ព័ត៌មានជាតិ

បុរសស្រឡាញ់ ភេទដូចពីរនាក់ បានស្លាប់ សង្ស័យ ករណីភ្លើងប្រចណ្ឌ

កំពង់ស្ពឺ៖ បុរសពីរនាក់ បានដេកស្លាប់ ក្នុងថ្លុកឈាម សង្ស័យជាករណីភ្លើងប្រចណ្ឌ នៅចំណុចខ្នងទំនប់អូរត្រែង ស្ថិតក្នុងភូមិស្វាយ ឃុំព្រៃញាតិ ស្រុគងពិសី ខេត្តកំពង់ស្ពឺ។

ករណីនេះបង្កឱ្យមានការ ភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី៣ខែមីនាឆ្នាំ២០២៥ ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ១,ឈ្មោះប៉ូច ផាន់នី ភេទប្រុសអាយុ៣៤ឆ្នាំ រស់នៅភូមិស្វាយ ឃុំព្រៃញាតិ ស្រុកគងពិសី ២,ឈ្មោះ ផាន់ ណា ភេទប្រុសអាយុអត់ដឹង មានស្រុកកំណើនៅខេត្តបាត់ដំបង។
ហើយបច្ចុប្បន្នស្នាក់នៅ ភូមិស្វាយឃុំព្រៃញាតិ ស្រុកគងពិសី ដេកស្លាប់ក្នុងថ្លុកឈាមទាំងពីរនាក់ សង្ស័យជាករណី ភ្លើងប្រចាន់ ។

សមត្ថកិច្ចបានបន្តទៀតថា ជនរងគ្រោះទាំងពីរនាក់ ស្រលាញ់ភេទដូចគ្នា រយ:ពេលជាមួយឆ្នាំមកហើយ សពជនរងគ្រោះទាំងមាន ស្នាក់ស្នាមអាអាលករ បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងធ្វើការពិនិត្យសាកសព នឹងប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖សុខ សុភ័ណ្ឌ រូបថតសមត្ថកិច្ច

To Top