ភ្នំពេញ៖ លោក ហេង វ៉ាន់ដា នាយកវិទ្យាស្ថាន វ៉ាន់ដាគណនេយ្យ បានបង្ហាញនូវទស្សនៈ ចំនួន៩ចំនុច ពាក់ព័ន្ធផលប្រយោជន៍ផ្សារហ៊ុន។
លោកហេង វ៉ាន់ដា បានលើកឡើងថា ប្រព័ន្ធផ្សារហ៊ុន មានផលប្រយោជន៍ដូចតទៅ៖
ក-ផ្សារហ៊ុន គឺជាទីកន្លែងលក់មូលបត្រ ភាគហ៊ុននិងមូលបត្របំណុល
ខ-ជួយធ្វើឲ្យក្រុមហ៊ុន គ្រួសារក្លាយទៅជា ក្រុមហ៊ុនសាធារណៈ ដែលអាចដកទុន បានយ៉ាងងាយស្រួលបំផុត។
គ-ជួយទាក់ទាញទុន របស់អ្នកវិនិយោគពីក្នុងនិងក្រៅប្រទេសមក ពង្រីកក្រុមហ៊ុន។
ឃ-ជួយប្រាក់ចំណូលបុគ្គល សល់ទំនេរ ក្លាយទៅជាប្រាក់វិនិយោគ ដែលជួយបង្កើនចំណូលថែមទៀត បានតាមរយៈ ចំណូលពីភាគលាភ និងចំណូលការប្រាក់។
ង-ជួយកាត់បន្ថយ អំពើពុករលួយ ក្នុងក្រុមហ៊ុននិងក្នុងសង្គម
ច-ជួយធ្វើឲ្យ GDP កើន។
ឆ-ជួយកាត់បន្ថយអត្រា គ្មានការងារធ្វើ។
ជ-ជួយកាត់បន្ថយ អត្រាភាពក្រីក្រ។
ឈ-ជួយធ្វើឲ្យ ចំណូលពន្ធកើន។