ព័ត៌មានជាតិ

អ្នកកាសែត មេគង្គ ឡានឆាង ធ្វើទស្សនកិច្ច នៅទីស្នាក់ការកណ្តាល កាសែត People’s Daily

រូបភាពពី​ SOY SOPHEA

ប៉េកាំង៖ បណ្តាអ្នកកាសែតមកប្រទេសមេគង្គ ឡានឆាង នាព្រឹកថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានមកធ្វើទស្សនកិច្ចនៅអាគារស្នាក់ការកណ្តាលកាសែត People’s Daily នារដ្ឋធានីប៉េកាំង សាធារណៈប្រជាមានិតចិន ក្រោមការរៀបចំរបស់កាសែត People’s Daily។

កាសែតPeople’s Daily ជាសារព័ត៌មានផ្លូវការរបស់គណបក្សកុំម្មុយនីសចិន The Communist Party of China (CPC) ដែលត្រូវបង្កើតឡើងនា ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៤៦ នៅទីក្រុងពីងសាន (Pinshan) ខេត្ត ហឺប៉ឺ ភាគខាងជើងប្រទេសចិន។

កាសែតនេះ មានការបោះពុម្ព រហូតដល់ ៣,៥២លានច្បាប់ក្នុង១ថ្ងៃ នៅត្រឹមឆ្នាំ២០២៣ និងជាកាសែតដែលមានឥទ្ធិពលទី១០ ក្នុងចំណោមកាសែតល្បីៗរបស់ពិភពលោក និងទទួលស្គាល់ដោយអង្គការយូណេស្កូ ក្នុងឆ្នាំ១៩៩២។

អ្នកកាសែតមកពីប្រទេសមេគង្គ ឡានឆាង មាន៦ប្រទេស​ជាអាទិ៍ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃឡង់ដ៏ វៀតណាម និងចិន។

កាសែត មានការផ្សាយរហូតដល់១៤ភាសា សម្រាប់បំរើមិត្តអាន ជុំវិញពិភពលោក។

អ្នកកាសែតទាំងអស់ ក៏នឹងចូលរួមកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយ មេគង្គឡានឆាង នាល្ងាច អង្គារនេះផងដែរ នៅទីស្នាក់ការកណ្តាលកាសែតPeople’s Daily ។

(អត្ថបទ រូបភាព៖ សយ សុភា, ដើមអម្ពិល)

To Top