ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា ប្រតិកម្ម ករណីនារីទេសចរបរទេសម្នាក់ ថតវីដេអូ នៅប្រាសាទអង្គរវត្ត ធ្វើឱ្យប៉ះពាល់វប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជា

ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ករណីនារីទេសចរបរទេសម្នាក់ និងក្រុមការងារថតវីដេអូនៅប្រាសាទអង្គរវត្ត អមដោយភ្លេង និងរូបភាពកាត់តបញ្ចូលផ្សេងៗ នាំឱ្យប៉ះពាល់ដល់វប្បធម៌ និងបេតិកភណ្ឌដ៏ផូរផង់របស់កម្ពុជា។

តាមរយៈសេចក្ដីជូនដំណឹងរបស់ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាឱ្យដឹងថា «ថ្មីៗនេះ មានការចែករំលែក្នុងប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គមនូវវិដេអូខ្លីថត នៅប្រាសាទអង្គរវត្ត អមដោយភ្លេង និងរូបភាពកាត់ តបញ្ចូលផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ និងបេតិកភណ្ឌដ៏ផូរផង់របស់កម្ពុជា»។

ក្នុងករណីនេះ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ក្រុមភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា បានហាមឃាត់អ្នកទេសចរបរទេសមួយចំនួន ដែលមានបំណងថតសម្លៀកបំពាក់ឆ្នៃប្រឌិត ជាមួយនឹងសម្ភារៈមួយចំនួន។ បន្ទាប់ពីហាមមិនឱ្យប្រើប្រាស់សម្ភារៈមួយចំនួនមកភ្នាក់ងារទេសចរណ៍ ក៏បានតាមពិនិត្យ និងបានស្នើសុំឱ្យលុបចោលរូបភាពមួយចំនួនផ្សេងៗទៀត ដែលមានលក្ខណៈមិនសមស្រប។ជាយថាហេតុ សមាជិកនៅក្នុងក្រុមនោះដែលបានប្រើប្រាស់ ទូរសព្ទដៃជាឧ បករណ៍ថត អាចនឹងធ្វើការលាក់កំបាំងហើយប្រើប្រាស់រូបភាពមួយចំនួន ទាំង ក្នុងនិងក្រៅប្រាសាទយកមកកាត់តបញ្ចូលគ្នាទាំងសំឡេង និងរូបភាពផ្សេងៗ ដើម្បីផ្សព្វផ្សាយ ក្នុងគោលបំណងមិនល្អ។

អាជ្ញាធរជាតិអប្សរា បន្ថែមថា ដោយសកម្មភាពជាវីដេអូឃ្លីប មានលក្ខណៈញុះញង់ក្នុងសង្គម អាជ្ញាធរជាតិអប្សរាបានស្នើសុំ ក្រុមហ៊ុនបណ្តាញសង្គម Tik Tok ទប់ស្កាត់ការបង្ហោះវីដេអូឃ្លីប ក៏ដូចជាសំណូមពរដល់ សាធារណជនទាំងអស់ សូមមេត្តាកុំចូលរួមចែករំលែកបន្ត ពីព្រោះជាការគាំទ្រនូវការញុះញង់ ដល់សកម្មភាពអវិ ជ្ជមានទាំងនោះ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាសូមអភ័យទោស ចំពោះការខ្វះខាតមួយចំនួ នដែល កើតមានឡើងជាយថាហេតុ ហើយប្ដេជ្ញានឹងពង្រឹងកិច្ច ការងារក្នុងការថែរក្សានូវរូបភាពដ៏បវរនៃ រមណីយដ្ឋានអង្គរបន្ថែមទៀត។

អាជ្ញាធរជាតិអប្សរា សូមថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រចំពោះស្មារតីចូលរួមរបស់សាធារណមតិ ទាំងអស់ ដែលបានរួមចំណែកជួយទប់ស្កាត់នូវករណីអវិជ្ជមាននានា ដែលកើតមានឡើង ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាកិច្ចជួយពង្រឹងនូវតម្លៃនៃមរតកវប្បធម៌ ដែលជាដួង ព្រលឹងរបស់ជាតិ៕

To Top