ព័ត៌មានជាតិ

កម្ពុជា​ ឡាវ​ វៀតណាម​ ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីប្រយោជន៍គ្នាទៅវិញទៅមក

ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា ឡាវ វៀតណាម បានចុះហត្ថលេខា សម្តែងការ ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រីក និងធ្វើកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅ ដើម្បីផ្តល់ប្រយោជន៍គ្នា ទៅវិញទៅមក ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្ដីពីពិធីចុះហត្ថលេខាលើ សេចក្ដីថ្លែងការណ៍រួមប្រធានសភា នៃព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងសាធារណរដ្ឋ សង្គមនិយមវៀតណាម (CLV) ស្ដីពី “កិច្ចប្រជុំកំពូលសភាកម្ពុជា ឡាវ វៀតណាម » នៅរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃម ហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ប្រធានរដ្ឋសភា នៃព្រះរាជា ណាចក្រកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋសង្គមនិ យមវៀតណាម បានពិភាក្សាអំពី កិច្ចសហប្រតិបត្តិកា ររវាងសភាកម្ពុជា-ឡាវ-វៀតណាម (CLV) ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព ជាប្រពៃណី អ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងយូរអង្វែងនៃប្រទេសទាំងបី។

ប្រធានរដ្ឋសភានៃប្រទេស CLV បានចេញសេចក្ដីថ្លែងការណ៍រួម ស្តីពីការបង្កើត កិច្ចប្រជុំកំពូលសភា CLV និងកំណត់ការអនុម័ត ជាផ្លូវការនូវនីតិវិធីនៃកិច្ចប្រជុំ។

នៅក្នុងសេចក្តីប្រកាស ព័ត៌មានប្រធានរដ្ឋសភា ទាំងបី បានសម្តែងការប្តេជ្ញាចិត្តយ៉ាង មុតមាំក្នុងការពង្រីក និង់ធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ច សហប្រតិបត្តិការ និងភាពជាដៃគូរបស់សភា ដើម្បីថែរក្សា និងការពារកិច្ចសហប្រតិបត្តិការជិ តស្និទ្ធ និងផ្តល់ ផលប្រយោជន៍ទៅវិញទៅមករវាង រដ្ឋសភា នៃប្រទេសទាំងបី ដោយជំរុញកិច្ចសហប្រតិ បត្តិការនយោបាយ វប្បធម៌ សេដ្ឋកិច្ច និងសន្តិសុខ សម្រាប់ការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នៃប្រទេសទាំងបី។

ជាមួយគ្នានោះដែរ ប្រធានរដ្ឋសភា នៃប្រទេសទាំងបី បានយល់ព្រមលើកយន្តកា រដែលមានស្រាប់ នៃកិច្ចប្រជុំគណៈកម្មាធិការ គណៈកម្មការកិច្ចការបរទេស CLV ទៅជា “កិច្ចប្រជុំកំពូលសភា CLV“។ កិច្ចប្រជុំកំពូលនេះមានគោលបំណង ១. ធ្វើឱ្យកាន់ តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យក្នុងចំណោមប្រទេស CLV។ ២. ជំរុញការផ្លាស់ប្តូរ និងការផ្សព្វផ្សាយព័ត៌មាន បទពិសោធន៍ និង ការអនុវត្តឱ្យបានល្អលើមុខងារ និងភារកិច្ចរបស់សភាជាតិ CLV។ និង ៣. កៀរគរធនធានហិរញ្ញវត្ថុ ដើម្បី អនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌនៃតំបន់ ត្រីកោណអភិវឌ្ឍន៍ CLV (CLV-DTA)។

កិច្ចប្រជុំកំពូល លើកទីមួយ នឹងធ្វើជាម្ចាស់ផ្ទះដោយរដ្ឋសភា នៃប្រទេសឡាវ នៅឆ្នាំ២០២៣។ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសភានេះ នឹងបង្កើតផលប្រយោជន៍ ជាក់ស្ដែង បន្ថែមទៀត ដោយផ្អែក លើការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា ការជឿទុកចិត្តគ្នា និងផលប្រយោជន៍ទៅវិញទៅមក សម្រាប់សន្តិភាព និងវិបុលភាព (M4P2) សម្រាប់ប្រជាជន នៃប្រទេសទាំងបី និងលើសពីនេះទៀត។

សូមបញ្ជាក់ថា អន្តរសភាអាស៊ាន ហៅកាត់ថាអាយប៉ា (AIPA) ជាវេទិកា សភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យពលរដ្ឋប្រមាណជិត ៧០០លាននាក់ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ដើម្បីប្រមូលផ្តុំនូវមតិ យោបល់ ទស្សនៈរបស់តំណាងពលរដ្ឋ ក្រោមចក្ខុវិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងគោលបំណងដោះស្រាយបញ្ហា រួមរបស់ពិភពលោកដែលប៉ះពាល់ ដល់តំបន់អាស៊ីអាគ្នេយ៍ និងដើម្បីជំរុញឱ្យមានសន្តិសុខ ស្ថិរភាពនិងវិបុលភាព។

អាយប៉ាមានសមាជិកចំនួន ១០ប្រទេស រួមមាន៖ ប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម។ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ដែលសភានៃព្រះរាជាណាចក កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះលើកនេះ ជាការជួបជុំគ្នាដោយផ្ទាល់លើកដំបូងរបស់ AIPA ក្រោយពីការរាតត្បាតនៃជំងឺកូរីដ១៩ ជាសកល តាំងពីឆ្នាំ២០១៩ មកនោះ។ មហាសន្និបាតAIPA លើកទី៤១ ក្នុងឆ្នាំ២០២០ ដែលសភាប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ និងមហាសន្និបាតអោ យប៉ាលើកទី៤២ ក្នុងឆ្នាំ២០២១ ដែលសភាប្រទេសព្រុយណេដារូស្សាឡាម ធ្វើជាម្ចាស់ផ្ទះ គឺបានរៀបចំឡើង តាមរយៈប្រព័ន្ធប្រព័ន្ធវីដេអូ។

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ជាព្រឹត្តិការណ៍សំខាន់មួយ ដែលសភាកម្ពុជា និងគណៈប្រតិភូសភាសមាជិក ទាំងអស់បានជួបជុំ ធ្វើការចែករំលែកបទពិសោធន៍ ទស្សនៈវិស័យរៀងៗខ្លួន នៅក្នុងគ្រួសារអាយប៉ា ដើម្បីជាប្រយោជន៍រួម របស់ប្រជាជាតិទូទាំង សកលលោក៕

To Top