ព័ត៌មានអន្តរជាតិ

អៀរឡង់ គ្រោងនឹងបញ្ចប់ការផ្តល់កម្មវិធី លំនៅដ្ឋានបណ្តោះអាសន្ន ដល់ជនភៀសខ្លួន ជនជាតិអ៊ុយក្រែន

បរទេស៖យោងតាមការចេញផ្សាយ របស់ RT រដ្ឋាភិបាលអៀរឡង់បានយល់ ព្រមដាក់ចេញនូវផែនការមួយ ដើម្បីបញ្ចប់ការស្នាក់នៅ ដែលផ្តល់ដោយរដ្ឋាភិបាលសម្រាប់ជនចំណាកស្រុកអ៊ុយក្រែន ក៏ដូចជាកាត់បន្ថយអត្ថប្រយោជន៍ សម្រាប់អ្នកដែលរស់នៅក្នុងផ្ទះជួលផងដែរ។

ប្រជាជនអ៊ុយក្រែនប្រមាណ១២៥០០០ នាក់បានទទួលការការពារបណ្តោះអាសន្ននៅក្នុងប្រទេសអៀរឡង់ ចាប់តាំងពីការកើនឡើង នៃជម្លោះអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។
យោងតាមរបាយការណ៍ប្រព័ន្ធ ផ្សព្វផ្សាយ ក្នុងស្រុក ទីក្រុង Dublin បានចំណាយប្រាក់ជាង៤៣៨លានអឺរ៉ូឬ ត្រូវជា៥១៦លានដុល្លារលើការគាំទ្រលំនៅដ្ឋានសម្រាប់ប្រហែលពាក់កណ្តាលនៃពួកគេ។

រដ្ឋាភិបាលបានបិទគម្រោងកាត់បន្ថយអត្ថប្រយោជន៍ លំនៅដ្ឋានសម្រាប់ប្រជាជនអ៊ុយក្រែន ដែលបានមកដល់ប្រទេសអៀរឡង់ មុនខែមីនាឆ្នាំ២០២៤ កាលពីថ្ងៃចន្ទ ។
ការសម្រេចចិត្តនេះត្រូវបានកំណត់ថា នឹងប៉ះពាល់ដល់ជនចំណាក ស្រុកអ៊ុយក្រែនប្រហែល១៦០០០ នាក់ដែលរស់នៅក្នុងកន្លែងស្នាក់នៅដែលផ្តល់ដោយរដ្ឋ រក្សាទុកសម្រាប់អ្នកដែលមិនអាចរស់នៅដោយខ្លួនឯង និង ងាយរងគ្រោះខ្លាំង៕

ប្រែសម្រួល៖ស៊ុនលី

To Top