ព័ត៌មានជាតិ

ក្រសួងរ៉ែ ពន្យារពេលអនុវត្តការចុះបញ្ជី និងការបិទស្លាកសញ្ញាប្រសិទ្ធភាព ថាមពលសម្រាប់ម៉ាស៊ីនត្រជាក់

ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល បានសម្រេចពន្យារពេល អនុវត្តការចុះបញ្ជី និងការបិទស្លាកសញ្ញាប្រសិទ្ធភាព ថាមពលសម្រាប់ម៉ាស៊ីនត្រជាក់។

តាមរយៈសេចក្ដីជូនដំណឹង របស់ក្រសួងរ៉ែ នាពេលថ្មីៗនេះ បានប្រាប់ក្រុមហ៊ុន/អ្នកនាំចូល ផលិត និងលក់ចែកចាយ ម៉ាស៊ីនត្រជាក់នៅកម្ពុជាទាំងអស់ ថា «ក្រសួងរ៉ែ និងថាមពល បានសម្រេចពន្យារពេលអនុវត្តការចុះបញ្ជី និងការបិទស្លាកសញ្ញាប្រសិទ្ធភាព ថាមពលសម្រាប់ម៉ាស៊ីនត្រជាក់ ដែលបានកំណត់នៅក្នុងប្រការ១១ ស្តីពី បទប្បញ្ញត្តិប្រសិទ្ធភាពថាមពលសម្រាប់ ម៉ាស៊ីនត្រជាក់ក្នុងបន្ទប់ រហូតដល់ចុងត្រីមាសទី៣ ឆ្នាំ២០២៦»។

ជាមួយគ្នានេះ ក្រសួងរ៉ែ និងថាមពល ក៏បានស្នើឱ្យក្រុមហ៊ុន/អ្នកនាំចូល ផលិត និងលក់ចែកចាយ ម៉ាស៊ីនត្រជាក់នៅកម្ពុជាទាំងអស់ រៀបចំបំពេញបែបបទនីតិវិធីស្នើសុំការចុះបញ្ជី និងការស្នើសុំស្លាកសញ្ញា ប្រសិទ្ធភាពថាមពលសម្រាប់ម៉ាស៊ីនត្រជាក់មក ក្រសួងរ៉ែ និងថាមពល ស្របតាមការកំណត់នៅក្នុងប្រកាសរបស់ ក្រសួងរ៉ែ និងថាមពល៕

To Top