ព័ត៌មានជាតិ

បណ្ឌិត ឆេង គឹមឡុង ៖ ២០ឆ្នាំចុងក្រោយ ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម កម្ពុជា-ចិន រីកចម្រើនខ្លាំង

ភ្នំពេញ ៖ ពីទីក្រុងឆុងឈីង (Chongqing) នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងព្រឹត្តិការណ៍ជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មទីក្រុងឆុងឈីងនៅថ្ងៃទី ២១ ខែមេសា ដែលមានវត្តមានលោក សយ សុភាព ប្រធានសមាគមសារព័ត៌មានកម្ពុជា-ចិនដែរនោះ លោកបណ្ឌិត ឆេង គឹមឡុង អនុប្រធានគណៈកម្មការទំនាក់ទំនងខាងក្រៅ នៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនកម្ពុជា បានកត់សម្គាល់ឃើញពីទំនាក់ទំនង ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជានិងចិន ថា មានការរីកចម្រើនយ៉ាងខ្លាំង នៅក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ដែលជំរុញដោយការបង្កើនទំនាក់ទំនង ពាណិជ្ជកម្ម។

ក្នុងការសម្លឹងឃើញ លើទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ចិន-កម្ពុជា ពាណិជ្ជកម្មទ្វេភាគី មានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ ដែលជំរុញដោយការបង្កើនទំនាក់ទំនងពាណិជ្ជកម្ម ពីសំណាក់ លោកបណ្ឌិត ឆេង គឹមឡុង គឺការកើនឡើងនេះ ដោយសារមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន (CCFTA) , ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) , ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន , ផែនការសកម្មភាព ដែលបានធ្វើបច្ចុប្បន្នភាព លើការកសាងសហគមន៍កម្ពុជា-ចិន ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី (២០២៤-២០២៨) និងវិស័យអាទិភាពចំនួនប្រាំមួយ វិស័យពាណិជ្ជកម្មពេជ្របានរួមចំណែក ដល់កិច្ចសហប្រតិបត្តិការ និងសេដ្ឋកិច្ចរីកចម្រើន។

លោកបន្តថា ជាមួយគ្នានេះដែរ ក្នុងរយៈពេល១៣ឆ្នាំកន្លងមក ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា ខណៈនៅឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគីឈានដល់១៧.៨៣ពាន់លានដុល្លារកើនឡើង២០.៧%ធៀបនឹងឆ្នាំ២០២៣ ។

ចំពោះកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងកម្ពុជានិងទីក្រុង Chongqing លោកបណ្ឌិតមើលឃើញដែរ ពាណិជ្ជកម្មសរុបរវាងទីក្រុង Chongqing និងកម្ពុជាឈានដល់ ១,៥២ ពាន់លានយន់ ដោយមានការកើនឡើង២៨ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងនោះការនាំចេញមកកម្ពុជាមាន RMB១.៣៤ពាន់លានយន់ កើនឡើង២៧,៥%ពីមួយឆ្នាំទៅមួយឆ្នាំ ហើយការនាំចូលពីកម្ពុជាមាន RMB១៨០លានយន់ ធៀបនឹងឆ្នាំមុន។

លោកបណ្ឌិត ឆេង គឹមឡុង បន្ថែមថា ទន្ទឹមនឹងនេះ លើការទំនាក់ទំនងទីក្រុងមេត្រីភាព Chongqing-Cambodia Chongqingនិងកម្ពុជា ត្រូវបានតភ្ជាប់តាមរយៈសេវាកម្មហោះហើរត្រង់ ព្រឹត្តិការណ៍វប្បធម៌ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច៕

To Top