Feature

ព្រះមហាក្សត្រ ប្រោសព្រះរាជទាន ទូតតែងតាំងថ្មីជប៉ុនប្រចាំកម្ពុជា ចូលក្រាបថ្វាយសារតាំង

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន លោក អ៊ីស៊ីហ្ស៊ុគិ ហ៊ីដេអូ ឯកអគ្គរាជទូតតែងតាំងថ្មីនៃប្រទេសជប៉ុនប្រចាំកម្ពុជា ចូលក្រាបបង្គំគាល់ថ្វាយសារតាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។

លោក អ៊ីស៊ីហ្ស៊ុគិ ហ៊ីដេអូ បានមកបំពេញបេសកកម្មការទូតផ្លូវការនៅកម្ពុជា កាលពីចុងខែកញ្ញា ឆ្នាំ២០២៦ បន្តវេនពីអតីតឯកអគ្គរាជទូតចាស់ គឺឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី ។

លោក អ៊ីស៊ីហ្ស៊ុគិ ហ៊ីដេអូ ធ្លាប់មានបទពិសោធន៍ការងារការទូតជាច្រើន ដោយមុនពេលត្រូវបានតែងតាំងមកកម្ពុជាលោកមានតួនាទីជាអគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងការបរទេសជប៉ុន ៕

To Top