ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន អញ្ជើញបើកិច្ចប្រជុំបូកសរុបការងារប្រចាំខែ របស់កងពលតូចដឹកជញ្ជូនលេខ៩៩ និងលើកទិសដៅការងារសម្រាប់ខែថ្មី 

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានបើកិច្ចប្រជុំបូកសរុបការងារប្រចាំខែ របស់កងពលតូចដឹកជញ្ជូនលេខ៩៩ និងលើកទិសដៅអនុវត្តន៍ការងារសម្រាប់ខែថ្មី ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានមានប្រសាសន៍ទៅកាន់បងប្អូនកងទ័ព ក្នុងកិច្ចប្រជុំ ត្រូវតែបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ក្នុងអង្គភាព និងខិតខំបន្តពង្រឹងពង្រីកការអភិវឌ្ឍ លើគ្រប់វិស័យក្នុងអង្គភាព ឲ្យកាន់តែរីកចំរើនបន្ថែមទៀត៕

To Top