ព័ត៌មានជាតិ

វេទិកាផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន លើកទី២ បានប្រារព្វឡើងដោយជោគជ័យ

ឆ្នាំ 2023 គឺជាខួបលើកទី 65 នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន ហើយក៏ជាឆ្នាំមិត្តភាពកម្ពុជា-ចិនផងដែរ។ ថ្មីៗនេះ វេទិកាផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិនលើកទី២ ដែលរៀបចំដោយសម្ព័ន្ធផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន និងចូលរួមរៀបចំដោយChina Huaneng Group Co., Ltd., សាកលវិទ្យាល័យភាសាបរទេសប៉េកាំង រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រារព្វឡើងដោយ​ជោគជ័យនៅទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។

វេទិកានេះត្រូវបានប្រារព្ធឡើង ក្នុងពេលដំណាលគ្នានៅទីក្រុងប៉េកាំង ប្រទេសចិន និងខេត្តសៀមរាប ប្រទេសកម្ពុជាក្នុងទម្រង់ “កន្លែងជាចម្បង + កន្លែងចាក់វីដេអូ”  ដែលបង្ហាញយ៉ាងទូលំទូលាយនូវសមិទ្ធផល ផ្លែផ្ការបស់ប្រទេសចិន និងកម្ពុជាក្នុងការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការថាមពល ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ លោកជំទាវខែក កែមាលីស៊ីសូដាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន លោកDeng Jianlingអគ្គនាយកChina Huaneng Group Co., Ltd.,  លោកChang Jian ទីប្រឹក្សារដ្ឋមន្ត្រីនៃស្ថានទូតចិនប្រចាំកម្ពុជា លោកZhao Gangនាយករងសាកលវិទ្យាល័យភាសាបរទេសប៉េកាំង លោកPrak Phannaraរដ្ឋមន្រី្តពាណិជ្ជកម្មទីប្រឹក្សាស្ថានទូតកម្ពុជាប្រចាំប្រទេសចិន លោកស្វាយ​ សំ​អ៊ាងអភិបាលខេត្តស្ទឹងត្រែងប្រទេសកម្ពុជា ព្រមទាំងលោកChen FengMingប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមក្នុងវេទិកានេះ ព្រមទាំងបានថ្លែងសុន្ទរកថា។

លោកជំទាវខែក កែមាលីស៊ីសូដាឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិនមានប្រសាសន៍ថា៖ មិត្តភាពរវាងកម្ពុជា និងចិនមានប្រវត្តិយូរអង្វែង ប្រទេសទាំងពីរកំពុងតែជម្រុញនូវការសហការគ្នាឲ្យស៊ីជម្រៅក្នុងផ្នែកសេដ្ឋកិច្ច អាជីវកម្ម និងការផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមក ជំរុញនូវការស្ថាបនាវាសនាតែមួយរវាងចិន និងកម្ពុជា។ China Huaneng រួមសហការជាមួយនឹងសាកលវិទ្យាល័យល្បីៗ និងThink tankដើម្បីបង្កើតសម្ព័ន្ធផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន ដែលនឹងជួយលើកកម្ពស់ការផ្លាស់ប្ដូរវប្បធម៌ និងការរៀនសូត្រពីគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។ វេទិកានេះក៏នឹងលើកកម្ពស់បន្ថែមទៀតនូវចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ និងធ្វើឱ្យទំនាក់ទំនងមិត្តភាពរវាងចិន និងកម្ពុជាកាន់តែស៊ីជម្រៅថែមទៀតផងដែរ។ 

លោកDeng Jianling បានមានប្រសាសន៍ថា៖ ភាពស្និទ្ធស្នាល និងចិត្តតែមួយរវាងប្រជាជន និងប្រជាជន គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និងជាកម្លាំងជំរុញឲ្យមានឥទ្ធិពលសម្រាប់ការអភិវឌ្ឍមិត្តភាពកម្ពុជា-ចិនប្រកបដោយចីរភាព។ ដើម្បីបង្កើនចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន យើងត្រូវមានកិច្ចសហប្រតិបត្តិការកសាងស្ពាននៃការផ្លាស់ប្តូរវប្បធម៌ ចែករំឡែករឿងរ៉ាវនៃចំណងមិត្តភាពរវាងកម្ពុជា និងចិន រួបរួមការឯកភាពនៃវប្បធម៌រវាងគ្នាទៅវិញទៅមក។ China Huaneng Group នឹងបន្តធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការថាមពលរវាងកម្ពុជា-ចិន ព្រមទាំងជម្រុញនូវការអនុវត្តបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ Òពេជ្រប្រាំមួយជ្រុងÓ ដែលពាក់ព័ន្ធនឹងការពង្រឹងផ្នែកថាមពលស្អាត ដូចជា៖ ថាមពលវារីអគ្គិសនី និងថាមពល​ពន្លឺព្រះអាទិត្យជាដើម។ ដោយពឹងផ្អែកលើថាមពល និងការច្នៃប្រឌិតបច្ចេកវិជ្ជាកាបូនទាប ស្វែងរកដំណោះស្រាយកិច្ចសហប្រតិបត្តិការថាមពលបៃតង និងថាមពលមានស្ថេរភាពដែលអាចទុកចិត្តបាន។

សម្ព័ន្ធផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិនត្រូវបានបង្កើតឡើងនៅថ្ងៃទី 16 ខែធ្នូ ឆ្នាំ 2021។ នាបច្ចុប្បន្នមានសមាជិកជាង 30 អង្គភាព។ ចាប់តាំងពីបង្កើតឡើងបានរយៈពេលមួយឆ្នាំកន្លងមកនេះ សម្ព័ន្ធនេះបានបន្តឆ្ពោះទៅមុខដោយឥតឈប់ឈរ ព្រមទាំងសម្រេចបានលទ្ធផលជាផ្លែផ្កា។ បានជម្រុញឲ្យChina Huaneng និងវិទ្យាស្ថានស្រាវជ្រាវបេតិកភណ្ឌវប្បធម៌ចិនសហការគ្នាចេញផ្សាយភាពយន្តឯកសារខ្នាតតូច “ខ្ញុំអភិរក្សប្រាសាទនៅអង្គរ”។ បានអនុវត្តការស្រាវជ្រាវដ៏ស៊ីជម្រៅស្តីពី “ការយល់ដឹងរបស់យុវជនកម្ពុជាចំពោះប្រទេសចិន” ព្រមទាំងបានប្រារព្ធឡើងនូវការប្រកួតវីដេអូយុវវ័យជំនាន់ Z កម្ពុជា-ចិន ដែលធ្វើជាVlog ខ្លីៗ លើកដំបូងជាដើម។

នៅក្នុងវេទិកានេះផងដែរ ដោយមានការគាំទ្រពីChina Huaneng និងសាកលវិទ្យាល័យភាសាបរទេសប៉េកាំង រាជបណ្ឌិត្យសភាកម្ពុជាបានចេញផ្សាយ “សៀវភៅស្តីពីអត្តសញ្ញាណសហគ្រាសចិននៅកម្ពុជា” ដែលបង្ហាញយ៉ាងពេញលេញនូវភាពសុចរិតភាព ការច្នៃប្រឌិត ការបើកទូលាយ និងទំនួលខុសត្រូវ ផ្ដល់ផលប្រយោជន៍ និងលទ្ធផលឈ្នះ-ឈ្នះរបស់សហគ្រាចិនដែលនៅប្រទេសកម្ពុជា៕

To Top