ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ បានចាត់ឲ្យក្រុមការងារ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រៀបចំទទួលការឧបត្ថម្ភគាំទ្រ ពីសប្បុរសជន​ ដល់ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ​ ជា​បន្ត​បន្ទាប់​!!!

កំពង់ស្ពឺ៖ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជាតំណាង បានរៀបចំទទួលនូវអំណោយពីសប្បុរសជនដោយ​ លោកប្អូនថា បានចាត់ក្រុមការងារនាំយកអង្ករចំនួន ១៤០ការ៉ុង(ស្នើរនឹង៣តោនកន្លះ)និងមីជាតិចំនួន១៥០កេះ ឧបត្ថម្ភគាំទ្រដល់ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ជាក់ស្តែងក្នុងអង្គភាពផងដែរ។

ក្នុងពេលនោះដែរ ក្រុម​ការងារ​កង​ រាជអាវុធហត្ថ ជាតំណាងឲ្យ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានពាំនាំនូវការថ្លែង អំណរអរគុណយ៉ាងជ្រាលជ្រៅ របស់ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ជូនចំពោះ លោកប្អូនថានិងក្រុមគ្រួសារ ព្រមទាំងក្រុមការងារ និងជួនពរជ័យសេរីមង្គល សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

To Top