ព័ត៌មានជាតិ

សម្ដេចតេជោ ហៅ សម រង្ស៊ី ជាក្មេងស្រួលប្រើ ក្នុងការជួយពង្រឹងអំណាច

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ បានហៅលោក សម រង្ស៊ី គឺជាក្មេងស្រួលប្រើដែលជួយកែរដ្ឋធម្មនុញកម្ពុជា ដើម្បីឈានឆ្ពោះទៅរកការពង្រឹងអំណាច របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

ថ្លែងចេញពីរាជធានីភ្នំពេញ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង២ពាន់នាក់ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ មានប្រសាសន៍ថា អ្នកខ្លះថាសម្ដេចល្ងង់ណាស់។ ត្រង់ចំណុចនេះ សម្ដេចបានឆ្លើយតបទៅវិញថា បើសិន ហ៊ុន សែន ល្ងង់ណាស់ ម៉េចក៏ ហ៊ុន សែន អាចប្រើក្បាលពួកអ្នកឯងបាន។

សម្ដេចគូសបញ្ជាក់ថា «ឥឡូវហ្អា! អ្នកណាជួយពង្រឹងអំណាច របស់ ហ៊ុន សែន អាមួយហ្នឹងជាក្មេងស្រួលប្រើណាស់ (សម រង្ស៊ី) ព្រោះវាដូចក្មេងបៀមដៃចឹង ស្រួលប្រើណាស់ កែរដ្ឋធម្មនុញពី ២ភាគ៣ មក៥០បូក១ គឺជាការប្រគល់អំណាច កាន់តែខ្លាំងឲ្យគណបបក្សប្រជាជន»៕

បន្ថែមលើសពីនេះ សម្ដេចតេជោក៏បានចាត់ក្រុមប្រឆាំង ដែលដឹកនាំដោយ សម រង្ស៊ី គឺជាសត្រូវដែលល្ងង់ទៀតផងដែរ៕

To Top