KAHRAMANMARAS៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ថាចំនួនអ្នកស្លាប់ពីការរញ្ជួយដីកាលពីសប្តាហ៍មុននៅតួកគី និងស៊ីរីបានកើនឡើងលើសពី៣៥.០០០នាក់គិតត្រឹមថ្ងៃចន្ទនេះ ខណៈដែលក្រុមជួយសង្គ្រោះបានចាប់ផ្តើមបន្ថយការស្វែងរកអ្នកនៅរស់រានមានជីវិត ហើយកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយបានបញ្ជូនទៅដល់មនុស្សរាប់សែននាក់ដែលគ្មានផ្ទះសម្បែង ។
រយៈពេល៨ថ្ងៃហើយបន្ទាប់ពីការរញ្ជួយដីកម្រិត៧,៨រ៉ិចទ័រ ។ ប្រព័ន្ធផ្សព្វផ្សាយទួរគីបានរាយការណ៍ថា មនុស្សមួយចំនួនតូចនៅតែត្រូវបានទាញចេញពីគំនរបាក់បែក ខណៈដែលអ្នកជីករុករកបានជីកឆ្លងកាត់ទីក្រុងដែលខូចខាត ។
ចំនួនអ្នកស្លាប់ដែលត្រូវបានបញ្ជាក់បានកើនឡើងដល់៣៥.២២៤នាក់ ខណៈដែលមន្ត្រី និងគ្រូពេទ្យបានឲ្យដឹងថា មនុស្ស ៣១.៦៤៣នាក់បានស្លាប់នៅក្នុងទីក្រុងតួកគី និង៣.៥៨១នាក់នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការរញ្ជួយដីកាលពីថ្ងៃទី៦ ខែកុម្ភៈ ដែលជាការស្លាប់ច្រើនបំផុតទី៥ ចាប់តាំងពីដើមសតវត្សទី២១ ។
អង្គការសហប្រជាជាតិ (UN) បានថ្កោលទោសចំពោះការបរាជ័យក្នុងការបញ្ជូន ជំនួយដែលត្រូវការយ៉ាងខ្លាំងទៅកាន់តំបន់ដែលហែកហួរ ដោយសង្គ្រាមនៃប្រទេសស៊ីរី ហើយបានព្រមានថា ចំនួនអ្នកស្លាប់នឹងកើនឡើងខ្ពស់ជាងនេះ ខណៈដែលអ្នកជំនាញបានព្រមានថា សង្ឃឹមថានឹងអាចរកឃើញមនុស្ស នៅរស់រានមានជីវិតជារៀងរាល់ថ្ងៃ ៕