អាជ្ញាធរខណ្ឌសែនសុខ ចុះពិនិត្យឃ្លាំងស្តុកសាច់បង្កកមួយកន្លែង រកឃើញទំនិញនាំចូលស្របច្បាប់ពីចិន និងគ្មានសាច់បង្កកពីថៃឡើយ
ភ្នំពេញ៖ រដ្ឋបាលខណ្ឌសែនសុខ បានសហការជាមួយ (ក.ប.ប.) និងកម្លាំងជំនាញពាក់ព័ន្ធ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យជាក់ស្តែងនៅទីតាំងឃ្លាំងស្តុក និងចែកចាយសាច់បង្កកមួយកន្លែង ដើម្បីធានានូវអនុលោមភាពច្បាប់ និងសុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋ។

ក្នុងប្រតិបត្តិការណ៍នោះ បានចុះពិនិត្យនៅទីតាំងមួយកន្លែងដែលមានយីហោ «អ.អេហ្វ.វ៉ាយ.អេច ឯ.ក» ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជាលទ្ធផលកម្លាំងជំនាញបានបញ្ជាក់ថា ទំនិញប្រភេទសាច់បង្កកទាំងអស់ ដែលកំពុងស្តុកទុកនៅក្នុងឃ្លាំងខាងលើ គឺមានប្រតិវេទន៍គយ និងឯកសារនាំចូលមកស្របច្បាប់ ដោយមានប្រភពដើម មកពីប្រទេសចិន។


ទន្ទឹមនឹងនេះ កម្លាំងជំនាញក៏បានបន្ថែមថា នៅក្នុងទីតាំងឃ្លាំងនោះ គឺពុំមានមុខទំនិញប្រភេទសាច់បង្កក ណាមួយដែលនាំចូលមកពីប្រទេសថៃឡើយ៕









