ក្រសួងអប់រំ អំពាវនាវ សប្បុរសជន ជួយឧបត្ថម្ភ ដល់គ្រូបង្រៀន និង សិស្សភៀសសឹក
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវឲ្យសប្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រ ដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សភៀសសឹក ដែលបានជម្លៀសខ្លួនទៅស្នាក់នៅ តំបន់ភៀសសឹក ដូចជា ថវិកា សម្ភារសិក្សា សៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ផ្សេងៗ ឬថ្នាំពេទ្យ តាមលទ្ធភាព និងសទ្ធាជ្រះថ្លារៀងៗខ្លួន៕



