ព័ត៌មានជាតិ

សម្ដេច​តេជោ​ស្នេីថៃ ជួយទិញអង្ករ​ និងសម្រួលនីតិវិធី​នាំចូលកសិផលកម្ពុជា

ភ្នំពេញ​ ៖​សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យភាគីថៃជួយទិញអង្ករកម្ពុជា បន្ថែមទៀត និងជួយសម្រួលនីតិវិធីនៃការនាំចូលកសិផលកម្ពុជាឆ្លងកាត់ ព្រំដែន ចូលទៅ ប្រទេសថៃ។

នេះបេីយោងតាមសេចក្តី ប្រកាស ព័ត៌មាន​ របស់ក្រសួងការបរទេសខ្មែរ​ នាថ្ងៃទី១០​ ខែវិច្ឆិកា​ ឆ្នាំ២០២២​ ស្ដីពីជំនួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ទ្វេភាគី​ ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ។

ផ្ទាំងពាណិជ្ជកម្ម

នាឱកាសនោះ​ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានជួយសម្រួលដល់ពលករ កម្ពុជានៅប្រទេសថៃ ជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ និងបានស្នើសមភាគី ថៃឱ្យបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅក្នុងកិច្ចការនេះ។

ដើម្បីជំរុញពាណិជ្ជកម្មតាមព្រំ ដែន និងទំនាក់ទំនង រវាង ប្រជាជននិង ប្រជាជន នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពប្រគល់ភារកិច្ចដល់អាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីពន្លឿនការបើកដំណើរការច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន និងការបើកដំណើរការ «ស្ពានមិត្តភាព» ឱ្យបានឆាប់ ហើយនិង អនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបាន ក្នុងកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗនេះ ដើម្បីជំរុញការអភិវឌ្ឍតំបន់ព្រំដែន៕

To Top