ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន កំពុងបង្កើត Tik Tok ដើម្បីលេងកម្សាន្តជាមួយយុវជន

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បាននិងកំពុងបង្កើត Tik Tok មួយ ដើម្បីលេងកម្សាន្តជាមួយយុវជន។

តាមរយៈសារតេឡេក្រាម នាយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា «ដោយពិនិត្យឃើញថា ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមឃើញថា បណ្តាញ telegram មានប្រសិទ្ធភាពខ្ពស់ជាង ប្រៀបធៀបជាមួយ Facebook។ ដូចនេះ ចាប់ពីពេលនេះទៅ ខ្ញុំផ្សាយចេញនូវព័ត៌មានរាប់ទាំងការផ្សាយផ្ទាល់ តែតាមបណ្តាញ telegram ប៉ុណ្ណោះ ដែលពេលនេះមានជាង ៨៥ម៉ឺននាក់បានភ្ជាប់រួចហើយ»។

សម្ដេចតេជោ បន្ដថា «ការធ្វើដូចនេះងាយស្រួលដល់ខ្ញុំ ធ្វើទំនាក់ទំនងជាមួយប្រជាជននៅពេលខ្ញុំ ធ្វើដំណើរទៅប្រទេសមួយចំនួនដែលប្រទេសនោះមិនអនុញាតឲ្យប្រើ Facebook។ ខ្ញុំរក្សា Facebook របស់ខ្ញុំ តែខ្ញុំ ផ្អាកប្រើដើម្បីឲ្យអ្នកធ្លាប់ទទួលព័ត៌មានពីខ្ញុំ មកទទួលព័ត៌មានពីខ្ញុំ តាម telegram, YouTube, instagram។ ខ្ញុំកំពុងឲ្យបង្កើត Tik tok មួយ ដើម្បីខ្ញុំ លេងកម្សាន្តជាមួយយុវជន។ បងប្អូនដែលចង់បានព័ត៌មានពីខ្ញុំ សូមភ្ជាប់ Telegram ដូចជូនភ្ជាប់ជាមួយស្រាប់»៕

To Top