ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី អំពាវនាវ តុលាការឱ្យបញ្ឈប់ការកោះហៅ កុមាររងគ្រោះ ឡើងកាត់ក្ដីដោយផ្ទាល់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ស្ថាប័នតុលាការគ្រប់ជាន់ថ្នាក់ឱ្យបញ្ឈប់ការកោះហៅកុមាររងគ្រោះដោយការរំលោភបំពានឡើងតុលាការដោះស្រាយរឿងក្ដីដោយផ្ទាល់។

ក្នុងឱកាសអញ្ជើញសួរសុខទុក្ខដល់កុមាកំព្រា និងរងគ្រោះនៅមជ្ឈមណ្ឌល បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកកោះហៅកុមារតូចៗ ឡើងតុលាការជាការបន្ថែម ការភ័យខ្លាច ដល់កុមាររងគ្រោះ ដែលត្រូវប្រឈមមុខ ដល់ផ្ទាល់ជាមួយជនសង្ស័យ។

To Top