នយោបាយ

លោក គួច ចំរើន និងភរិយា បោះឆ្នោតរួចរាល់ នៅការិយាល័យ ០២៩៨

រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ

ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងភរិយា នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញទៅបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ រួចរាល់ នៅក្នុងការិយាល័យបោះឆ្នោត ០២៩០។

លោកថា បានបំពេញកាតព្វកិច្ច ក្នុងនាមជាពលរដ្ឋ នៃប្រទេសប្រជាធិបតេយ្យ ស្រលាញ់សន្តិភាពនិង ការអភិវឌ្ឍរួចរាល់ហើយ ។

សូមបញ្ជាក់ថា នៅខេត្តព្រះសីហនុ ការិយាល័យបោះឆ្នោតទាំង៣២៦ បានចាប់ផ្តើមបើកដំណើការព្រមៗគ្នានៅម៉ោង ៧ព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ក្នុងខេត្តព្រះសីហនុ ដែលមាន ការិយាល័យបោះឆ្នោត សរុបចំនួន៣២៦ និងមានប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២២ សរុបចំនួន ១៤៩,៨០៧នាក់ ក្នុងចំណោមក្រុង២ ស្រុក៣ នៃខេត្តព្រះសីហនុ ក្នុងនោះ៖
ក្រុងព្រះសីហនុ មានប្រជាពលរដ្ឋបោះឆ្នោតសរុបចំនួន ៥៤,១៤៣នាក់ ស្មើនឹង ១០៧ការិយាល័យបោះឆ្នោត
ស្រុកព្រៃនប់ មានប្រជាពលរដ្ឋ ៧០,៧៤៧នាក់ ស្មើនឹង ១៦០ការិយាល័យ
ស្រុកស្ទឹងហាវ មានប្រជាពលរដ្ឋសរុបចំនួន ១១,៦២៣នាក់ ស្មើនឹង ៣០ការិយាល័យ
ស្រុកកំពង់សីលា ប្រជាពលរដ្ឋសរុបចំនួន ១០,៧៤៨នាក់ ស្មើនឹង ២៤ការិយាល័យ
ក្រុងកោះរ៉ុង មានប្រជាពលរដ្ឋចំនួន ២,៥៤៦នាក់ ស្មើនឹង ៥ការិយាល័យ។

គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ដំណើរការបោះឆ្នោត នៅទូទាំងខេត្តព្រះសីហនុ ប្រព្រឹត្តទៅប្រកបដោយបរិយាកាសល្អ មិនមានមណ្ឌលបោះឆ្នោតណាមួយជួបបញ្ហា ឬមានបណ្តឹងតវ៉ានោះទេ ហើយគ្រប់គណបក្សនយោបាយទាំង១២ បានបំពេញតួនាទី ភារកិច្ចរបស់ខ្លួនបានល្អ ម្យ៉ាងទៀតប្រជាពលរដ្ឋបាននាំគ្នាចេញទៅបោះឆ្នោតយ៉ាងផុលផុសផងដែរ។

To Top