ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្ដោះអាសន្ន ក្នុងពិធីអបអរសាទរខួបលើកទី២៤ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ក្រោយអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ ។
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងមេដឹកនាំអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានកំណត់ដំណាក់កាល សម្រាប់ការបន្តដ៏តានតឹង និងគ្មានការចុះចាញ់នៃសង្រ្គាមនៅអ៊ុយក្រែននោះឡើយ។ លោក បៃដិន បានព្រមានថា ទីក្រុងមូស្គូគ្មានចេតនាបញ្ចប់ “សង្រ្គាមដ៏ឃោរឃៅ” របស់ខ្លួនឡើយ ហើយបានប្តេជ្ញាគាំទ្រសហរដ្ឋអាមេរិកចំពោះទីក្រុងគៀវ សម្រាប់ដរាបណាប្រទេសនេះត្រូវការ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។ លោក ហ្សេឡិនស្គី បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធសម្រាប់ដំណើរកម្សាន្តដែលគេស្គាល់ជាលើកដំបូងនៅក្រៅអ៊ុយក្រែនចាប់តាំងពីរុស្ស៊ី បានឈ្លានពាននៅថ្ងៃទី២៤...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នេះ លោក សុក បូរ៉ា ប្រធាននាយកដ្ឋាន តាវកាលិកសន្ដិសុខសង្គម បានអញ្ជើញជាវាគ្មិនក្នុងសិក្ខាសាលាបណ្ដុះបណ្ដាល អត្ថប្រយោជន៍ របបសន្ដិសុខសង្គម ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ជូនដល់បងប្អូនវិស័យសំណង់ និងឡឥដ្ឋ ដើម្បីចែករំលែកនូវចំណេះដឹង អត្ថប្រយោជន៍របបសន្ដិសុខសង្គម សម្រាប់បងប្អូនដែលបម្រើការងារ ក្នុងវិស័យសំណង់ និងឡឥដ្ឋ ឱ្យមានការយល់ដឹងកាន់តែច្បាស់លាស់ និងភាពល្អប្រសើរឡើង មុនឈានដល់ការគ្របដណ្ដប់ពេញលេញ ក្នុងការផ្ដល់របបសន្ដិសុខសង្គម ជូនបងប្អូននិយោជិតទាំងអស់នៅកម្ពុជា។ ក្នុងឱកាសជាវាគ្មិន ក្នុងវគ្គបណ្ដុះបណ្ដាលនេះ លោក សុក បូរ៉ា បានលើកឡើងថា៖ របបសន្ដិសុខសង្គមទាំងបីផ្នែក ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ដែល ប.ស.ស. កំពុងអនុវត្តនេះ គឺមានសារៈសំខាន់ទាំងអស់ និងមានអត្ថប្រយោជន៍ផ្សេងៗគ្នា ជាច្រើនដល់កម្មករនិយោជិត ដោយមានការធានារ៉ាប់រងសុខភាពសង្គម ដែលត្រូវផ្តល់តាវកាលិក សេវាបង្ការសុខភាព តាវកាលិកព្យាបាល និងថែទាំវេជ្ជសាស្ត្រ និងការផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃ សម្រាប់រយៈពេលនៃការអាក់ខាន ពីការងារដោយការព្យាបាលជំងឺ ឬគ្រោះថ្នាក់ផ្សេងៗ និងការសម្រាកមាតុភាព ដោយមិនបារម្ភ ចំពោះការចំណាយលើថ្លៃព្យាបាល ដែលធ្វើឱ្យប៉ះពាល់ ដល់ជីវភាពឡើយ។ លោកបានឱ្យដឹងបន្តថា ចំពោះផ្នែកប្រាក់សោធន ជារបបសន្ដិសុខសង្គមថ្មី របស់ ប.ស.ស. ត្រូវចូលរួមពីវិស័យឯកជន ដើម្បីរួមចំណែក ជួយដល់បុគ្គលិកគ្រប់រូប មានការរស់នៅប្រកបដោយទំនុកចិត្ត ក្រោយពេលចូលនិវត្តន៍ ដោយទទួលបានប្រាក់សោធនក្នុងពេលខាងមុខ ។ ទន្ទឹមនឹងការទទួលបានសោធនជរាភាពនេះ សមាជិក ប.ស.ស. ជាកម្មករនិយោជិត ត្រូវបំពេញលក្ខខណ្ឌចំនួន៣ ដោយបានចុះបញ្ជីក្នុងផ្នែកសោធនមានអាយុយ៉ាងតិច ៦០ ឆ្នាំ និងបានបង់ភាគទាន ផ្នែកប្រាក់សោធនយ៉ាងតិច ១២ ខែ ដែលភាគទានសោធនកំណត់ ២%ជាបន្ទុកនិយោជិត និង ២%ជាបន្ទុករបស់និយោជក។ ក្នុងករណីចូលរួមបង់ភាគទាន បំពេញគ្រប់លក្ខខណ្ឌ នោះ ប.ស.ស. នឹងផ្ដល់ជូនប្រាក់សោធនជារៀងរាល់ខែ ដោយក្នុង ១ ខែ បើកបាន ២ ដងតាមរយៈកុងធនាគារផ្ទាល់ខ្លួនក្រោយសមាជិក ប.ស.ស. មានអាយុ៦០ ឆ្នាំ។ តំណាងសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា លោក សួ ឆ្លូញ ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលខាងលើនេះ បានបង្ហាញអារម្មណ៍ថា៖ លោកមានសេចក្ដីរីករាយក្រែលែងដែលរាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងជំរុញឱ្យមានរបបសន្ដិសុខសង្គម ទាំង៣ផ្នែកនេះ ទន្ទឹមនឹងនេះ លោកក៏បានស្នើដល់ភាគីពាក់ព័ន្ធ នឹងបន្ដជួយជំរុញបន្ថែម ដល់ម្ចាស់សិប្បកម្មឡឥដ្ឋ ក៏ដូចជាម្ចាស់ការដ្ឋាន ឬម្ចាស់ក្រុមហ៊ុនសំណង់ ធ្វើយ៉ាងណាត្រូវមាន ប.ស.ស. ជូនកម្មករគ្រប់ៗគ្នា ដើម្បីជួយគាត់នៅពេលមានជំងឺ ឬយថាហេតុកើតឡើងនានាមួយទៀតនៅពេលដែលពួកគាត់ចាស់ទៅ គាត់នឹងអាចទទួលបាននូវប្រាក់សោធននិវត្តន៍សម្រាប់គាត់។ លោកបន្ដថា ការចូលរួមក្នុងភាគទានប្រាក់សោធននេះ គឺជាបដិភាគទៅវិញទៅមកជាមួយគ្នា ដោយមានការលះបង់រវាងភាគីកម្មករនិងភាគីថៅកែ ព្រោះទៅមុខទៅរបបនេះផ្ដល់អត្ថប្រយោជន៍ច្រើនដល់កម្មករ ហើយចំពោះភាគទាន ២% សម្រាប់ប្រាក់សោធននេះគឺលទ្ធភាពមួយដែលកម្មករអាចចូលរួមបង់ដែរ ហើយណាមួយទៀតសោតគឺកាត់ទៅតាមសមាមាត្រប្រាក់ឈ្នួលរបស់គាត់ បើច្រើនគឺកាត់ច្រើន បើតិចគឺកាត់តិចទៅតាមនឹងផងដែរ។ អ្នកស្រីបម្រើការងារ ក្នុងឡឥដ្ឋឯកជនមួយកន្លែង ក្នុងរាជធានីភ្នំពេញ ជាសិក្ខាកាមចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលខាងលើ អ្នកស្រីបានបង្ហាញអារម្មណ៍ថា៖ នៅពេលដែល មាន ប.ស.ស. លោកស្រីមានអារម្មណ៍សប្បាយរីករាយ ដោយ ប.ស.ស. អាចជួយលោកស្រីបាននៅពេលដែលឈឺទៅពេទ្យពុំអស់លុយដើម្បីព្យាបាល ហើយជាពិសេសទទួលបានចំណេះដឹងក្នុងវគ្គបណ្ដុះបណ្ដាលនេះបន្ថែមទៀតផងដែរ លោកស្រីនឹងបន្ដផ្សព្វផ្សាយដល់អ្នកធ្វើការអ្នកស្រីបានដឹងគ្រប់ៗគ្នា។ ជុំវិញករណីនេះ លោក សុក បូរ៉ា បានបញ្ជាក់ថាៈ ប.ស.ស. នឹងធ្វើការជាមួយភាគីពាក់ព័ន្ធ ជាពិសេសសហព័ន្ធសហជីពដែលពាក់ព័ន្ធលើការងារនេះ ធ្វើយ៉ាងណាគ្របដណ្ដប់ជូនបងប្អូនកម្មករវិស័យសំណង់ និងឡឥដ្ឋនេះ ឱ្យបានរបបសន្ដិសុខសង្គមពេញលេញគ្រប់ៗគ្នា ដោយពុំទុកនរណាម្នាក់ចោលឡើយ។ សូមបញ្ជាក់ថាៈ វគ្គបណ្ដុះបណ្ដាលខាងលើនេះ រៀបចំឡើងដោយ សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា ក្រោមជំនួយរបស់អង្គការអាហ្វីដា នៅអគារឌីខេមីតធីងសេនធើ ដោយមានការចូលរួមពីបងប្អូនបម្រើការងារនៅក្នុវិស័យសំណង់ និងឡឥដ្ឋប្រមាណជា ៤០នាក់៕
ភ្នំពេញ ថ្ងៃពុធ ទី២២ ធ្នូ ២០២២៖ កម្មវិធី Kid-Kathon សម្រាប់ជំនាន់ទី ៣ បានប្រព្រឹត្តិទៅយ៉ាងរលូន ក្រោមការរៀបចំឡើងពីសំណាក់ Tech for Kids Academy ដោយមាន ការឧបត្ថម្ភផ្តាច់មុខរបស់ Smart Axiata និងការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា...
យូអិន៖ លោកស្រី Sima Bahous នាយកប្រតិបត្តិ នៃអង្គការសហប្រជាជាតិស្ត្រី កាលពីថ្ងៃពុធបានអំពាវនាវ ឱ្យមានការស្ដារឡើងវិញ នូវសិទ្ធិស្ត្រីអាហ្វហ្គានីស្ថាន ក្នុងការអប់រំខ្ពស់ បន្ទាប់ពីរដ្ឋបាលគ្រប់គ្រងដោយតាលីបង់ បានរារាំងពួកគេពីការចូលរៀន នៅសាកលវិទ្យាល័យ។ លោកស្រីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា បទបញ្ជាថ្មីរបស់ពួកតាលីបង់ ដែលបានប្រកាសកាលពីថ្ងៃអង្គារ បានហាមឃាត់ស្ត្រីពីការអប់រំខ្ពស់ ប្រកបដោយប្រសិទ្ធភាព។ “វាគឺជាការមើលឃើញខ្លីដូចជាវាគួរឱ្យរន្ធត់” ។ លោកស្រី...
ហ្សឺណែវ៖ អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានសម្រេចថា សហរដ្ឋអាមេរិក កំពុងបំពានច្បាប់ពាណិជ្ជកម្មអន្តរជាតិ ដោយតម្រូវឱ្យផលិតផលហុងកុង ត្រូវបានដាក់ស្លាកថា “ផលិតក្នុងប្រទេសចិន”។ ក្រុមប្រឹក្សាវិវាទ WTO បានឲ្យដឹងថា តម្រូវការសម្គាល់ប្រភពដើម របស់សហរដ្ឋអាមេរិក បានរំលោភលើកាតព្វកិច្ចរបស់ប្រទេស ក្រោមច្បាប់របស់ស្ថាប័នពាណិជ្ជកម្ម ដោយបានច្រានចោលការអះអាង របស់ទីក្រុងវ៉ាស៊ីនតោន ដែលថា ផលប្រយោជន៍សន្តិសុខជាតិរបស់ខ្លួន អនុញ្ញាតសម្រាប់ការដាក់ស្លាកបែបនេះ។ ក្រុមប្រឹក្សានេះបានឲ្យដឹងថា...
ថ្ងៃទី២២ ខែធ្នូ ជារដូវកាល Dongzhi របស់ប្រទេសចិន។ នៅក្នុងរដូវកាលពោរពេញដោយភាពត្រជាក់ យើងបានបូកសរុបពាក្យសម្តីដ៏កក់ក្តៅ របស់លោកXi Jinpingប្រធានរដ្ឋចិនពេលចុះត្រួតពិនិត្យ ការងារនៅរដូវរងា ឱ្យយើងមានអារម្មណ៍កក់ក្តៅនៅរដូវរងារ។ ពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ លោក Xi Jinping បានចុះត្រួតពិនិត្យនៅក្រុងJinggangshan និងក្រុងNanchang ដើម្បីចុះត្រួតពិនិត្យការងារនៅជនបទ សហគ្រាស សាលារៀននិងសហគមន៍ជាដើម...
ថ្ងៃទី២២ខែធ្នូ គណៈកម្មាធិការរៀបចំរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មីចិន ឆ្នាំ២០២៣ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានប្រកាសជាផ្លូវការនូវសញ្ញា និងម៉ាស្កូតឈ្មោះ “Tuyuanyuan” ដែលរចនាតាមប្រធានបទ “ប្រទេសចិនដែលរីកចម្រើន ក្នុងយុគសម័យថ្មី ជីវភាពរស់នៅដែលកាន់តែល្អបវរ” ។ ម៉ាស្កូតនេះមានរូបរាងដ៏គួរស្រឡាញ់ មានភ្នែកធំភ្លឺថ្លាជាម៉ាស្កូតទី១ ដែលតំណាងឱ្យ រាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីចិន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដែលបង្កើតឡើងតាមរយៈការធ្វើការវិភាគ ចំពោះទិន្នន័យជាច្រើន...
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជា និងអ្នកសារព័ត៌មាន បានចាត់ទុកថា ការកែសម្រួលជាបន្តបន្ទាប់ នូវវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ របស់ប្រទេសចិន គឺមានលក្ខណៈសមស្រប តាមបែបវិទ្យាសាស្ត្រ។ ប្រាប់អ្នកសារព័ត៌មានវិទ្យុមិត្តភាពកម្ពុជាចិន នារសៀលថ្ងសទី២១ ខែធ្នូ ឆ្នាំ២០២២ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាក្រសួងសុខាភិបាល បានមានប្រសាសន៍ថា កម្ពុជាតាមដានស្ថានភាព ជំងឺរាតត្បាតកូវីដ១៩ នៅក្នុងប្រទេសចិនជាប់ជានិច្ច ។...
ភ្នំពេញ៖ ម្ចាស់ស្នាដៃកំណាព្យរឿង «ម្ចាស់ជីវិត» ជ័យលាភីលេខ១ ពានរង្វាន់អក្សរសិល្ប៍៧មករា ស្នើសុំសម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជួយបោះពុម្ពផ្សាយ។ លោក សំ សុភារិន្ទ ជាអ្នកនិពន្ធម្ចាស់ជ័យលាភីពី មហោស្រពប្រលងតែងនិពន្ធនានាជាច្រើនលើក ដូចជាពានរង្វាន់ព្រះបាទសុរាម្រឹត របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពានរង្វាន់អក្សរសិល្ប៍៧មករា និងពានរង្វាន់ព្រះសីហនុរាជ របស់សមាគមអ្នកនិពន្ធខ្មែរជាដើម ។ ពេលនេះលោកចង់បោះពុម្ពផ្សាយស្នាដៃកំណាព្យរឿង»ម្ចាស់ជីវិត» ជ័យលាភីលេខ១...
ភ្នំពេញ៖ ភោជនីយដ្ឋាន JUMBO Seafood និងភោជនីយដ្ឋាន Cambodia Mastercraft Microbrewery បានបើកសម្ពោធជាផ្លូវការហើយ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក្រោមអធិបតីភាព លោកស្រីបណ្ឌិត ម៉ែន សំអន...
យូអិន៖ បេសកជនចិន បានឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវតែធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន ចំពោះប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីក្រុមប្រឹក្សាបានអនុម័ត ដំណោះស្រាយមួយ ស្តីពីមីយ៉ាន់ម៉ា ដែលទាមទារឱ្យបញ្ចប់ជាបន្ទាន់នូវ រាល់ទម្រង់នៃអំពើហឹង្សានៅទូទាំងប្រទេស និងជំរុញឱ្យមានការអត់ធ្មត់ និងកាត់បន្ថយភាពតានតឹង។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយថា ប្រទេសចិនត្រូវតែបដិសេធការបោះឆ្នោត ដោយសារតែខ្លួនមានការព្រួយបារម្ភអំពី សេចក្តីព្រាងដំណោះស្រាយនេះ។...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ រួមគ្នារបស់សភាអាមេរិក កាលពីថ្ងៃពុធ ដោយជំរុញឱ្យសមាជិកសភាអាមេរិក ទម្លាក់ចោលរាល់ការខ្វែងគំនិតរបស់ពួកគេ ហើយរួបរួមគ្នានៅពីក្រោយអ៊ុយក្រែន ខណៈពេលដែលការតស៊ូមតិ សម្រាប់ការអនុម័តច្បាប់ចំណាយចំនួន ១,៧ពាន់ពាន់លានដុល្លារ ដែលរួមមាន ៤៥ ពាន់លានដុល្លារលើវិស័យយោធា និងជំនួយផ្សេងទៀតដែលបាន កំណត់សម្រាប់ទីក្រុងគៀវ នៅ២០២៣។ យោងតាមសារព័ត៌មាន RT...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលហិរញ្ញប្បទាន សហប្រតិបត្តិការ សម្រាប់គម្រោង និងកម្មវិធីចំនួន៦ ដែលមានទឹកប្រាក់ចំនួន ៣៨១,៤៥ លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ (AFD) ។ នាឱកាសនោះ ក៏បានចុះហត្ថលេខា នូវហិរញ្ញប្បទាន...
ភ្នំពេញ ៖ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ និងជាប្រធានក្រុមចរចាពាណិជ្ជកម្ម សម្រាប់ភាគីកម្ពុជា និងលោក ជូម៉ា អាល់កេត (Juma Al Kait) អនុរដ្ឋមន្ត្រី ទទួលបន្ទុកពាណិជ្ជកម្ម អន្តរជាតិ និងជាប្រធានក្រុមចរចា ពាណិជ្ជកម្ម...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា កំណត់ជាយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍ វិស័យទេសចរណ៍ ខេត្តតំបន់ឆ្នេរ ក្នុងនោះ ខេត្តកែប ត្រូវបានកំណត់ជាគោលដៅ ទីក្រុងទេសចរណ៍លំដាប់ខ្ពស់ និងប្រណីត។ ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តការងារប្រចាំ ឆ្នាំ២០២២ និង លើកទិសដៅបន្តសម្រាប់...
បរទេស ៖ គណៈកម្មាធិការមជ្ឈិមបក្សបាន សម្រេចចិត្តអនុញ្ញាតឱ្យ សមាជិកគណៈកម្មាធិការកណ្តាល ដែលកំពុងកាន់តំណែងចំនួន៣នាក់ ដែលត្រូវបានព្រមាន ឱ្យ “បញ្ឈប់ការចូលរួម” នៅក្នុងគណៈកម្មាធិការប្រតិបត្តិ ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ការសម្រេចអនុញ្ញាត ឱ្យសមាជិកគណៈកម្មាធិការកណ្តាល ដែលកំពុងកាន់តំណែងទាំងបី “ឈប់ចូលរួម” នៅក្នុងគណៈកម្មាធិការកណ្តាលទី...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា (សសយក) បានបង្ហាញសេចក្ដីសោមនោស្ស រីករាយជាទីបំផុត ជាមួយអង្គការផ្ទះកុមារ សម្រាប់រីករាយថ្ងៃបុណ្យណូអែល (Merry Christmas) ។ នាព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ លោក ហ៊ុន...
បរទេស ៖ គណៈកម្មាធិការមជ្ឈិ មបក្សកុម្មុយនិស្តវៀតណាម បានស្នើឱ្យការិយាល័យ នយោបាយ និងលេខាធិការដ្ឋានពិចារណា និងដាក់វិន័យ ចំពោះលោក Bui Thanh Son ដែលជាសមាជិក គណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក Vu Hong Nam អតីតឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅភាគខាងត្បូង នៅប្រទេសជប៉ុន...
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយនៅក្នុងការបង្ហាញខ្លួនរួមគ្នា ជាមួយសមភាគីអ៊ុយក្រែន លោក Vladimir Zelensky ក្នុងទីក្រុង Washington កាលពីថ្ងៃពុធថា ការផ្តល់ឱ្យទីក្រុងគៀវ នូវសព្វាវុធទាំងអស់ ដែលអ៊ុយក្រែនចង់បាន គឺអាចនឹងបំបែកអង្គការណាតូ ។ លោក Biden បានបន្ថែមថា...
បរទេស ៖ កាលពីថ្ងៃពុធម្សិលមិញនេះ លោករដ្ឋមន្ត្រី ក្រសួងការពារជាតិ នៃប្រទេសរុស្សី Sergey Shoigu បានធ្វើការលើកឡើង ជាច្រើនអំពីបញ្ហាជម្លោះ នៅ អ៊ុយក្រែន ដែលក្នុងនោះក៏មានការ ចង្អុលបង្ហាញអំពី វត្តមានរបស់កងកម្លាំងទ័ព របស់ណាតូនិងក្រុមអ្នកជំនាញ របស់លោកខាងលិច ជាច្រើនប្រទេសផ្សេងទៀត ដែលស្ថិតនៅតំបន់ប្រយុទ្ធជួរមុខ ក្នុងប្រទេសអ៊ុយក្រែនផង ដែរនិងព្រមទាំងកញ្ចប់ជំនួយយោធា ដែលមានទំហំរហូតទៅដល់ជាង១០០ពាន់លានដុល្លារផង...
បរទេស ៖ យោងតាមការបញ្ជាក់ ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសរុស្សី លោក Sergey Shoigu កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា មីស៊ីលឆ្លងទ្វីបប្រភេទថ្មីមួយ ដែលត្រូវបានធ្វើតេស្តជោគជ័យ រួចរាល់ កាលពីពេលថ្មីៗនេះនឹងត្រូវ ដាក់ពង្រាយឲ្យប្រើប្រាស់ នៅក្នុងកងកម្លាំងទ័ព របស់ខ្លួនហើយនៅឆ្នាំក្រោយនេះ ។ មីស៊ីលឆ្លងទ្វីប ដែលត្រូវបាន គេស្គាល់ឈ្មោះថា Sarmat...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល នៅតែផ្តល់អាទិភាព ដល់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីដោះស្រាយការលំបាក នៃធ្វើដំណើរ និងកាត់បន្ថយការចំណាយ របស់ប្រជាពលរដ្ឋ។ ក្នុងពិធីសម្ពោធដាក់ ឱ្យប្រើប្រាស់ផ្លូវ លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែធ្នូ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំឱ្យអាជ្ញាធរ ទៅសួរឪពុក-ម្ដាយ របស់ក្រុមអ្នកធ្វើបាតុកម្ម ប្រឆាំងដំណើរសម្តេច នៅក្រៅប្រទេសថា តើជីវភាពរាល់ថ្ងៃយ៉ាងម៉េចដែរ? ។ ក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២២នេះ...
ថ្ងៃទី ១៤-១៥ ខែធ្នូ ឆ្នាំ២០២២៖ ក្រុមហ៊ុន Cellcard និងក្រុមហ៊ុន Ezecom បានរួមចំណែកក្នុងរបៀបវារៈនៃសន្និសីទ Digital Forensics Symposium ដើម្បីបង្កើនសុវត្ថិភាពអ៊ិនធឺណិតតាមរយៈគំនិតផ្តួចផ្តើមដែលកំពុងបន្តឆ្ពោះទៅរកការពង្រឹងគោលការណ៍ឯកជនភាព និងការការពារទិន្នន័យ (របស់ក្រុមហ៊ុន Ezecom) ការចុះឈ្មោះស៊ីមកាត (របស់ក្រុមហ៊ុន Cellcard) ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការលើកកម្ពស់ ចំណេះដឹងផ្នែកឌីជីថលផងដែរ។ សន្និសីទ...
ភ្នំពេញ៖ ក្រោយពីលោក សម រង្ស៊ីបានចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបន្លំធ្វើជា ប្រធានអាស៊ាននៅចំពោះមុខ ប្រធានាធិបតីបារាំង នោះ ត្រូវបានសម្តេចថាឱ្យលោក សម រង្ស៊ីដែលមានរហស្សនាមជនក្បត់ជាតិបីជំនាន់ថា ជាមនុស្សល្ងង់ខ្លៅដែលមិនដឹង អាណត្តិធម្មនុញ្ញអាស៊ាន និងអាណត្តិរបស់ប្រធានអាស៊ាន។ សម្តេចតេជោ ក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ផ្លូវលេខ ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នាថ្ងៃ២២...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា នាថ្ងៃទី២២ ធ្នូនេះ នឹងចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ក្រៅផ្លូវការ នៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីពន្លឿនវឌ្ឍនភាពក្នុងការអនុវត្ត ការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចស្តីពីមីយ៉ាន់ម៉ា ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២១ ធ្នូ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់លោក...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានណែនាំឱ្យឪពុក-ម្ដាយ បុគ្គលឈ្មោះសួងនាគព័ន្ធ ប្រដៅកូនរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងមានសីលធម៌ ក្រោយឈ្មោះនេះ បានចូលបញ្ចេញមតិនូវខំមិន លើហ្វេសប៊ុកសម្ដេច នូវពាក្យអសុរសមួយចំនួន។ ការលើកឡើងរបស់សម្ដេចតេជោបែបនេះ ក្រោយពី សម្ដេចបានបង្ហោះរូបថតក្នុងហ្វេសប៊ុក ដោយពាក់អាវក្រុមជម្រើសជាតិអាល្លឺមង់ ហើយមានហ្វេសប៊ុកមួយឈ្មោះ SN សួងនាគព័ន្ធបានចូលខំមិននូវពាក្យអសុរស។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់លេខ១៤៦B...
បរទេស៖ យន្តហោះយោធាអាមេរិកមួយគ្រឿង បានដឹកប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky នៅក្នុងប្រទេសប៉ូឡូញ ហើយបានបញ្ជូនលោកទៅកាន់ មូលដ្ឋានទ័ពអាកាស ក្បែរទីក្រុងវ៉ាស៊ីនតោន ឌីស៊ី កាលពីរសៀលថ្ងៃពុធ។ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន ទៅកាន់សហរដ្ឋអាមេរិក បានកើតឡើងនៅពេលដែល មន្ទីរបញ្ចកោណបានចេញផ្សាយ ខ្លឹមសារនៃកញ្ចប់សព្វាវុធថ្មីតម្លៃ ១,៨៥ពាន់លានដុល្លារ ដែលបានសន្យាចំពោះទីក្រុងគៀវ ដែលរួមមានមីស៊ីលការពារដែនអាកាស Patriot ។ សភាអាមេរិក...
Metfone ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Cisco – ជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់ខ្លួន ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយ ICT នៅកម្ពុជា
Metfone បង្កើតរបកគំហើញថ្មីសម្រាប់ អ៊ីនធឺណិតតាមផ្ទះ៖ ការបង្កើនល្បឿន Wi-Fi លឿនជាងមុន ដោយមិនមានការដំឡើងថ្លៃ
Metfone៖ ភ្ជាប់ទំនាក់ទំនងដោយក្តីស្រឡាញ់ ជំនះការលំបាកជាមួយគ្នា
Bloomberg ៖ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបង្ហាញនូវសញ្ញាថ្មី ក្នុងដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយលោកបានទាក់ទងជាមួយ សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកអនុទីន នាយករដ្ឋមន្រ្តីថៃ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនកំពុងដាក់សម្ពាធដល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ឱ្យធ្វើវិសោធនកម្មលក្ខន្តិកៈបង្កើតរបស់ខ្លួន ដើម្បីរារាំងរាល់ការប៉ុនប៉ងនាពេលខាងមុខ ដើម្បីកាត់ទោសប្រធានាធិបតីអាមេរិក លោក Donald Trump ឬមន្ត្រីជាន់ខ្ពស់របស់គាត់។ ICC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ក្រោមលក្ខន្តិកៈទីក្រុងរ៉ូម...
ភ្នំពេញ ៖ ចាប់ពីម៉ោង ៩និង៣០នាទី រហូតដល់ម៉ោង១១ថ្ងៃ ១៦ ធ្នូ នេះ យោធាថៃ នៅតែបន្តការបាញ់ប្រហារមកលើកម្ពុជា ដោយប្រើប្រាស់រថក្រោះ, កាំភ្លើងធំ, ដ្រូនទម្លាក់គ្រាប់ និងដ្រូនអត្តឃាតវាយសម្រុកខ្លាំង...
ភ្នំពេញ ៖ លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បានឲ្យដឹងថា ជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃ មិនត្រូវបណ្តោយឱ្យរាលដាលកាន់តែធ្ងន់ធ្ងរឡើយ ខណៈសហភាពអឺរ៉ុប អាចផ្តល់ជូននូវរូបភាពពីផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់។...
ភ្នំពេញ ៖ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានឲ្យដឹងថា ភារកិច្ចបន្ទាន់បំផុត គឺការបញ្ឈប់ការបាញ់ប្រហារគ្នារវាង កម្ពុជា-ថៃ និងការពារជនស៊ីវិល...
ភ្នំពេញ ៖ អង្គការយូណេស្កូ (UNESCO) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពតានតឹងជាថ្មីរវាងកម្ពុជា និងថៃ ជាពិសេសនៅតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ UNESCO អំពាវនាវឱ្យមានការការពារជាបន្ទាន់ នូវបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ក្នុងគ្រប់ទម្រង់”។ នេះបើតាមការចេញផ្សាយ...
ភ្នំពេញ ៖ អ្នកនាំពាក្យការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានថ្លែងថា នៅម៉ោង ៥:៥៦នាទី យោធាថៃបានប្រើប្រាស់ យន្តហោះចម្បាំងF-16 ទម្លាក់គ្រាប់បែកចំនួន ៧គ្រាប់ នៅភូមិសាស្រ្តឃុំថ្មដា...
ភ្នំពេញ ៖ តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក ក្រសួងអបរំ យុវជន និងកីឡា បានឲ្យដឹងថា ត្រឹមព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ សាលានៅខេត្តចំនួន៦ ក្នុងក្រុង-ស្រុក ចំនួន២០...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមប្រទេសថៃ និងកម្ពុជា នូវកាតព្វកិច្ចពន្ធបន្ថែមទៀត ប្រសិនបើប្រទេសទាំងពីរ មិនបញ្ឈប់អរិភាព ជាមួយគ្នានោះទេ ។ លោកបាននិយាយបែបនេះ នៅក្នុងបទសម្ភាសន៍...
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការឈ្លានពានប្រដាប់អាវុធរបស់ប្រទេសថៃមកលើកម្ពុជា រួមមានការប្រើប្រាស់យន្តហោះចម្បាំង F-16 វាយប្រហារតាមអាកាសលើទីតាំងជាច្រើននៅតាមបណ្តាខេត្តនានាតាម បណ្តោយព្រំដែនកម្ពុជា-ថៃ។ សកម្មភាពបែបនេះ គឺជាការរំលោភលើអធិបតេយ្យ...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
