ព័ត៌មានជាតិ

ខណៈដែលទិវាពលកម្ម អន្តរជាតិ ១ ឧសភា ចូលមកដល់ លោក Xi Jinping បានផ្ញើលិខិតជូនពរ និងសួរសុខទុក្ខយ៉ាងស្មោះ ចំពោះពលករទូទាំងប្រទេសចិន

ខណៈដែលទិវាពលកម្មអន្តរជាតិ ១ ឧសភាចូលមកដល់ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានតាងនាមគណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្តចិន ចូលរួមជូនពរ និងសួរសុខទុក្ខយ៉ាងស្មោះ ចំពោះពលករទូទាំងប្រទេសចិន ។

លោក Xi Jinping បានគូសបញ្ជាក់ថា ឆ្នាំ២០២៣នេះជាឆ្នាំចាប់ផ្តើម នៃការអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវស្មារតី សមាជបក្សកុម្មុយនីស្តចិនលើកទី២០ និងជាឆ្នាំគន្លឹះនៃការអនុវត្ត “ផែនការ ៥ ឆ្នាំ ទី១៤”។ សង្ឃឹមពលករទូទាំងប្រទេសចិន ខិតខំផ្សព្វផ្សាយស្មារតីគំរូភាព នៃពលកម្ម ស្មារតីពលកម្ម និងស្មារតីជាង ធ្វើពលកម្មដោយស្មោះត្រង់ បម្រើការងារដោយខិតខំព្យាយាម ធ្វើការច្នៃប្រឌិតដោយចិត្តក្លាហាន ហ៊ានធ្វើជាអ្នកធ្វើមុនគេ ពឹងផ្អែកលើពលកម្ម និង ការបង្កើត ដើម្បីជំរុញការធ្វើទំនើបកម្ម តាមបែប ផែនចិន និងដើរតួនាទីកម្លាំងសំខាន់ ក្នុងដំណើរការថ្មី នៃការកសាងប្រទេសជាតិ ឱ្យខ្លាំងក្លានិងស្តារប្រជាជាតិ ឱ្យរុងរឿងឡើងវិញ ។
គណកម្មការបក្សនិងរដ្ឋបាលគ្រប់ជាន់ថ្នាក់ ត្រូវគាំពារថែរក្សាភាពរីករាយធ្វើពលកម្ម និងច្នៃប្រឌិតថ្មីរបស់ពលករ ធានាជាក់លាក់នូវសិទ្ធិស្របច្បាប់ របស់ពលករ ដោះស្រាយក្តីកង្វល់ និងបញ្ហាលំបាករបស់ប្រជាពលករដោយពេញទំហឹង ដើម្បីពង្រឹងអាកប្បកិរិយាយ៉ាងល្អ ប្រសើរក្នុងសង្គមទាំងមូលឱ្យគោរព ពលកម្មនិងរាប់អានពលករ ថែមមួយកម្រិតទៀត៕

To Top