ភ្នំពេញ ថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០២៣៖ អ័រគីដេ ប្រកាសផ្តល់ជូនកម្មវិធី ប្រូម៉ូសិន ពិសេសជាមួយជម្រើសបង់ប្រាក់កាន់តែងាយស្រួលខ្លាំងដល់ពលរដ្ឋកម្ពុជា ដែលមានបំណងចង់ទិញ កាដូ ជូនម្តាយនារដូវកាល ទិវារម្លឹកគុណម្តាយ ក្នុងខែឧសភានេះ។
![](https://dap-news.com/wp-content/uploads/2023/05/01-1024x575.jpg)
![](https://dap-news.com/wp-content/uploads/2023/05/02-1024x682.jpg)
លោក គ្រួច សុភត្រ្តា នាយកគ្រប់គ្រងចាត់ការទូទៅ បានមានប្រសាសន៍ថា “ការផ្តល់ជូននូវការបង់ប្រាក់ត្រឹម USD 1299/ខែ សម្រាប់ វីឡាប្រណិត ក្នុងគម្រោង អ័រគីដេ ដឹផាលេស និង USD 999/ខែ សម្រាប់ប្រភេទផ្ទះអាជីវកម្ម the Prestige Shop House នាពេលនេះ គឺដើម្បីចូលរួមអបអរសាទរ នូវទិវារម្លឹកគុណម្តាយជាសកល និង ផ្តល់នូវភាពកាន់តែងាយស្រួល សម្រាប់បុត្រធីតា ដែលមានបំណងសងគុណអ្នកម្តាយរបស់គេ ជាមួយកាដូដ៏គួរអោយភ្ញាក់ផ្អើល ដូចជា គេហដ្ឋានវីឡាប្រណិត ឬ ប្រភេទផ្ទះអាជីវកម្មជាដើម។”
![](https://dap-news.com/wp-content/uploads/2023/05/03-1024x721.jpg)
![](https://dap-news.com/wp-content/uploads/2023/05/04-1024x834.jpg)
![](https://dap-news.com/wp-content/uploads/2023/05/05-1024x951.jpg)
លោកបញ្ជាក់ដែរថា ឈ្មោះប្រភេទផ្ទះនៅក្នុងគម្រោង អ័រគីដេ ដឹផាលេស ត្រូវបានហៅថា Empress Twin សម្រាប់វីឡាភ្លោះ ហើយប្រភេទវីឡាភ្លោះនេះ មានបន្ទប់ទទួលភ្ញៀវ 1 បន្ទប់ទទួលទានអាហារ 1 បន្ទប់គេង 4 បន្ទប់ទឹករហូតទៅដល់ 5 ផ្ទះបាយ 1 កន្លែងបោកគក់ដាច់ដោយឡែក និង ចំណតរថយន្ត ចតបានរហូតដល់ទៅ 2 ឡាន រីឯការផ្តល់ជូននេះនឹងចាប់ពីថ្ងៃនេះ រហូតដល់ចុងខែ ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ដោយឡែក អ័រគីដេ ដឹពោធិ៍ចិនតុងក៏ផ្តល់ជូន នូវការបង់ប្រាក់យ៉ាងពិសេស ដូចគ្នានេះដែរ។
![](https://dap-news.com/wp-content/uploads/2023/05/07-1024x576.jpg)
![](https://dap-news.com/wp-content/uploads/2023/05/06-1024x576.jpg)
គម្រោង អ័រគីដេ ដឹផាលេសនេះ មានទីតាំងស្ថិតនៅចំកណ្តាលនៃគម្រោងទាំងមូលរបស់ អ័រគីដេ ដឹប៊ូតានិចស៊ីធី និងស្ថិតនៅតាមបណ្តោយផ្លូវ មហាវិថី អាលី អាឡាតាស់ អមទៅដោយសួនច្បារទំហំ1.6ហិកតា ផ្ទៃបឹងសិប្បនិមិត្តទំហំ 2ហិកតា និង ផ្សារទំនើបសហគមន៏រហូតទៅដល់ 6ហិកតា។ គម្រោងលំនៅដ្ឋានប្រណិតមួយនេះនឹងត្រូវបានបញ្ចប់ជាមួយគុណភាពសម្ភារបរិក្ខារដ៏ល្អប្រណិត។ លោក លោកស្រីក៏អាចត្រួតពិនិត្យសម្ភារបរិក្ខារប្រណិតទាំងនេះនៅក្នុងទីស្នាក់ការលក់ គម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី ផងដែរ។
លោកក៏បានជម្រុញលើកទឹកចិត្តដល់ លោក លោកស្រី ដែលមានលទ្ធភាព អោយជ្រើសរើសយក វីឡាប្រណិតនៃក្តីស្រម៉ៃរបស់មនុស្សភាគច្រើន ជាកាដូជូនអ្នកម្តាយដើម្បីជាសក្ខីភាពនៃការតបស្នងអ្នកមានគុណទាន់ខែភ្លឺ៕
![](https://dap-news.com/wp-content/uploads/2023/05/08-1024x575.jpg)
![](https://dap-news.com/wp-content/uploads/2023/05/09-1024x575.jpg)
![](https://dap-news.com/wp-content/uploads/2023/05/10-1024x575.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)