ព័ត៌មានជាតិ

លោកសាស្រ្តាចារ្យ តន្ត្រីភ្លេងពិណពាទ្យ ឆែម សុខ ទទួលមរណភាព

ភ្នំពេញ ៖ លោកគ្រូសាស្រ្តាចារ្យតន្ត្រី ភ្លេងពិណពាទ្យ ឆែម សុខ ឯកទេសឧបករណ៍ ស្គរសម្ភោរ និងស្គរធំបានទទួលមរណភាព នាថ្ងៃ១៨ ខែតុលា ឆ្នាំ២០២៣ ក្នុងជន្មាយុ៦៩ឆ្នាំ ។ នេះបើតាមការចេញផ្សាយរបស់ផេកឈ្មោះ វប្បធម៌ខ្មែរ Khmer culture ។

សូមបញ្ជាក់ថា លោកគ្រូសាស្រ្តាចារ្យ ឆែម សុខ ជាវីរសិល្បករតន្ត្រីភ្លេង ពិណពាទ្យឯកទេស ឧបករណ៍ស្គរសម្ភោរ និងស្គរធំ បន្តជំនាន់តាំង ពីជំនាន់ជាន់ចាស់ សុទ្ធសឹងតែជាអ្នកបម្រើរភ្លេងកំដរ របាំព្រះរាជទ្រព្យ និងព្រះរាជពិធីផ្សេងៗក្នុងព្រះបរមរាជវាំង តាំងពីមុនរាជ្យសម្តេចព្រះមហាក្សត្រិយានី តរហូតដល់បច្ចុប្បន្ន ។ លោកគ្រូមានស្រុកកំណើត ជាអ្នកខ្សាច់កណ្តាល ខេត្តកណ្តាល ៕

To Top