ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដល់អាកាសយាន្តដ្ឋានអន្តរជាតិណូយបាយ រដ្ឋធានីហាណូយ ប្រកបដោយសុវត្ថិភាព ។

សម្តេចធិបតី នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយចេញពីអាកាសយាន្តដ្ឋាន អន្តរជាតិភ្នំពេញ នៅវេលាម៉ោងប្រមាណ៨និង៣០នាទី និងអញ្ជើញដល់រដ្ឋធានីហាណូយ ប្រទេសវៀតណាម នៅម៉ោងប្រមាណ១១ព្រឹក នាថ្ងៃដដែលនេះ ៕






