចំនួន១៨ កាលពីល្ងាចមិញនេះ៕

To Top