បរទេស៖ឧត្តមសេនីយ៍ឯករុស្សីលោក Igor Kirillov បាននិយាយកាលពីថ្ងៃអង្គារថា យោធាអ៊ុយក្រែនបានប្រើប្រាស់សារធាតុគីមីដើម្បីបំពុលអាហារចំនួន១៧ដង ចាប់តាំងពីជម្លោះបានកើនឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១៥នាក់។
យោងតាមការដកស្រង់ព័ត៌មានដោយ RT លោក Kirillov ដែលជាអ្នកដឹកនាំកងការពារនុយក្លេអ៊ែរ គីមី និងជីវសាស្រ្ត នៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានធ្វើសុន្ទរកថា ទៅកាន់សមាជលើកទី ៣នៃអ្នកវិទ្យាសាស្ត្រវ័យក្មេង ដែលបច្ចុប្បន្នកំពុងប្រជុំនៅទីក្រុង Sochi ។
លោក Kirillov បាននិយាយថា៖យើងបានរកឃើញថា មន្ត្រីរដ្ឋបាលនៃស្ថាប័នដែលមានធាតុគិមី នៃសហព័ន្ធរុស្ស៊ី ត្រូវបានបំពុលហើយលើសពីនេះទៅទៀត យើងបានរកឃើញថា សមាសធាតុគីមីមួយចំនួនត្រូវបានប្រើប្រាស់ ដែលត្រូវបានធ្វើឡើង ក្នុងករណីភាគច្រើន ផ្តាច់មុខក្នុងប្រទេសតែមួយ ប៉ុន្តែលោកមិនបានបញ្ជាក់ថាជាប្រទេសណានោះទេ។
គួរឲ្យដឹងដែរថាសុន្ទរកថារបស់លោក Kirillov កើតឡើងមួយថ្ងៃបន្ទាប់ពីប្រទេសរុស្ស៊ីបានបង្ហាញ ភស្តុតាងនៃការពុលអ៊ុយក្រែនដល់អង្គការសម្រាប់ការហាមឃាត់អាវុធគីមី ឬOPCW នៅទីក្រុង Hague៕
ប្រែសម្រួល៖ស៊ុនលី