ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្ស ប្រជាជនកម្ពុជា និងជាប្រធានយុវជន គណបក្សថ្នាក់កណ្តាល ជួបសំណេះសំណាល ជាមួយក្រុមការងារយុវជនគណបក្ស ប្រជាជនកម្ពុជាខេត្តក្រចេះ នាថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣ ។ លោកបណ្ឌិត លើកឡើងថា កម្ពុជា...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យបង្កើនការ ចុះត្រួតពិនិត្យគុណភាពទំនិញ និងផលិតផលសុវត្ថិភាពចំណីអាហារ តាមទីផ្សារសាធារណៈ សណ្ឋាគារ និងភោជនីយដ្ឋាន ជាដើម ។ ក្នុងពិធីសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល មន្ទីរពាណិជ្ជកម្មខេត្តតាកែវ ស្ថិតនៅក្រុងដូនកែវ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ លោករដ្ឋមន្ដ្រី...
បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានចាប់ផ្តើមរៀបចំឥវ៉ាន់ របស់លោកហើយ សម្រាប់ការចាកចេញ ពីតំណែងនៅវិមានរដ្ឋាភិបាល។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ដំណើរការរើឥវ៉ាន់ចេញជាបណ្តើរៗនេះ បានចាប់ផ្តើមបន្ទាប់ ពីគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) កាលពីថ្ងៃច័ន្ទបានបញ្ជាក់ពីការបោះឆ្នោត សមាជិកសភាទាំង...
ញូយ៉ក ៖ ក្រុមអន្តរជាតិ កំពុងតស៊ូស្វែងរកទីតាំង និងជួយសង្គ្រោះនាវាមុជទឹក ដែលបានបាត់ខ្លួន នៅមហាសមុទ្រអាត្លង់ទិក ភាគខាងជើង នៃប្រទេសកាណាដា កាលពីថ្ងៃអាទិត្យ ក្នុងអំឡុងពេលនាវានោះ ធ្វើដំណើរកម្សាន្តក្រោមសមុទ្រ ដើម្បីមើលបំណែក របស់កប៉ាល់ទីតានិចដែលបានលិច តាំងពីយូរឆ្នាំមកហើយ ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវត្រៀមឯកសារ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាលើកម្ពស់ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនាំមកនូវសុខសន្តិភាព។ ក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ សាស្រ្ដចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងមន្រ្ដីជាប់កិច្ចសន្យា នៃមន្ទីរអង្គភាពនានា...
គន្លឹះសំខាន់ គឺនៅត្រង់ថា តើភាគីអាមេរិក អាចធ្វើតាមពាក្យសន្យា របស់ខ្លួនដែរឬទេកាលពីថ្ងៃទី១៩ ខែមិថុនា លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ចប់ដំណើរទស្សនកិច្ច នៅប្រទេសចិន អស់រយៈពេលពីរថ្ងៃ ។ ក្នុងអំឡុងពេលនេះ លោកប្រធានរដ្ឋចិន Xi Jinping បានជួបសន្ទនា ជាមួយលោក ហើយមន្ត្រីចិន ទទួលបន្ទុកកិច្ចការទូត...
តាមការផ្សាយដំណឹង របស់បណ្តាញ CCTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ឱ្យដឹងថា នាពេលថ្មីៗកន្លងទៅនេះ អ្នកប្រើប្រាស់បណ្តាញ អ៊ីនធឺណែត ក្រៅប្រទេសមួយចំនួន បានផ្សព្វផ្សាយពាក្យចចាមអារ៉ាមម្តងទៀត អំពី“ថ្នាក់រៀន លើលំហអវកាស ” របស់អវកាសយានិក នៃយានអវកាស ផ្ទុកមនុស្ស Shenzhou-១៣ ។ ក្នុងវីដេអូឃ្លីបមួយ កែវទឹកមួយដែលអវកាសយានិកចិនប្រើ សម្រាប់ធ្វើតេស្តត្រូវពង្រីក...
ថ្ងៃទីប្រាំខែប្រាំ តាមចន្ទគតិចិន ជារៀងរាល់ឆ្នាំជាថ្ងៃបុណ្យ សែននំចាំង ដែលជាបុណ្យប្រពៃណីមួយ ក្នុងចំណោមបុណ្យធំៗ ចំនួនបួននៅក្នុងប្រទេសចិន ថ្ងៃបុណ្យបីទៀត មានបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន បុណ្យឆេងម៉េង និងបុណ្យសែនព្រះខែ ។ មានទស្សនៈជាច្រើន អំពីប្រភពដើម នៃថ្ងៃបុណ្យសែននំចាំង ទស្សនៈដែលមានឥទ្ធិពលបំផុត គឺជាទស្សនៈស្តីពីការរំលឹកដល់វិញ្ញាណក្ខន្ធលោក Qu Yuan។ កវីនិពន្ធ Qu...
នាពេលថ្មីៗកន្លងទៅនេះ មន្ត្រីរដ្ឋបាលមួយរូប នៃប្រទេសប៉ាពួញូហ្គីណេ បានទៅចូលរួមកិច្ចប្រជុំ នៅខេត្តហ្វូជៀន ប្រទេសចិន លោកបានយល់ដឹង ពីរឿងវ៉ាវអំពី” ការប្រែស្មៅទៅជាទ្រព្យ” នេះហៅថា ស្មៅ JunCao ។ លោកបានលើកឡើងថា លោកគ្រោងនឹងជំរុញការ អភិវឌ្ឍឧស្សាហកម្មអំពីស្មៅ Juncao នៅប្រទេសប៉ាពួញូហ្គីណេ ថែមមួយកម្រិតទៀត ។ សូមបញ្ជាក់ថា មិនត្រឹមតែនៅប្រទេស...
បរទេស៖ ប្រទេសឥណ្ឌា បានឱ្យដឹងថា ខ្លួននឹងផ្តល់នាវាចម្បាំង កងទ័ពជើងទឹកមួយគ្រឿងដល់ប្រទេសវៀតណាម ក្នុងសញ្ញាចុងក្រោយ នៃការរឹតបន្តឹងទំនាក់ទំនងការពារជាតិ រវាងប្រទេសទាំងពីរ ដែលចែករំលែកការព្រួយបារម្ភ អំពីការអះអាងរបស់ចិន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការប្រកាសថា រដ្ឋាភិបាលទីក្រុងញូវដេលី នឹងប្រគល់នាវាចម្បាំង Corvette INS Kirpan...
ភ្នំពេញ៖ រយៈពេលថ្មីៗ ចុងក្រោយនេះ គឺមានករណីហែកចូលតេលេក្រាម ជាច្រើនករណីកើតឡើង បង្កឲ្យមានជនរងគ្រោះ មួយចំនួនត្រូវ បានខាតបង់ប្រាក់ រាប់ពាន់ម៉ឺនដុល្លារ ដោយសារតែការបោកបញ្ឆោត ។ ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ អាវុធហត្ថភ្នំពេញ បានទទួលបណ្តឹង ពីជនរងគ្រោះម្នាក់ សុំប្តឹងពីជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានហែកចូលតេឡេក្រាមរបស់ខ្លួន និងបានឆាតទៅបងប្អូនមិត្តភក្តិ ជាច្រើនដើម្បីខ្ចីប្រាក់ ព្រមទាំងឆាតទៅគម្រាមទារប្រាក់...
បរទេស៖ អាជ្ញាធរចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ការផ្ទុះហ្គាសដ៏ធំនៅភោជនីយដ្ឋានសាច់អាំងមួយកន្លែង នៅភាគពាយ័ព្យប្រទេសចិន បានសម្លាប់មនុស្ស ៣១ នាក់ និង ៧នាក់រងរបួស។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សាយថា ការផ្ទុះហ្គាសនេះ បានឆាបឆេះអគារភោជនីយដ្ឋាន នៅវេលាម៉ោង៨និង៤០នាទីយប់ នៅផ្លូវដ៏មមាញឹកមួយ ក្នុងទីក្រុង Yinchuan...
បរទេស៖ សេតវិមានមិនដកចេញ ចំពោះការអត្ថាធិប្បាយរបស់ប្រធានាធិបតី លោក Joe Biden ដែលបានប្រដូចប្រធានាធិបតីចិន លោក Xi Jinping ទៅនឹងជនផ្តាច់ការនោះទេ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់ក្នុងរដ្ឋបាលលោក Joe Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅ VOA...
បរទេស៖ យោងតាមការចេញផ្សាយរបស់ VOA News កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា សហភាពអឺរ៉ុបបានប្រកាសដាក់ទណ្ឌកម្មថ្មីបន្ថែមទៀត ប្រឆាំងប្រទេសរុស្សីដែលកំពុងធ្វើសង្គ្រាម លុកលុយប្រទេសអ៊ុយក្រែន។ ទណ្ឌកម្មថ្មីដែលមានគោលដៅ ក្នុងការរឹតត្បិតទៅលើក្រុមហ៊ុនអាជីវកម្មនានា ដែលបានប្រើប្រាស់ចន្លោះប្រហោងខ្វះខាត នៃទណ្ឌកម្មពីលើកមុនៗ ដើម្បីអាចបន្តធ្វើអាជីវកម្មជាមួយនឹងរុស្សី និងជាពិសេសនឹងអាចគាំទ្រ ដល់ប្រធានាធិបតីរុស្សីលោក Vladimir Putin ក្នុងការលុកលុយអ៊ុយក្រែនអស់រយៈពេល ១៦ខែកន្លងមកនេះ។ គួររំលឹកដែរថា កន្លងមកអឺរ៉ុបបានដាក់ទណ្ឌកម្ម...
ក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូ (ខេមបូឌា) នៃក្រុមហ៊ុន Xingjia គ្រុបចិន ដែលបណ្តាក់ទុន ៦,៤ លានដុល្លារអាម៉េរិកស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកសម្ពោធជាផ្លូវការហើយកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បណ្តុះបណ្តាល និង វិជ្ជាជីវៈ។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអន្តរជាតិចំនួនជិត៦០ប្រទេស បានបង្ហាញជំហក្នុងការគាំទ្រ និងចូលរួមឧបត្ថម្ភដល់ការកសាង ប្រទេសអ៊ុយក្រែនឡើងវិញ។ ការប្រកាសដែលធ្វើឡើង ដោយនាយករដ្ឋមន្ត្រីនៃប្រទេសអ៊ុយក្រែន Denys Shmyhal កាលពីថ្ងៃពុធម្សិលមិញ ហើយលោកបានបញ្ជាក់ទៀតថា ក្នុងនោះប្រទេសចំនួន៣០ បានធ្វើការចុះហត្ថលេខារួចរាល់ហើយ ក្នុងការបង្កើតគំនិតផ្តួចផ្តើមដើម្បីគាំទ្រដល់ អ៊ុយក្រែនក្នុងការកសាងសហគមន៍រស់នៅ ក្នុងការកសាងប្រទេសឡើងវិញ។ តាមផែនការប្រទេសអ៊ុយក្រែនកំពុងរៀបចំ ក្នុងការអនុវត្តគម្រោងកសាងសរុប ដែលមានចំនួនដល់ទៅ២១៤គម្រោងរួចមកហើយ ដោយសហការជាមួយនឹងដៃគូអន្តរជាតិ...
បរទេស៖ ក្រសួងការពារជាតិនៃកោះតៃវ៉ាន់ កាលពីថ្ងៃពុធម្សិលមីញនេះ បានអះអាងថា នាវាផ្ទុកយន្តហោះចម្បាំងដ៏ទំនើបមួយរបស់ចិន បានធ្វើដំណើរកាន់តែច្រកសមុទ្រ ដែលកំពុងមានភាពតានតឹងរវាងគ្នា។ យោងតាមការចេញផ្សាយរបស់ VOA News បានឲ្យដឹងថា នាវានោះបានធ្វើដមណើរតាមច្រកសមុទ្រ ភាគខាងត្បូងឆ្លងកាត់ទៅភាគខាងលិច នៃច្រកសមុទ្រហើយជាការឆ្លើយតបកោះតៃវ៉ាន់ ក៏បានបញ្ជូនកម្លាំងរបស់ខ្លួនទៅតាមឃ្លាំមើល សកម្មភាពរបស់នាវាចម្បាំងមួយនេះផងដែរ។ គួរឲ្យដឹងដែរថា នាវាផ្ទុកយន្តហោះចម្បាំងនេះ បានចូលរួមនៅក្នុងសមយុទ្ធយោធា របស់ប្រទេសចិនជាច្រើនដងមកហើយ និងក្បែរដែនកោះតៃវ៉ាន់តាំងតែពីខែមេសាមកម្ល៉េះ និងក៏ជានាវាសម្រាប់ប្រតិបត្តិការ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសរុស្សីបានប្រកាសដាក់ទណ្ឌកម្ម ប្រឆាំងទៅនឹងពលរដ្ឋជនជាតិអូស្ត្រាលីចំនួន ៤៨នាក់ ដោយការហាមមិនឲ្យធ្វើដំណើរ ចូលប្រទេសរុស្សីនិងប្រកបអាជីវកម្ម ជាមួយនឹងរុស្សីឡើយ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយក្រសួងការបរទេសការបរទេសរុស្សី កាលពីថ្ងៃពុធម្សិលមិញក្នុងគោលបំណង ដើម្បីជាការឆ្លើយតបទៅនឹងការសម្រេចចិត្ត បែបនយោបាយរបស់អូស្ត្រាលីកន្លងមក ដែលមាននិន្នាការប្រឆាំងទៅនឹង ជនជាតិរុស្សីនិងក្រុមហ៊ុនរបស់រុស្សី។ យោងតាមការបញ្ជាក់បន្ថែម ដោយក្រសួងការបរទេសរុស្សី បានឲ្យដឹងទៀតដែរថា ពលរដ្ឋជនជាតិអូស្ត្រាលីដែលទទួលរង ការហាមប្រាមទាំងនោះមានដូចជា ក្រុមអ្នកផ្តល់កុងត្រាផ្នែកយោធាក្រុមអ្នកកាសែត...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃពុធនេះ ប្រទេសចិន បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ចំពោះការលើកឡើងរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ចំពោះប្រធានាធិបតីចិន ហ្ស៊ី ជិនពីង ថា “ជាជនផ្តាច់ការ” ដោយថ្លែងថា ការលើកឡើងរបស់គាត់គឺ “មិនសមហេតុផល និងគ្មានការទទួលខុសត្រូវសោះ”...
កំពង់ចាម៖ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ចាម រួមជាមួយថ្នាក់ដឹកនាំខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ នៅក្នុងបរិវេណវត្តបឹងកុក បានអញ្ជើញសម្ពោធសមិទ្ធផលនានា សរុប ៣៨ គម្រោង ដោយចំណាយថវិកាអស់ជាង ៦ លានដុល្លារអាមេរិក ។ អភិបាលខេត្តកំពង់ចាម លោក អ៊ុន...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃពុធនេះ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានសន្យាថា ដើម្បីរំងាប់អារម្មណ៍សាធារណជន ក្រោយពីការបង្ហាញអំពីកំហុសទាក់ទិននឹង ប្រព័ន្ធអត្តសញ្ញាណប័ណ្ណជាតិ ។ លោក Kishida បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ដែលធ្វើឡើងក្រោយពី វគ្គរបបអាហារធម្មតាបានបញ្ចប់ លោកបានណែនាំដល់រដ្ឋមន្ត្រី...
ញ៉ូដេលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ថា អគ្គនាយកគ្រប់គ្រងឳសថនៃប្រទេសឥណ្ឌា ហៅកាត់ថា (DCGI) បានអនុម័តលើការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ នូវវ៉ាក់សាំងប្រឆាំងនឹងវីរុស mRNA ដែលជាប្រភេទ Omicron ដែលត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យា ។ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសហព័ន្ធបានធ្វើសេចក្តីប្រកាសកាលពីថ្ងៃអង្គារ បានឲ្យដឹងថា វ៉ាក់សាំងជំរុញប្រឆាំងនឹង ជំងឺកូវីដ-១៩ ត្រូវបានបង្កើតឡើងដោយ...
បរទេស៖ ក្រុមតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអង្គារបានអនុវត្តនូវអ្វីដែលត្រូវបានគេជឿថា ជាការប្រហារជីវិតជាសាធារណៈលើកទីពីរលើមនុស្សម្នាក់ ដែលត្រូវបានកាត់ទោសពីបទមនុស្សឃាតចាប់តាំងពី ក្រុមនេះបានត្រលប់មកកាន់អំណាចវិញ ក្នុងខែសីហាឆ្នាំ ២០២១។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការប្រហារជីវិតនេះ គឺបានមិនអើពើនឹងការរិះគន់របស់អង្គការសហប្រជាជាតិដែលថា សកម្មភាពបែបនេះបង្កើតជាទម្រង់នៃ “ការប្រព្រឹត្ត ឬការដាក់ទណ្ឌកម្មដ៏ឃោរឃៅ អមនុស្សធម៌ ឬថោកទាប” នោះឡើយ។...
បរទេស៖ កុប្បកម្មដែលបានកើតឡើងកាលពីថ្ងៃអង្គារ នៅឯពន្ធនាគារស្ត្រីមួយកន្លែង ក្នុងប្រទេសហុងឌូរ៉ាស បាននាំឱ្យអ្នកទោសយ៉ាងតិច ៤១នាក់បានស្លាប់, នេះបើតាមនាយកផ្នែកកោសល្យវិច្ច័យនៃក្រសួងសាធារណៈរបស់ប្រទេសនេះបានបញ្ជាក់។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា រហូតមកដល់ពេលនេះ អាជ្ញាធរបានរកឃើញថា ជនរងគ្រោះចំនួន ២៥ នាក់ ត្រូវភ្លើងឆេះរហូតដល់ស្លាប់ និង ១៦ នាក់ត្រូវបានបាញ់ដោយគ្រាប់កាំភ្លើងនៅ...
ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ បដិសេធរាល់ទម្រង់នៃការកាត់ផ្តាច់ រវាង ការមិនប្រថុយប្រថាន និងការមិនបំផ្លាញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ភាគីអាល្លឺម៉ង់ស្វាគមន៍ការអភិវឌ្ឍន៍ និងវិបុលភាពរបស់ចិន ដែលអំណោយផលដល់សន្តិភាព និងស្ថិរភាពពិភពលោក។ លោកបានឲ្យដឹងក្នុងអំឡុងជំនួបជាមួយលោក Li Qiang ដែលមកបំពេញទស្សនកិច្ច។ លោកក៏បានសន្យាថា អាល្លឺម៉ង់ ប្តេជ្ញាអភិវឌ្ឍទំនាក់ទំនងស្ថិរភាពជាមួយចិន...
ប៉េកាំង៖ ភាពស្មោះត្រង់ សនិទានភាព និងសកម្មភាព គឺត្រូវការជាចាំបាច់ សម្រាប់ផ្នែកនៃសហរដ្ឋអាមេរិក ដើម្បីកែលម្អទំនាក់ទំនងចិន-អាមេរិក ដែលជាចំណុចទាបបំផុតចាប់តាំងពីការបង្កើតរបស់ខ្លួន។ ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ទៅកាន់ប្រទេសចិន ប្រទេសទាំងពីរបានធ្វើការ ដើម្បីបញ្ចៀសការធ្លាក់ចុះនៃទំនាក់ទំនងរបស់ពួកគេ ហើយនាំវាត្រឡប់មកវិញនៅលើផ្លូវនៃការអភិវឌ្ឍន៍ស្ថិរភាព។ នៅពេលជួបជាមួយលោក Blinken ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានលើកឡើងថា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន ត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយអាមេរិក លើការបង្កើនជើងហោះហើរជាមួយនឹងភាពបត់បែន និងការអនុវត្តជាក់ស្តែង។ អ្នកនាំពាក្យចិនលោកស្រី ម៉ៅ នីង បានធ្វើការលើកឡើងក្នុងសន្និសីទព័ត៌មានប្រចាំថ្ងៃនៅពេលដែលត្រូវបានគេសួរ ដើម្បីធ្វើអត្ថាធិប្បាយលើសំណួរពាក់ព័ន្ធ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសលោក Qin Gang និងរដ្ឋលេខាធិការលោក Antony Blinken បានឈានដល់ការយោគយល់គ្នាជាវិជ្ជមានលើការលើកកម្ពស់ការផ្លាស់ប្តូរប្រជាជនទៅប្រជាជន។ លោកស្រីបានកត់សម្គាល់ថា...
ភ្នំពេញ៖ ឆ្នាំ២០២២ កម្ពុជាទទួលបានចំណូលពីភ្ញៀវទេសចរអន្តរជាតិប្រមាណ ១,៤១៥លានដុល្លារ និងទទួលបានពីភ្ញៀវទេសចរជាតិប្រមាណ ៦៥០លានដុល្លារ ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបង្ហាញជាផ្លូវការ ក្នុងឱកាសសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆមាសទី២ ឆ្នាំ២០២២ ឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣-២០២៤ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ។ នៅឆ្នាំ២០២២កន្លងទៅ...
ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជេីញប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី ៣ នាព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៣ នាទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើប្រទេសកាណាដា ពិនិត្យលទ្ធភាពធ្វើសហប្រតិបត្តិការ លើការអភិវឌ្ឍធនធានមនុស្ស តាមរយៈវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដោយបណ្តុះបណ្តាលបន្ថែមតាមប្រព័ន្ធ Zoom ពីសាស្រ្តាចារ្យជំនាញ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃប្រទេសកាណាដា ។ ក្នុងឱកាសអនុញ្ញាតឲ្យ លោកស្រី Sarah...
Metfone STARS រដូវកាលទី2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ដែលមានអ្នកចូលមើល 577លានដង ដោយកំណត់ឡើងវិញ នូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល
មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព
“Glow Run Wonderland 2025” នាំភាពស្រស់ស្អាតបៃតង ទៅកាន់ខេត្តសៀមរាប
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានអំពាវនាវដល់សប្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រដល់កម្លាំងជួរមុខ និងជនភៀសសឹកជាថវិកា ឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ។ តាមរយៈសេចក្ដីអំពាវនាវរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ស្របពេលដែលបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កំពុងបន្តអូសបន្លាយដោយសារការបន្តរំលោភបំពានរបស់...
ភ្នំពេញ ៖ មន្រ្តីយោធាយើងដែលម្នាក់ ដែលត្រូវទាហាន និងប៉ូលិសថៃ បាញ់ដោយប្រើកាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរចំភ្នែកនោះ បាននិងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យអង្គឌួង ។ មន្រ្តីយោធារូបនេះ គឺពលបាលឯក ម៉ន...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ