កីឡា

Ivory Coast យកឈ្នះ Ecuador ១-០ ក្នុងពូល E នៃពានរង្វាន់ World Cup 2026

ខ្សែបម្រើស្លាប Amad Diallo បានក្លាយជាវីរបុរសជួយឱ្យក្រុមជម្រើសជាតិ Ivory Coast ទទួលបាន ៣ ពិន្ទុយ៉ាងមានតម្លៃ ក្រោយស៊ុតបញ្ចូលទីគ្រាប់បាល់ជ័យជម្នះនៅនាទីទី ៨៩ យកឈ្នះលើក្រុម Ecuador ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Philadelphia Stadium សហរដ្ឋអាមេរិក។

​នៅក្នុងការប្រកួតនេះ ក្រុម Ecuador ពិតជាមានការសោកស្តាយយ៉ាងខ្លាំង ដោយសារពួកគេមានឱកាសមាសជាច្រើន ប៉ុន្តែការស៊ុតរបស់ពួកគេបានបុកបង្គោលទី និងរបារទីរហូតដល់ទៅ ៣ ដង។

បរាជ័យនេះក៏បានបញ្ចប់កំណត់ត្រាមិនដែលចាញ់សោះចំនួន ១៩ ប្រកួតជាប់ៗគ្នារបស់ Ecuador ផងដែរ។

​ឆ្លងកាត់ការប្រកួតដំបូងនេះ នៅពូល E ក្រុមអាល្លឺម៉ង់កំពុងឈរកំពូលតារាង (មាន ៣ ពិន្ទុ) តាមពីក្រោយដោយ Ivory Coast (មាន ៣ ពិន្ទុ) ខណៈ Ecuador និង Curaçao មិនទាន់មានពិន្ទុនៅឡើយទេ៕

To Top