ព័ត៌មានជាតិ

រកឃើញវត្ថុបុរាណច្រើនមុខ ក្នុងសំពៅបុរាណលិចបាតសមុទ្រ ចន្លោះកោះតាគាវ និងកោះឬស្សី ខេត្តព្រះសីហនុ

ភ្នំពេញ ៖ វត្ថុបុរាណជាច្រើនមុខ ត្រូវបានកងកម្លាំងទីបញ្ជាការជួរមុខ នៃគណៈកម្មាធិការជាតិសន្តិសុខ លម្ហសមុទ្រ រកឃើញក្នុងសំពៅបុរាណមួយ ដែលបានលិចក្នុងបាតសមុទ្រ នៅម្តុំចន្លោះកោះតាគាវ និងកោះឬស្សី ក្នុងខេត្តព្រះសីហនុ ។

បច្ចុប្បន្នវត្ថុបុរាណទាំងនោះ ត្រូវបានប្រគល់ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិ ។ នេះបើតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជានាថ្ងៃ៥ កញ្ញា ៕

To Top