ព័ត៌មានជាតិ

សម្តេចធិបតី ចង់ឱ្យគ្រឹះស្ថានសាធារណៈរបស់រដ្ឋ រៀបចំការដឹកនាំឱ្យមានភាពបទបែន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចង្អុលបង្ហាញនូវទិសដៅរបស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណា ចង់ឱ្យគ្រឹះស្ថានសាធារណៈរបស់រដ្ឋ រៀបចំការដឹកនាំឱ្យមានភាពបទបែន ពោលដំណើរការប្រតិបត្តិ ត្រូវឱ្យដូចទៅនឹងលក្ខណៈឯកជន ។

ថ្លែងក្នុងពិធីបើកពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៧ នៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “យើងចង់រៀបចំយ៉ាងណា ឱ្យវាមានភាពបទបែន ហើយការដឹកនាំគ្រឹះស្ថានសាធារណៈរបស់រដ្ឋ ការរៀបចំដឹកនាំនេះ ឱ្យមានភាពបទបែន ហើយជាពិសេស ការ Running (ដំណើរការ) ប្រតិបត្តិ គឺសុំឱ្យដូចលក្ខណៈវិស័យឯកជនតែម្តង ហើយរដ្ឋនៅត្រឹមណា កុំឱ្យលូកដៃចូលទៅក្នុងនឹង តែមិនមែនមានន័យថា អត់មានការទទួលខុសត្រូវនោះទេ” ។

ទោះជាយ៉ាងណាក៏ដោយ ទាក់ទិនទៅនឹងកិច្ចការងារនេះ ត្រូវបានសម្តេចធិបតី បញ្ជាក់ថា នេះជាអ្វីដែលហៅថា ជាការកែទម្រង់ ដែលការកែទម្រង់នេះទៀតសោត ផ្តោតលើកការបង្កើនប្រសិទ្ធភាព ដើម្បីឱ្យបានលទ្ធផលខ្ពស់៕

To Top