ភ្នំពេញ ៖ កម្ពុជា-វៀតណាម បានពង្រឹងកិច្ចសហប្រតិបត្តិការ លើកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីកាត់បន្ថយរបាំងពាណិជ្ជកម្ម ក្នុងការឈានទៅការជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើនថែមទៀត។ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ឆ្លៀតក្នុងឱកាសអមដំណើរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញបំពេញទស្សកិច្ចផ្លូវការ នៅវៀតណាម លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម...
កូឡុំបូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ថា យោងតាមស្ថិតិចុងក្រោយដែលចេញផ្សាយដោយអង្គភាពគ្រប់គ្រងជំងឺគ្រុនឈាមជាតិ ហៅកាត់ថា (NDCU) កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា ករណីជំងឺគ្រុនឈាមសរុបដែលបានរាយការណ៍នៅក្នុងប្រទេសស្រីលង្កាគិតរហូតមកដល់ពេលនេះមានលើសពី៨០.០០០នាក់ ។ អង្គភាព NDCU បានឲ្យដឹងថា ករណីចំនួន៨០.១៩២នាក់ត្រូវបានគេរាយការណ៍ ហើយបើគិតត្រឹមថ្ងៃអាទិត្យតែមួយថ្ងៃគឺមានចំនួន៣.៧០៤នាក់ដែលត្រូវបានរាយការណ៍នៅក្នុងខែធ្នូនេះ ។ យោងតាមស្ថិតិខាងលើមានមនុស្សចំនួន៤៧នាក់បានស្លាប់ដោយសារជំងឺនេះ ។ ខេត្តនៅភាគខាងលិច នៅតែជាខេត្តដែលរងផលប៉ះពាល់ខ្លាំង...
ហ្សឺណែវ៖ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ ក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) បានអនុម័តលើដំណោះស្រាយមួយដោយជំរុញឱ្យមានការចូលប្រើប្រាស់ជំនួយមនុស្សធម៌ភ្លាមៗ និងមិនមានការរារាំងដល់តំបន់ហ្គាហ្សាស្ទ្រីប ។ តាមសំណើរបស់រដ្ឋសមាជិកចំនួន១៧ក្រុមប្រឹក្សាប្រតិបត្តិបានកោះប្រជុំពិសេសនៅទីស្នាក់ការរបស់អង្គការសុខភាពពិភពលោកនៅទីក្រុងហ្សឺណែវ ដើម្បីពិភាក្សាអំពីស្ថានភាពសុខភាពនៅក្នុងទឹកដីប៉ាឡេស្ទីនដែលកាន់កាប់ រួមទាំងក្រុងយេរ៉ូសាឡឹមខាងកើតផងដែរ ។ នៅក្នុងសុន្ទរកថាបើករបស់គាត់លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការ WHO...
ថ្ងៃទី១២ ខែធ្នូ ខណៈពេលអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបានចុះផ្សាយអត្ថបទនៅកាសែតប្រជាជនរបស់ប្រទេសវៀតណាម ដែលមានចំណងជើងថា «បង្កើតសហគមន៍រួមវាសនារវាងចិននិងវៀតណាមប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ បើកទំព័រថ្មីនៃការពួតដៃគ្នាឆ្ពោះទៅកាន់ទំនើបកម្ម » ។ អត្ថបទបានចែងថា ឆ្នាំនេះជាខួបទី១៥ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងវៀតណាម ។ មិនថានិម្មាបនកម្មអន្តរជាតិមានបម្រែបម្រួលយ៉ាងណាក្តី ក៏បក្សនិងរដ្ឋទាំងពីរចិននិងវៀតណាម នឹងរួមគ្នាគាំពារសុខសន្តិភាព រួមគ្នាស្វែងរកការអភិវឌ្ឍនិងកិច្ចសហប្រតិបតិ្តការ រួមគ្នាបង្កើតវិបុលភាពនិងភាពរុងរឿង...
បរទេស៖ នាយករដ្ឋមន្រ្តីវៀតណាម និងនាយករដ្ឋមន្រ្តីកម្ពុជាបានស្នើឱ្យប្រទេសទាំងពីរ ខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យកើនឡើងដល់ ២០ពាន់លានដុល្លារក្នុងឆ្នាំបន្ទាប់។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីលោក ផាម មិញជិញ កាលពីថ្ងៃចន្ទ បានសង្កត់ធ្ងន់លើគោលនយោបាយ របស់វៀតណាមក្នុងការផ្តល់អាទិភាពខ្ពស់ ចំពោះទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី...
សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ថា ទីភ្នាក់ងារ Yonhap បានរាយការណ៍ឲ្យដឹងនៅថ្ងៃចន្ទនេះថា យន្តហោះចម្បាំង F-16 របស់សហរដ្ឋអាមេរិក បានធ្លាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងអំឡុងពេលហ្វឹកហ្វឺន ដោយអ្នកបើកបរត្រូវបានជួយសង្គ្រោះ បន្ទាប់ពីបានលោតចេញភ្លាមៗ ។ ទីភ្នាក់ងារខាងលើបានរាយការណ៍ថា “យន្តហោះនេះបានធ្លាក់ចូលទៅក្នុងទឹកក្រោយពី បានហោះចេញពីមូលដ្ឋានទ័ពអាកាសនៅ Gunsan ចម្ងាយ១៧៨គីឡូម៉ែត្រស្ថិតនៅ...
បរទេស៖ អ្នកនាង Angelina Jolie តារាហូលីវួត អាចរំពឹងទទួលបានការស្វាគមន៍ ពីវីរនារីពេលនាងផ្លាស់ប្តូរទាំងគ្រួសារ មករស់នៅប្រទេសកម្ពុជា។ យោងតាមសារព័ត៌មាន Dailly Mail ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ស្ត្រីក្នុងប្រទេសអាស៊ីអាគ្នេយ៍ចាត់ទុកអ្នកនាង Angelina Jolieថា ជា«អ្នកដែលគួរយកគំរូតាម» ដែលខ្លះថែមទាំងជឿថា នាងជាជនជាតិខ្មែរក្នុងជាតិមុនថែមទៀត។ រូបសម្រស់ស្រស់ស្អាត...
កាលពីវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ មានករណីលួចដោយហិង្សាមានស្ថានទម្ងន់ទោស (ឆក់ខ្សែ-ក) មួយកើតឡើង នៅចំណុចផ្លូវជាតិលេខ៤ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល ខណៈដែល ជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យជិះមកជិត ហើយធ្វើសកម្មភាពឆក់យកខ្សែ-ក តែមិនបានសម្រេច ហើយបម្រុងជិះគេចខ្លួន តែត្រូវជនរងគ្រោះដេញប្រផាប់ ចាប់ប្រភីង និងស្រែកឆោរឡោថាចោរៗ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ...
ម៉ូស្គូ៖ វិមានក្រឹមឡាំងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានពិភាក្សាគ្នាអំពីស្ថានភាព មនុស្សធម៌នៅតំបន់ហ្គាហ្សា ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ។ វិមានក្រឹមឡាំងបានឲ្យដឹងថា “ការពិភាក្សាបានផ្តោតលើស្ថានភាព ដ៏សំខាន់នៅក្នុងតំបន់ជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ជាពិសេសស្ថានភាពមនុស្សធម៌ ដ៏មហន្តរាយនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប”។ លោក ពូទីន បានអះអាងសារជាថ្មីនូវគោលជំហរ ជាគោលការណ៍របស់លោកក្នុងការបដិសេធ...
យូអិន៖ លោកស្រី Monica Grayley អ្នកនាំពាក្យរបស់ប្រធាន មហាសន្និបាតអង្គការសហប្រជាជាតិ UNGA បានឲ្យដឹងថា មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) គ្រោងនឹងបើកសម័យប្រជុំ ពិសេសបន្ទាន់មួយនៅតំបន់ហ្គាហ្សា នៅថ្ងៃអង្គារនេះ។ អ្នកនាំពាក្យបានឲ្យដឹងថា “ប្រធានមហាសន្និបាត អង្គការសហប្រជាជាតិលោក Dennis Francis ទើបតែបានជូនដំណឹងដល់រដ្ឋជាសមាជិកថា លោកនឹងរៀបចំកិច្ចប្រជុំពេញអង្គ លើកទី៤៥ នៃមហាសន្និបាតពិសេសលើកទី១០...
ភ្នំពេញ៖ បន្ទាប់ពីប្រកាស បើកយុទ្ធនាការផ្សព្វផ្សាយស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត គិតមកដល់ត្រឹមថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នេះ មានបងប្អូនអាជីវករ អ្នករត់ម៉ូតូកង់បី អ្នករត់ម៉ូតូឌុប និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. សរុបប្រមាណជា ៨៨ ០០៥នាក់ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ក្នុងនោះបុគ្គលស្វ័យនិយោជន៍ (អាជីវករ...
កង់បេរ៉ា៖ រដ្ឋាភិបាលអូស្ត្រាលី នឹងអនុវត្តការត្រួតពិនិត្យកាន់តែខ្លាំង ចំពោះនិស្សិតអន្តរជាតិដែលដាក់ពាក្យសុំទិដ្ឋាការ ក្រោមការកែលម្អប្រព័ន្ធចំណាកស្រុកដ៏សំខាន់មួយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងលោក Clare O’Neil បានប្រកាសផែនការរយៈពេល ១០ឆ្នាំរបស់រដ្ឋាភិបាល ដើម្បីត្រឡប់ការធ្វើចំណាក ស្រុកទៅកាន់ប្រទេសអូស្ត្រាលីទៅកាន់ “កម្រិតប្រកបដោយនិរន្តរភាព” បន្ទាប់ពីមានការរីករាល ដាលនៃជំងឺរាតត្បាតកូវីដ-១៩។ យុទ្ធសាស្ត្រនេះត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងការត្រួតពិនិត្យដោយរដ្ឋាភិបាលអូស្រ្ដាលី ដែលបានរកឃើញថា ប្រព័ន្ធចំណាកស្រុកទទួលរងការ “ខូចខាតយ៉ាងធ្ងន់ធ្ងរ”។ យោងតាមយុទ្ធសាស្ត្រ...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញលោក សាស្រ្តាចារ្យ Dr. Michael Woolcock អ្នកជំនាញផ្នែកវិទ្យាសាស្រ្តសង្គម នៃធនាគារពិភពលោក និងសាស្រ្តាចារ្យផ្នែក គោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យហាវឺដ និង លោកស្រី Margaret...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រម ប្រកាសឲ្យប្រើច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។ ច្បាប់នេះ ត្រូវបានរដ្ឋសភាអនុម័ត កាលពីថ្ងៃទី១៦ ខែវិច្ឆិកា នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ហើយព្រឹទ្ធសភាបាននិពិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់ទាំងស្រុង កាលពីថ្ងៃ២៤ វិច្ឆិកា នាសម័យប្រជុំពេញអង្គលើកទី១១ នីតិកាលទី៤...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកទឹកចិត្តក្រុមហ៊ុន Viettel ពង្រីកការវិនិយោគបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការជំរុញ កំណើនសេដ្ឋកិច្ច និងបង្កើតការងារ ជូនប្រជាពលរដ្ឋខ្មែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ នាឱកាសអនុញ្ញាតឱ្យលោក តាវ ឌុច ថាង...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) “ចុចដើម្បីបញ្ចៀសគ្រោះមហន្តរាយមនុស្សធម៌” នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ហើយបានរំលឹកឡើងវិញនូវការអំពាវនាវ របស់លោកសម្រាប់បទឈប់បាញ់មួយ។ លោក Guterres បានធ្វើការកត់សម្គាល់នេះ នៅឯវេទិកាដូហា ក្នុងប្រទេសកាតា ពីរថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក បានប្រើសិទ្ធិវេតូ របស់ខ្លួន ក្នុងអំឡុងពេលកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីលុបបំបាត់ដំណោះស្រាយ ដែលទាមទារបទឈប់បាញ់ជាបន្ទាន់ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។...
តូក្យូ៖ ទីភ្នាក់ងារជលផលជប៉ុន បានឲ្យដឹងថា គណៈកម្មការអន្តរជាតិ ដែលទទួលខុសត្រូវ ក្នុងការគ្រប់គ្រងស្តុកត្រីធូណា នៅប៉ាស៊ីហ្វិក បានសម្រេចចិត្តអនុញ្ញាតឱ្យ ប្រទេសជប៉ុន បង្កើនដែនកំណត់ នៃការចាប់ត្រីរបស់ខ្លួន យ៉ាងមានប្រសិទ្ធភាព ក្នុងឆ្នាំ២០២៤ ដោយឆ្លុះបញ្ចាំង ពីការស្ទុះងើបឡើងវិញ នៃចំនួនប្រជាជន របស់ពួកគេ។ ប្រទេសដែលត្រូវបានគេស្គាល់ថា ជាអ្នកប្រើប្រាស់ត្រីធូណា ដ៏សំខាន់មួយនោះ បច្ចុប្បន្នអាចផ្ទេរ ១០ភាគរយនៃកូតាចាប់ត្រីធូណាខៀវ...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា កំពុងពិចារណាជំនួសរដ្ឋមន្ត្រីទាំងអស់ មកពីបក្សសម្ព័ន្ធប្រជាធិបតេយ្យសេរី ដែលពីមុនដឹកនាំដោយ អតីតនាយករដ្ឋមន្ត្រី ស៊ិនហ្សូ អាបេ ជុំវិញរឿងអាស្រូវនយោបាយ ជាបន្តបន្ទាប់ ប្រភពជិតស្និទ្ធនឹងបញ្ហានេះ បានឲ្យដឹងកាលពីថ្ងៃអាទិត្យ។ ប្រភពបានឱ្យដឹងថា លោក គីស៊ីដា បានសម្រេចចិត្តបណ្ដេញប្រធានខុទ្ទកាល័យលោក Hirokazu Matsuno រួចហើយ ជុំវិញការខកខានមិនបានរាយការណ៍...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានអញ្ជើញសមភាគី អ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី សម្រាប់កិច្ចពិភាក្សាកាលពីថ្ងៃអង្គារ ក្នុងទីក្រុងវ៉ាស៊ីនតោន ខណៈដែលគណបក្សប្រជាធិបតេយ្យ របស់មេដឹកនាំសហរដ្ឋអាមេរិក កំពុងតស៊ូ ដើម្បីធ្វើឱ្យមានវឌ្ឍនភាព ក្នុងការចរចាសភា ដើម្បីទទួលបានជំនួយបន្ថែម សម្រាប់ប្រទេសដែលហែកហួរ ដោយសង្រ្គាម។ អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានណែនាំទៅកាន់អាជ្ញាធរមានសមត្ថកិច្ចគ្រប់មូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស រួមទាំងបាតុភាពអវិជ្ជមាននានាក្នុងសង្គម ដើម្បីធានារក្សាបរិយាកាសសន្តិសុខជាទូទៅ និងសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ដែលនឹងប្រព្រឹត្តទៅ នៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ។...
នៅព្រឹកថ្ងៃទី១០ខែធ្នូ វេទិកាសហប្រតិបត្តិការវិទ្យុនិងទូរទស្សន៍ប្រទេសចិន-អារ៉ាប់ លើកទី៦បានប្រារព្ធធ្វើនៅទីក្រុងHangzhouប្រទេសចិន ។ លោក Li Shulei សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិននិងជារដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានចូលរួមក្នុងពិធីបើកព្រមទាំងថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ។ ភ្ញៀវកិត្តិយសដែលបានចូលរួមកិច្ចប្រជុំយល់ឃើញថា កិច្ចប្រជុំកំពូលរដ្ឋចិន-អារ៉ាប់លើកទីមួយបានធ្វើឡើងកាលពីចុងឆ្នាំមុន ភាគីទាំងពីរបានរួមគ្នាបង្កើតផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍនៅពេលអនាគតនៃទំនាក់ទំនងចិន-អារ៉ាប់ ហើយលោកប្រធានរដ្ឋចិន Xi Jinping បានប្រកាសពីប្រតិបត្តិការរួមចំនួន៨ចំណុចសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងចិន-អារ៉ាប់ ដែលជាសញ្ញាកត់សម្គាល់ថា ទំនាក់ទំនងចិន-អារ៉ាប់បានឈានចូលក្នុងយុគសម័យថ្មី ។ ប្រព័ន្ធផ្សព្វផ្សាយចិននិងអារ៉ាប់គួរតែចាត់វិធានការដ៏ខ្លាំងក្លាបន្ថែមទៀត ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវស្មារតីផ្លូវសូត្រ...
ជនបរទេស ៩នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធប្រើហិង្សាដោយចេតនា នៅបឹងកេងកងhttps://dap-news.com/national/2023/12/11/377918/ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ៖ ធ្វើមន្ត្រីមិនមែនមានតែទ្រឹស្ដីទេ ចាំបាច់ត្រូវភ្ជាប់មកជាមួយនូវចំណុច៥https://dap-news.com/national/2023/12/11/377936/ លោក ប៉ែន បូណា ថា ករណីកញ្ញា សេង ធារី បើយើងអត់មានអាហារ ឲ្យគាត់ហូបជាកំហុសយើងhttps://dap-news.com/national/2023/12/11/378095/?fbclid=IwAR04FBlV5VyHCYGihw0hDMumn6BKlHBjPV8GNF0Ovl22A3X-Y3BjRCHJC_M សម្តេចតេជោ ផ្តល់អាហារូបករណ៍ជាង...
តូក្យូ៖ រដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នឹងគូសវាសនូវ “ចក្ខុវិស័យថ្មី” នៃកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលត្រូវបានចេញបន្ទាប់ពីកិច្ចប្រជុំកំពូលរបស់មេដឹកនាំនៅទីក្រុងតូក្យូនៅចុងសប្តាហ៍នេះ។ នាយករដ្ឋមន្រ្តីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ គ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៅថ្ងៃអាទិត្យនេះ ដែលត្រូវបានរៀបចំឡើងដើម្បីរំលឹកខួបលើកទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងអាស៊ាន នេះបើតាមប្រធានលេខាធិការខុទ្ទកាល័យលោក Hirokazu Matsuno។...
ភ្នំពេញ៖ លោក វឿង ឌិញហ្វេ ប្រធានរដ្ឋសភាវៀតណាម បានបង្ហាញសុទិដ្ឋិនិយមរបស់ខ្លួនថា កម្ពុជា នឹងសម្រេចបាននូវចក្ខុវិស័យជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០ ។ ការបង្ហាញសុទិដ្ឋិនិយមរបស់ប្រធានរដ្ឋសភាវៀតណាម ក្នុងឱកាសជួបសម្តែងការគួរសម ជាមួយសម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី១១ ខែធ្នូ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំទៅដល់អាជ្ញាធររាជធានី-ខេត្ត ត្រូវខិតខំរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងដំណើរការ នៃការបោះឆ្នោតនានា ឱ្យប្រព្រឹត្តទៅដោយរលូន ដើម្បីកុំឱ្យការងារបោះឆ្នោតទទួលការបរាជ័យ។ ក្នុងកិច្ចប្រជុំប្រកាសផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពី ការបង្កើតគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (គ.ស.អ) និងសេចក្តីសម្រេចស្ដីពីការបង្កើតលេខាធិការដ្ឋាន គ.ស.អ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣...
អត្ថបត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែធ្នូឆ្នាំ២០២៣ វិទ្យុមិត្តភាពកម្ពុជាចិនបានសហការជាមួយ អគ្គលេខាធិរដ្ឋានព្រឹទ្ធសភារៀបចំពិព័រណ៍ស្ដីពីសមិទ្ធផលនៃខួប១០ឆ្នាំនៃការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” រវាងកម្ពុជានិងចិននិងកិច្ចសំណេះសំណាល”ប្រិយមិត្ត” អបអរសាទរខួបគម្រប់១៥ឆ្នាំនៃការបង្កើតវិទ្យុមិត្តភាពកម្ពុជាចិន នៅសាលសិក្ខាសាលាព្រឹទ្ធសភា។ កញ្ញា Yao Shiya ប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិនប្រចាំរាជធានីភ្នំពេញ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានឱ្យដឹងថា៖ កម្មវិធីនេះ រៀបឡើងក្នុងគោលបំណង បង្ហាញនូវការតាំងពិព័រណ៍ស្ដីពីសមិទ្ធផលនៃខួបគម្រប់១០ឆ្នាំ នៃការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”រវាងកម្ពុជានិងចិន ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ស្ថានទូតចិនប្រចាំនៅកម្ពុជា និង ក្រសួងព័ត៌មាន។ កញ្ញាបញ្ជាក់ថា...
ភ្នំពេញ ៖ លោក វ៉ វ៉ាន់ធឿង (Vo Van Thuong) ប្រធានរដ្ឋវៀតណាម បានជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងថ្នាក់ដឹកនាំជំនាន់ក្រោយ ពោរពេញដោយថាមភាព កម្ពុជានឹងបន្តអភិវឌ្ឍកាន់ខ្លាំងក្លាទៅមុខ បន្ថែមទៀត។ ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្រ្ដី ស សុខា រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការ សន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (គ.ស.អ) រួមជាមួយ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត...
កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ មានករណីក្មេងស្ទាវមួយក្រុមមានគ្នាប្រមាណ០៧នាក់ ជិះម៉ូតូចំនួន០៣គ្រឿង បានប្រើកាំបិតកាប់ និងវាយទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួស ព្រមទាំងកាប់បំផ្លាញម៉ូតូជនរងគ្រោះខូចខាតយ៉ាងដំណំថែមទៀត ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវ៤០៦ កែង១៧៩ សង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ក្រោយពេលទទួលបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះរួចមក នៅវេលាម៉ោង១៦ និង៣០ នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង បានចុះធ្វើការស្រាវជ្រាវ ដោយសហការជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យ តាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន ចំពោះលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់...
ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធចំពោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពសមត្ថកិច្ចបានបំពានលើរូបរាងកាយស្រ្តីជាជនសង្ស័យជនជាតិវៀតណាម ក្នុងករណីរំដោះអ្នកទោសចេញពីសាលាដំបូងខេត្តស្វាយរៀង ។ ផ្អែកតាមការពិនិត្យ និងស្រាវជ្រាវ សមត្ថកិច្ចរកឃើញថា សកម្មភាពនេះ ជាវីដេអូក្លែងក្លាយ បង្កើតឡើងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI)...
ភ្នំពេញ៖ មន្រ្តីល្អ រាស្រ្តគោរពស្រលាញ់ អ្វីដែលរាស្រ្តខ្នក់ខ្នាញ់ គឺមន្រ្តីកោងកាច សំដីគ្មានសីលធម៍ ធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគាត់។ ជាក់ស្ដែងកន្លងទៅថ្មីៗនេះ មានករណីមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ត្រូវបានស្នងការខេត្តស្វាយរៀងសម្រេចដកតំណែង ក្រោយមានការរិះគន់យ៉ាងខ្លាំង ពីអ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីស្ដ្រីជាជនរងគ្រោះម្នាក់ បានទៅដាក់ពាក្យបណ្ដឹងប្ដឹងពីករណីចោរលួចម៉ូតូ...
ភ្នំពេញ ៖ ករណីរំដោះអ្នកទោស នៅស្វាយរៀង បច្ចុប្បន្ន សមត្ថកិច្ចចម្រុះកំពុងប្រតិបត្តិការតាមចាប់ខ្លួន ជនជាប់ឃុំចំនួន ០៥នាក់ទៀត រួមទាំងបក្សពួកផ្សេងទៀត ដែលមករំដោះ។ យោងតាមសេចក្តីជូនព័ត៌មានបឋម របស់អគ្គនាយកដ្ឋានពន្ធនាគារ បានជម្រាបជូនព័ត៌មានបឋម ស្តីពី...
ភ្នំពេញ៖ យើងខ្ញុំជាតំណាង សហភាព អង្គការ សហជីព សមាគម និងសហគមន៍ សរុបចំនួន ២១៦ ដែលកំពុងបំពេញការងារយ៉ាងសកម្មជាមួយកម្មករទាំងក្នុង និងក្រៅប្រព័ន្ធសេដ្ឋកិច្ច យុវជន សិទ្ធិស្ត្រី និងប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបានចូលបុណ្យ បច្ច័យចំនួន ៣០,០០០,០០០រៀល...
ភ្នំពេញ ៖ រថយន្តក្រុងធុនធំមួយគ្រឿងមាន២ជាន់ បានបើកបុកបង្កាន់ដៃស្ពានអូរប្រាសាទ ស្ថិតនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ធ្លាក់ចូលក្នុងទឹកបង្កអ្នកធ្វើដំណើរស្លាប់១៣នាក់ និងរបួស២៤នាក់ ក្នុងចំណោមអ្នកធ្វើដំណើរសរុប៣៧នាក់ ។ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង២យប់ នាថ្ងៃទី២០ វិច្ឆិកា...
បរទេស៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICT-BD) របស់ប្រទេសបង់ក្លាដែស នៅថ្ងៃចន្ទនេះ បានកាត់ទោសប្រហារជីវិតអតីតនាយករដ្ឋមន្ត្រីលោកស្រី Sheikh Hasina ដែលត្រូវបានទម្លាក់ចេញពីតំណែង បន្ទាប់ពីបានរកឃើញថា លោកស្រីមានពិរុទ្ធពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលបានប្រព្រឹត្តកំឡុងការប៉ះទង្គិចដែលដឹកនាំដោយនិស្សិតកាលពីឆ្នាំមុនដែលនាំឱ្យមានការដួលរលំនៃរដ្ឋាភិបាលសម្ព័ន្ធ Awami របស់លោកស្រី។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានឱ្យដឹងថា ករណីស្រុកផ្លូវរថភ្លើង បណ្តាលឱ្យទូររថភ្លើងចំនួន៣ទូរ បានក្រឡាប់ធ្លាយប្រេងចេញមកក្រៅ នៅចំណុច PK191+600 ខ្សែដែកទិសខាងជើង...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានចេញមុខជូនយោបល់ខ្លះ ដល់នគរបាលសក្តិ៥ម្នាក់ ដែលប្រើពាក្យសម្ដី មិនសមរម្យលើអ្នកដឹកជញូជួន ក្នុងពេលដែលបុគ្គលិកដឹកជញ្ជូននោះ តេសួររកទីតាំង ដើម្បីដឹកម្ហូបអាហារជូន។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៧...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
