អូតាវ៉ា៖ ក្រុមអ្នកស៊ើបអង្កេតកាណាដា កំពុងស្វែងរកបំណែក នៃវត្ថុហោះដ៏អាថ៌កំបាំងមួយ ដែលត្រូវបានបាញ់ទម្លាក់ ដោយយន្តហោះចម្បាំង របស់សហរដ្ឋអាមេរិកនៅលើទឹកដី Yukon ភាគពាយ័ព្យប្រទេស។ នាយករដ្ឋមន្រ្តីកាណាដា Justin Trudeau បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា “ក្រុមសង្គ្រោះកំពុងនៅលើដី ដើម្បីស្វែងរក និងវិភាគវត្ថុ” ។ លោកមិនបានផ្តល់តម្រុយថា វាជាអ្វីនោះទេ ប៉ុន្តែបានឲ្យដឹងថា វាតំណាងឱ្យការគំរាមកំហែងសមហេតុផល ចំពោះសុវត្ថិភាពនៃការហោះហើររបស់ជនស៊ីវិល។...
ប៉ារីស៖ អ្នកជំនាញកិច្ចការអន្តរជាតិបារាំង លោក Bruno Guigue បានឲ្យដឹងថា “ការពិតគួរតែបង្រៀនជនជាតិអឺរ៉ុបថា តាមរយៈការធ្វើតាមសហរដ្ឋអាមេរិក ពួកគេមិនការពារផលប្រយោជន៍ របស់ពួកគេនោះទេ” ដោយកត់សម្គាល់ថា ការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយប្រទេសចិនគឺជា “ជម្រើសសមហេតុផលតែមួយគត់” របស់អឺរ៉ុប។ លោកបានលើកឡើងថា អ្នកនយោបាយអាមេរិកមួយចំនួនទទូចថា សហរដ្ឋអាមេរិកគួរតែ “ផ្តាច់ខ្លួន” ពីប្រទេសចិន វាគឺដោយសារតែ គោលនយោបាយការបរទេសរបស់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានធ្វើការណែនាំដល់និស្សិតខ្មែរ កំពុងសិក្សានៅប្រទេសឡាវ កុំជឿតាមការបោកបញ្ឆោតពី ជនអគតិមួយចំនួនដែល បំភ្លៃខុសការពិតពីការដឹកនាំ និងការរីកចំរើនរបស់កម្ពុជា។ នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយនិស្សិតកម្ពុជា កំពុងសិក្សានៅឡាវ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោបានផ្តាំផ្ញើដល់ និស្សិតទាំងអស់សិក្សានៅក្រៅប្រទេស តួយ៉ាងដូចជានិស្សិតកំពុងសិក្សានៅឡាវ ត្រូវខិតខំសិក្សារៀនសូត្រឲ្យបានគត់មុតបំផុត ដើម្បីនាំយកចំណេះដឹងទាំងនោះ...
ពេលថ្មីៗ កន្លងទៅនេះ តាមការផ្សាយដំណឹង នៃទីភ្នាក់ងារព័ត៌មាន Kyodo របស់ជប៉ុនឱ្យដឹងថា រដ្ឋាភិបាលជប៉ុន នឹងចាប់ផ្តើមដាក់កំហិត ទៅលើការ នាំចេញគ្រឿង បរិក្ខារផលិតវត្ថុ ពាក់កណ្ដាលចម្លង (Semiconductor)ដ៏ជឿនលឿន ចំពោះប្រទេសចិន ចាប់ពីរដូវផ្ការីក ឆ្នាំនេះទៅ បន្ទាប់ពីសម្រេច ការធ្វើវិសោធនកម្មទៅលើ 《ច្បាប់អំពីរូបិយប័ណ្ណ និង ពាណិជ្ជកម្មបរទេស》 ។...
លោក Xi Jinping ប្រធានរដ្ឋចិនបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវធ្វើកំណែទម្រង់ និងបើកទូលាយ ដោយស៊ីជម្រៅបន្ថែមទៀត ព្រមទាំងពង្រឹងកម្លាំងចលករ និងភាពរស់រវើក នៃវដ្ដក្នុងស្រុក និងបរទេស ។ ធ្វើកំណែទម្រង់ទីផ្សារ ឱ្យស៊ីជម្រៅ កសាងប្រព័ន្ធ ទីផ្សារស្តង់ដារខ្ពស់ និងពន្លឿន ការកសាងទីផ្សារជាតិ បែបបង្រួបបង្រួម ។ កែលម្អប្រព័ន្ធមូលដ្ឋាននៃសេដ្ឋកិច្ចទីផ្សារ ដូចជាការការពារសិទ្ធិអចលនទ្រព្យ...
ពេលថ្មីៗកន្លងទៅនេះ លោក Seymour Hersh អ្នកសារព័ត៌មានស៊ើបអង្កេត ដ៏ល្បីឈ្មោះ របស់សហរដ្ឋអាមេរិក បានចុះផ្សាយអត្ថបទថា រដ្ឋាភិបាលលោក Joe Biden បានរៀបចំគម្រោងយ៉ាងម៉ត់ចត់ ក្នុងការបំផ្ទុះបំពង់ Nord-Stream ដែលរុស្ស៊ី បង្ហូរឧស្ម័ន ធម្មជាតិទៅអឺរ៉ុប ។ តាមរយៈការពិពណ៌នា អំពីកិច្ចការលម្អិត នៃដំណើរហេតុការណ៍នេះជាច្រើន ឥស្សរជនអ្នកវិភាគ...
ដាម៉ាស់ ៖ ក្រសួងរដ្ឋបាល និងបរិស្ថានបាននិឲ្យដឹងថា ជម្រកសរុបចំនួន ២៧៥កន្លែងត្រូវបានបើកនៅទូទាំងប្រទេសស៊ីរី ដោយទទួលជនរងគ្រោះ ពីការរញ្ជួយដី ដែលបានវាយប្រហារ ប្រទេស កាលពីថ្ងៃទី០៦ ខែកុម្ភៈ។ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ក្រសួងបាននិយាយថា ជម្រកចំនួន២៣៥កន្លែងត្រូវបានបើកនៅក្នុងខេត្ត Aleppo ភាគខាងជើង ៣២កន្លែង នៅខេត្ត Latakia ភាគពាយ័ព្យ ៥កន្លែងនៅក្នុងខេត្ត...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសប្រឡងជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្ងៃទី២៥កុម្ភៈ សម្រាប់ឆ្នាំសិក្សាថ្មី ២០២២ ២០២៣ នេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ឱកាសពិសេសបញ្ចុះតម្លៃជូន 3០% សម្រាប់អតីតនិស្សិតសាកលវិទ្យាល័យ...
អង់ការ៉ា៖ ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏មហាប្រល័យ ដែលបានអង្រួនតួកគី និងស៊ីរី កាលពីថ្ងៃទី០៦ ខែកុម្ភៈ បានកើនឡើងដល់ជាង ៣០០០០នាក់ ដោយក្នុងនោះ ២៩,៦០៥នាក់នៅតួកគី និង ១៤១៤នាក់នៅក្នុងប្រទេសស៊ីរី។ យោងតាមតួលេខផ្លូវការបានឱ្យដឹងថា ចំនួនអ្នករងរបួសបានកើនឡើងដល់ជាង ៨០០០០ នាក់នៅក្នុងទីក្រុងរបស់តួកគី និង២៣៤៩នាក់ នាក់នៅក្នុងប្រទេសស៊ីរី។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌តួកគីលោក Bekir Bozdag បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា...
បរទេស៖អគ្គរដ្ឋទូតរុស្សីប្រចាំនៅក្នុងទីក្រុង Vienna លោក Dmitry Lyubinsky កាលពីចុងសប្តាហ៍កន្លងមកបាន ធ្វើការលើក ឡើងថាបណ្តាក្រុមហ៊ុនអ្នកជំនួញជនជាតិអូទ្រីស ជាច្រើនដែលមានវត្តមាននៅក្នុងប្រទេសរុស្សីនោះ នឹងនៅតែបន្តធ្វើការប្រតិបត្តិការអាជីវកម្មរបស់ខ្លួនដដែលទោះ បីជានឹងត្រូវទទួលទណ្ឌកម្មពីសំណាក់លោកខាង លិចក្តី។ ថ្លែងទៅកាន់ក្រុមអ្នកកាសែត RIA Novosti លោកបានបន្តថាក្រុមអ្នកពាណិជ្ជកម្មអូទ្រីសជាច្រើនក្នុងចំណោម អ្នកពាណិជ្ជកម្មអូទ្រីសសរុប៦៥០ក្រុមហ៊ុន ដែលកំពុងធ្វើការក្នុងប្រទេសរុស្សីនោះ នឹងនៅតែបន្តមានវត្តមានក្នុង ប្រទេសរុស្សី នៅឡើយ។ លោក...
កំពង់ចាម ៖ ក្នុងកិច្ចប្រជុំបូកសរុបការងារនៃមន្ទីរកសិកម្មខេត្តកំពង់ចាម ឆ្នាំ ២០២២ និងទិសដៅឆ្នាំ ២០២៣ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជំរុញឲ្យអង្គភាពមន្ទីរកសិកម្ម ពិភាក្សាជាមួយនឹងអង្គភាពពាក់ព័ន្ធ ដើម្បីតាក់តែងផែនការអភិវឌ្ឍន៍វិស័យកសិកម្ម ទៅតាមវិស័យនីមួយៗ ក្នុងក្របខ័ណ្ឌក្នុងខេត្តកំពង់ចាម ។...
ភ្នំពេញ ៖ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានយកសេចក្តីសម្រេចរបស់ ក្រសួងព័ត៌មាន ស្តីពីការលុបអាជ្ញាបណ្ណរបស់សារព័ត៌មាន VOD ដែលជ្រកក្រោមមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យ (CCIM) ប្រគល់ទៅថ្នាក់ដឹកនាំរបស់ស្ថាប័នមួយនេះ នៅទីស្នាក់ការ ស្ថិតនៅជិតផ្សារបឹងកេងកង ។ សម្រាប់ការចុះទៅដល់ទីស្នាក់ការ VOD ផ្ទាល់របស់សមត្ថកិច្ចនេះ ក៏មានមេដឹកនាំអង្គការក្រៅរដ្ឋាភិបាល...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឲ្យគ្រឹះស្ថានសិក្សាចំណេះទូទៅឯកជន ដែលអនុវត្តកម្មវិធីសិក្សាអន្ដរជាតិ បើកបង្រៀនភាសាខ្មែរ និងវប្បធម៌ អរិយធម៌ខ្មែរ ដល់សិស្សានុសិស្សមានសញ្ជាតិខ្មែរ ចាប់ពីឆ្នាំសិក្សា ២០២២-២០២៣។ លោក ហង់ជូន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡាដែលបានចុះហត្ថលេខាលើ សេចក្ដីណែនាំរបស់ក្រសួងនាថ្ងៃទី១៣ កុម្ភៈ នេះបានឲ្យដឹងថា «ដើម្បីលើកកម្ពស់ការបង្រៀនភាសាខ្មែរ...
បរទេស៖ ប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់លោក Ebrahim Raisi ត្រូវបានក្រសួងការបរទេស នៃប្រទេសចិនបានប្រកាសគ្រោងនឹង ធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសចិន នាសប្តាហ៍ក្រោយនេះហើយ។ ផែនការបំពេញ ដំណើរទស្សនកិច្ចរបស់លោក Raisi នឹងត្រូវធ្វើឡើងនៅអំឡុងពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៦ ខែកុម្ភៈ តបតាមការអញ្ជើញ របស់លោកប្រធានាធិបតីចិន Xi Jinping នេះបើយោងតាមការបញ្ជាក់បន្ថែម ដោយក្រសួងការបរទេសចិន។...
បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃប្រទេសអាល្លឺម៉ង់លោកស្រី Nancy Faeser បានធ្វើការលើកឡើង កាលពីថ្ងៃម្សិលមិញនេះថា បណ្តាប្រទេសសមាជិកអឺរ៉ុបមួយចំនួន គួរតែទទួលយកសំពាធពីអឺរ៉ុប ជួយសម្រាលដល់សមាជិកដទៃទៀត តាមរយៈការទទួលជនភៀសខ្លួន អ៊ុយក្រែនដែលកំពុងភៀសខ្លួន ចេញពីជម្លោះជាមួយនឹងរុស្សី។ ថ្លែងទៅកាន់ក្រុមការងារអ្នកកាសែត Sonntag កាលពីចុងសប្តាហ៍កន្លងមក លោកស្រីរដ្ឋមន្ត្រី បានធ្វើការលើកឡើងបន្ថែមទៀតថា កិច្ចសហប្រតិបត្តិការកាន់តែប្រសើរ រវាងបណ្តាប្រទេសសមាជិកអឺរ៉ុប ចាំបាច់ត្រូវតែធ្វើឡើងនៅក្នុងស្ថានភាព នៃការភៀសខ្លួនរបស់ពលរដ្ឋអ៊ុយក្រែន...
បរទេស៖ នាយកដ្ឋានសុខុមាលភាពសត្វដែលគ្រប់គ្រងដោយរដ្ឋាភិបាលរបស់ប្រទេសឥណ្ឌា បានអំពាវនាវដល់ ប្រជាពលរដ្ឋឱ្យ ប្រារព្ធទិវានៃក្តីស្រឡាញ់នៅឆ្នាំនេះមិនមែនជាការប្រារព្ធពិធីបុណ្យមនោសញ្ចេតនាទេ ប៉ុន្តែជា “ទិវាឱបគោ” ដើម្បីលើក កម្ពស់តម្លៃហិណ្ឌូកាន់តែប្រសើរឡើង។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថាក្រុមប្រឹក្សាសុខុមាលភាព សត្វនៃប្រទេស ឥណ្ឌា បាននិយាយកាលពីថ្ងៃពុធថា “ការឱបគោនឹងនាំមកនូវភាពសម្បូរបែបនៃអារម្មណ៍ និងបង្កើនសុភមង្គលដល់បុគ្គល និងសមូហភាព” ។...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រកាសសមាសភាពក្រុមប្រឹក្សាភិបាលអាណត្តិថ្មី និងប្រគល់បណ្ណសរសើរគ្រូ ឆ្នើមប្រចាំឆ្នាំ២០២២ ដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា ។ លោក សូមចូលរួមអបអរសាទរជាមួយ ថ្នាក់ដឹកនាំទាំងអស់នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលបានរួមគ្នាសម្រេចនូវសមិទ្ធផលជាច្រើន ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០២០ ជាពិសេសការបន្តផ្តល់ការគាំទ្រ យ៉ាងសកម្មដល់សមាជិករបស់ខ្លួន...
បរទេស៖រដ្ឋមន្ត្រីការបរទេសនៃប្រទេសហុងគ្រីសាជាថ្មីកាលពីថ្ងៃអាទិត្យ បានធ្វើការលើកឡើងថាសហភាពអឺរ៉ុប ដែលតែងតែបានបន្តធ្វើកា រអំពាវនាវឲ្យមានការគាំទ្រផ្នែកអាវុធបន្ថែមទៀតឲ្យអ៊ុយក្រែន នោះគឺនឹងបានត្រឹមតែតែបង្កជម្លោះនេះ ឲ្យកាន់តែយូរជាងនេះប៉ុណ្ណោះ។ ថ្លែងទៅកាន់វិទ្យុ Kossuth លោករដ្ឋមន្ត្រី Peter Szijjarto បានថ្លែងធ្វើការកត់សំគាល់ទៅលើជំហរបស់លោក ប្រធានសភាអឺរ៉ុប Roberta Metsola ដែលជម្រុញឲ្យមានការផ្គត់ផ្គង់យន្តហោះចម្បាំង និងអាវុធដែលអាចប្រើប្រាស់ក្នុង ចំងាយឆ្ងាយជាច្រើនទៀតទៅឲ្យរដ្ឋាភិបាលក្រុងគៀវ។ លោករដ្ឋមន្ត្រីរូបនេះដដែលបានថ្លែងទៀតថាអ្វីដែលជាការលើកឡើងរបស់មន្ត្រីកំពូលរបស់អឺរ៉ុបរូបនេះទៅលើឲ្យអ៊ុយក្រែនមិនត្រឹមតែនឹងធ្វើឲ្យអឺរ៉ុបកាន់តែខូចខាតធ្ងន់ធ្ងរនិងអាក្រក់ឡើងនោះទេវានឹងធ្វើឲ្យសង្គ្រាមនេះនឹងកាន់តែអូសបន្លាយហើយគ្រោះថ្នាក់ខ្លាំងទៀតផង៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅម៉ោងប្រមាណជាង៩ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅដល់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ប្រកបដោយសុវត្ថិភាពហើយ បន្ទាប់ពីចេញពីកម្ពុជាកាលពីជាង ១ម៉ោងមុន។ ការចេញទៅឡាវរបស់សម្តេចនេះ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការរយៈពេល២ ថ្ងៃពីថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣។ វត្តមាននៃការអញ្ជើញ ដល់របស់សម្ដេចតេជោ និងគណៈប្រតិភូ...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia ផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ថា តំបន់ធំៗចំនួន៣របស់ប្រទេសអ៊ុយក្រែន និងរដ្ឋធានី គៀវ នឹងអាចជៀសវាងការដាច់ ចរន្តអគ្គិសនីនៅថ្ងៃអាទិត្យនេះ ។ អ្នកផលិតឈានមុខគេ គឺក្រុមហ៊ុន DTEK បានឲ្យដឹងដូច្នេះកាលពីថ្ងៃសៅរ៍ ខណៈដែលអាជ្ញាធរបានធ្វើការ ជួសជុលបណ្តាញអគ្គិសនីដែលខូច ដោយសារការវាយប្រហារ ទ្រង់ទ្រាយធំមួយរបស់រុស្ស៊ី...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia ផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីយប់ថ្ងៃសៅរ៍ថា អង្គការ NATO គួរតែបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាពីការរកឃើញថ្មីៗ អំពីការផ្ទុះនៅខែកញ្ញា នៅឯបំពង់បង្ហូរឧស្ម័ន Nord Stream ។...
អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ថា ប៉ូលិសបានរកឃើញឃ្លាំងអាវុធ ដែលមានអាវុធ និងគ្រាប់រំសេវជាច្រើននៅក្នុងខេត្ត Baghlan ភាគខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន ។ នេះបើយោងតាមអ្នកនាំពាក្យប៉ូលិសខេត្ត Mawlawi Shir Ahmad Burhani បានឲ្យដឹងនៅថ្ងៃអាទិត្យនេះ ។ ដោយធ្វើសកម្មភាពតាមព័ត៌មាន ប៉ូលិសបានសម្រុកចូលផ្ទះ មួយកន្លែងនៅក្នុងទីរួមខេត្ត Pul-e-Khumri...
អង់ការ៉ា/ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក Fuat Oktay លោកអនុប្រធានាធិបតីតួកគី បានប្រកាសកាលពីល្ងាចថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់របស់ប្រទេស ពីការរញ្ជួយដី កាលពីថ្ងៃចន្ទបានកើនឡើងដល់២៤.៦១៧នាក់ដែលនាំឱ្យចំនួនអ្នកស្លាប់ សរុបជាមួយប្រទេសជិតខាងស៊ីរី បានកើនឡើងដល់ជាង ២៨.០០០នាក់ និងមនុស្សរាប់ម៉ឺននាក់រងរបួស ។ ក្រុមជួយសង្គ្រោះកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះនៅក្នុងខេត្តចំនួន១០នៃខេត្តតួកគី ដែលរងគ្រោះដោយរញ្ជួយដី ឥឡូវនេះបានចាប់ផ្តើមងាកទៅរកការយកចេញនូវកំទេចកំទីនៅថ្ងៃទី៦នៃគ្រោះមហន្តរាយនេះ...
ភ្នំពេញ ៖ សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺជាខួប៣ឆ្នាំដែលកម្ពុជាជាប់ឈ្មោះជា “ប្រទេសតូចតែបេះដូងធំ” ប្រកបដោយមនុស្សធម៌ឲ្យនាវាWesterdam ចូលចកអំឡុងពេលផ្ទុះកូវីដ១៩។ បើតាមហ្វេសប៊ុកបង្ហាញក្នុងឱកាសគម្របខួ៣ឆ្នាំនេះ(១៣ កុម្ភៈ ២០២០-១៣ កុម្ភៈ ២០២៣) គឺជាពិភពលោក ពិតជាបានចាំនូវព្រឹត្តិការណ៍ទាក់ទងទៅនឹងកប៉ាល់ Wasterdam ដែលបានចូលចតនៅក្នុងដែនទឹកនៃកំពង់ផែក្រុងព្រះសីហនុ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅឡាវ។ ដំណើរទស្សនកិច្ចនេះ មានរយៈពេល២ថ្ងៃពីថ្ងៃទី១៣-១៤ ខែកុម្ភៈ តបតាមការអញ្ជើញរបស់ លោក សន សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។ យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសខ្មែរបានឲ្យដឹងថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោនឹងមានជំនួបសម្តែងការគួរសមដោយឡែកពីគ្នា...
លីម៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក Jorge Chavez រដ្ឋមន្ត្រីការពារជាតិ បានថ្លែងកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់១៨នាក់ហើយ ដោយសារការបាក់ដីនៅខេត្ត Camana ភាគខាងត្បូងនៃប្រទេសប៉េរូ នៅក្នុងតំបន់ Arequipa ។ មន្ត្រីរូបនេះបានថ្លែង នៅក្នុងបទសម្ភាសន៍ ជាមួយវិទ្យុ Programas del...
ភ្នំពេញ៖ ក្រសួងព័ត៌មាន បានចេញសេចក្ដីសម្រេច លុបអាជ្ញាបណ្ណវិទ្យុវីអូឌី ដោយសារអង្គភាពនេះ បានរំលោភយ៉ាងធ្ងន់ធ្ងរ លើវិជ្ជាជីវសារព័ត៌មាន ធ្វើឱ្យប៉ះពាល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមកែសម្រួល តាមបទប្បញ្ញត្តិច្បាប់ ស្ដីពីរបបសារព័ត៌មាន។ សេចក្ដីសម្រេចរបស់ក្រសួងព័ត៌មាន បានធ្វើឡើងបន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឱ្យលុបចោលអាជ្ញាបណ្ណវិទ្យុ VOD ចាប់ពីថ្ងៃទី១២កុម្ភៈតទៅ និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីនោះឡើយ ទោះវិទ្យុនេះចេញសារសុំទោស សម្ដេចទាំងកណ្ដាលអាធ្រាត្រ ថ្ងៃទី១២ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ តាមរយៈគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា«យើងពិតជាមិនមែនកូនក្មេងបៀមដៃនោះឡើយ។ ហេតុអ្វីមិនសូមទោស ពីល្ងាចនិងមកសូមទោសពេលយប់ជ្រៅ ក្រោយម៉ោង១២យប់ទៅវិញ។ តើឈឺណាស់ទៅឬក្រោយត្រូវមួយកំភ្លៀង? មុនត្រូវមួយកំភ្លៀង គិតណាស់រឿង...
បរទេស៖ ក្រុមថ្នាំពេទ្យយោធាដែលមានសមាជិក ៣០ នាក់ រួមជាមួយនឹងទំនិញ និងឧបករណ៍សង្គ្រោះប្រហែល ២០ តោន បានត្រៀមខ្លួនរួចរាល់ហើយដើម្បី ចេញដំណើរទៅកាន់ប្រទេសតួកគីដើម្បីជួយប្រទេសក្នុងគ្រាអាសន្ន និងកិច្ចខិតខំប្រឹងប្រែងព្យាបាលបន្ទាប់ពី ការរញ្ជួយដីដ៏បំផ្លិចបំផ្លាញ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងសន្និសីទនៅទីក្រុងហាណូយ នាថ្ងៃទី ១១...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថាការវាយប្រហារ ដោយមីស៊ីលទ្រង់ទ្រាយធំរបស់រុស្ស៊ី កាលពីថ្ងៃសុក្រ បាននាំឱ្យប្រតិបត្តិការរបស់សហគ្រាស ការពារជាតិសំខាន់ៗ របស់អ៊ុយក្រែនត្រូវបញ្ឈប់ និងរារាំងទីក្រុងគៀវពីការដាក់ពង្រាយឡើងវិញនូវទុនបំរុង និងផ្នែករឹងបរទេសទៅកាន់សមរភូមិ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិលោកឧត្តមសេនីយឯក Igor Konashenkov បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុង សន្និសីទប្រចាំថ្ងៃកាលពីថ្ងៃសៅរ៍ថា ការវាយប្រហារនេះពាក់ព័ន្ធ...
ទិវាបរិច្ចាគឈាម ឆ្នាំ2025 របស់មិត្តហ្វូន៖ ឈាមមួយតំណក់ សង្គ្រោះរាប់លានជីវិត
Metfone STARS រដូវកាលទី2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ដែលមានអ្នកចូលមើល 577លានដង ដោយកំណត់ឡើងវិញ នូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល
មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ