ក្រុមហ៊ុនTotal Energies ជម្រុញឱ្យអ្នកប្រើប្រាស់ នៅកម្ពុជា ជួយសន្សំសំចៃ ឱ្យអស់លទ្ធភាព ខណៈសង្គ្រាមនៅបន្ត
ភ្នំពេញ ៖ ក្រុមហ៊ុនប្រេងបារាំង Total Energies ជម្រុញឱ្យអ្នកប្រើប្រាស់នៅកម្ពុជា ជួយសន្សំសំចៃឱ្យអស់លទ្ធភាព ខណៈសង្គ្រាមនៅបន្ត។

តាមរយៈសំណេររបស់ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល នៅលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ បានអោយដឹងថា អនុប្រធានក្រុមហ៊ុនបារាំង Total Energies មកកម្ពុជាដើម្បីពិភាក្សាបញ្ហាប្រេងនិងឧស្ម័ន។
ក្រុមហ៊ុននេះ ជាអ្នកផ្គត់ផ្គង់ធំមួយនៅវៀតណាម និងឥណ្ឌា ដែលបញ្ហាផ្គត់ផ្គត់ឧស្ម័ន LPG កំពុងមានការខ្វះខាតយ៉ាងខ្លាំង។

ក្រុមហ៊ុនជម្រុញ ឱ្យអ្នកប្រើប្រាស់នៅកម្ពុជា ជួយសន្សំសំចៃឱ្យអស់លទ្ធភាពខណៈសង្គ្រាមនៅបន្ត។
ដោយឡែកស្ថានភាពប្រេងម៉ាស៊ូត និងសាំងទោះថ្លៃកើន ប៉ុន្តែនៅមានលទ្ធភាពគ្រាន់ជាងឧស្ម័នបន្តិច។
ទោះយ៉ាងណាក្រុមហ៊ុន នឹងបន្តខិតខំឱ្យអស់លទ្ធភាព ក្នុងការជួយគាំទ្រកម្ពុជា៕

