ព័ត៌មានជាតិ

មេសិទ្ធមនុស្សកម្ពុជា ចាត់ទុកប្រតិកម្មមេទាហានថៃ ជាសង្រ្គាមចិត្តសាស្ត្រមួយ ដោយគ្រាន់តែបោះដុំថ្មមួយដុំ ទៅក្នុងទឹកបឹង ចង់ឃើញរលកតែប៉ុណ្ណោះ

ភ្នំពេញ៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ទុក ប្រតិកម្មមេទាហានថៃតាមសារព័ត៌មាន ជុំវិញគម្រោងធ្វើសង្រ្គាមជាមួយខ្មែរជាលើកទី៣ ជាសង្រ្គាមចិត្តសាស្ត្រមួយ ដោយគ្រាន់តែបោះដុំថ្មមួយដុំ ទៅក្នុងទឹកបឹង ចង់ឃើញរលកតែប៉ុណ្ណោះ ។

តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក កែវ រ៉េមី បានអះអាងថា ថៃគ្មានគម្រោងធ្វើសង្រ្គាម ជាមួយខ្មែរជាលើកទី៣នោះទេ ហើយលោក ក៏ធ្លាប់បានអះអាង តាំងតែពីដំបូងមកម្ល៉េះ មុនពេលការបោះឆ្នោត ថ្នាក់ជាតិរបស់ថៃ ថាគ្មានរលកទី៣នោះទេ ។ លើកនេះក៏នៅតែគ្មាន។

លោកកែវ រ៉េមី បញ្ជាក់ថា «អ្វីដែលមេទាហានថៃ ប្រតិកម្មតាមសារព័ត៌មានថៃ នៅថ្ងៃនេះគឺគ្រាន់តែជាការស្ទាបស្ទង់ ចង់ដឹងប្រតិកម្មពីកម្ពុជា តែប៉ុណ្ណោះ ។ នេះជាសង្រ្គាមចិត្តសាស្ត្រមួយ ដោយគ្រាន់តែបោះដុំថ្មមួយដុំ ទៅក្នុងទឹកបឹង ចង់ឃើញរលកតែប៉ុណ្ណោះ » ៕

To Top