ភ្នំពេញ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្ដសៀមរាប កាលពីថ្ងៃ ២៥ ខែ មិថុនា ឆ្នាំ ២០២២នេះ បានសម្រេចឃុំខ្លួន បុរសត្រូវចោទម្នាក់ និង បានបញ្ជូនខ្លួន ទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ ដើម្បីរង់ចាំ ធ្វើសវនាការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការសម្លាប់ស្រ្តីម្នាក់ ដែលត្រូវជាគូស្នេហ៍របស់ខ្លួន ដោយយកខ្សែវាំងននរឹតក រហូតស្លាប់ រួចលាក់សាកសព...
ភ្នំពេញ៖ បុរសទំនើងម្នាក់ កាលពីថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២២នេះ ត្រូវបានចាប់ខ្លួន និង បញ្ជូនទៅឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅក្នុង ពន្ធនាគារព្រៃស ជាប់ ពាក់ព័ន្ធអំពើឃាតកម្ម ដោយ គាត់បានវាយសម្លាប់ជីដូនបង្កើតរបស់គាត់ ម្នាក់ វ័យ ៧៧ ឆ្នាំ...
ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ថា អនុក្រុមរបស់វីរុស Omicron BA.5 បានក្លាយជាមេរោគបំប្លែងខ្លួនថ្មីបង្កជំងឺកូវីដ-១៩ ដែលលេចធ្លោ នៅក្នុងប្រទេសអាល្លឺម៉ង់ ដែលមានចំនួនប្រហែល ពាក់កណ្តាលនៃការឆ្លង ។ នេះបើយោងតាមវិទ្យាស្ថាន Robert Koch ហៅកាត់ថា (RKI) សម្រាប់ជំងឺឆ្លង បានឲ្យដឹងដូច្នេះ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានដាក់ផែនការក្នុងការបណ្តេញចេញ មិត្តភ័ក្តិតាំងពីកុមារភាព ម្នាក់ Ivan Bakanov ដែលបច្ចុប្បន្នុកំពុងកាន់តំណែង ជាប្រធានចារកម្ម របស់អ៊ុយក្រែន SBU ។ សេចក្តីបញ្ជាក់នេះត្រូវបានធ្វើឡើង ដោយមន្ត្រីជាន់ខ្ពស់៤រូប របស់អ៊ុយក្រែន ជាមួយនឹងក្រុមអ្នកសារព័ត៌មាន...
បរទេស៖ ប្រទេស អាល់បានី ដែលត្រូវបានផ្តល់ឋានៈ ជាបេក្ខជនសហភាពអឺរ៉ុប កាលពី៨ឆ្នាំមុន នៅតែរក្សាក្តីសង្ឃឹមថា ខ្លួនអាចចូលរួម ក្នុងប្លុកនេះ នៅពេលណាមួយ ក្នុងសតវត្សទី២២ ។ នេះបើតាមនាយករដ្ឋមន្ត្រី អាល់បានី លោក Edi Rama បាននិយាយលេងសើច អំឡុងពេលកិច្ចប្រជុំកំពូល សហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល។ យោងតាមសារព័ត៌មាន...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានលើកឡើងថា ព្រំដែន ១៦% មិនទាន់បានខ័ណ្ឌសីមា និងបោះបង្គោល នៅតែជាការងារអាទិភាព សម្រាប់កម្ពុជា-វៀតណាម ជាពិសេសយើងត្រូវជំរុញ ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន ៦% បន្ថែមទៀត ដែលថ្នាក់ដឹកនាំទាំងពីរ ឯកភាព គ្នារួច ឱ្យសម្រេចជោគជ័យឆាប់ៗខាងមុខ។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឲ្យប្អូនៗ និងក្មួយៗ យកដំណឹងមរណភាព សម្ដេចទេពញាណ ហ៊ុន ណេង ជម្រាបដល់លោក ហ៊ុន សាន ហើយពេលទទួលដំណឹងនេះ ភ្លាមលោកស្រាប់តែស្រឡាំងកាំង និងពោលពាក្យដដែលៗថា «ហេតុអីមិនប្រាប់គាត់» ។ តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក...
ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មាន កណ្តាលកូរ៉េផ្លូវការ បានរាយការណ៍ នៅថ្ងៃសុក្រថា មេដឹកនាំកំពូល នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) បានអំពាវនាវ ឱ្យកងទ័ពប្រជាជនកូរ៉េ “ធ្វើឱ្យប្រសើរឡើង នូវអំណាចដាច់ខាត និងយោធា និងផ្នែកបច្ចេកទេស” ។ KCNA បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេល...
បរទេស៖ មេបញ្ជាកំពូល ក្នុងតំបន់ម្នាក់ បានធ្វើការអះអាងប្រាប់ ទៅកាន់ទូរទស្សន៍ BBC កាលពីថ្ងៃម្សិលមិញថា រដ្ឋាភិបាលក្រុងគៀវ បានធ្វើការបញ្ជាឲ្យ កងកម្លាំងយោធាអ៊ុយក្រែន ធ្វើការចាកចេញ ពីទីក្រុង Severodonetsk។ ទីក្រុងភាគខាងកើតមួយនេះ បានទទួលរងការទំលាក់គ្រាប់បែក យ៉ាងច្រើនពីសំណាក់ប្រទេសរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ នេះដើម្បីធ្វើយ៉ាងណា អាចកាន់កាប់តំបន់នេះ ទាំងមូលបាន។ ការសម្រេចចិត្ត របស់អ៊ុយក្រែន...
បរទេស៖ ខណៈដែលទីក្រុងវ៉ាស៊ីនតោន ត្រូវបានរាយការណ៍ថា ឈប់លក់យន្តហោះ គ្មានមនុស្សបើក ប្រយុទ្ធ Grey Eagle ទៅឱ្យអ៊ុយក្រែននោះ ស្រាប់តែមន្ត្រីយោធា នៅទីក្រុងគៀវ បានស្នើសុំយន្តហោះចម្បាំង ដូចជា F-15 និង F-16 ជំនួសវិញដោយនិយាយថា យន្តហោះប្រភេទនេះ មានឱកាសប្រសើរជាង ប្រឆាំងនឹងការពារដែនអាកាស របស់រុស្ស៊ី។ យោងតាមសារព័ត៌មាន...
បរទេស៖ រដ្ឋាភិបាលទីក្រុងមូស្គូ បាននិយាយកាលពីថ្ងៃសុក្រថា ទាហានអ៊ុយក្រែន អ្នកជាតិនិយម និងយុទ្ធជនបរទេសរហូតដល់ ២ ០០០នាក់ ត្រូវបានឡោមព័ទ្ធ ដោយកងកម្លាំងរុស្ស៊ី និងកងជីវពល Donbass ។ កងកម្លាំងត្រូវបានឡោមព័ទ្ធ នៅក្នុងក្រុងជិតខាងចំនួនពីរ ក្នុងសាធារណរដ្ឋប្រជាមានិត Lugansk ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា សំណើដើម្បីដាក់បញ្ចូលគ្នា នូវសម្ព័ន្ធកងទ័ពជើងទឹកអន្តរជាតិ ដើម្បីអមដំណើរកប៉ាល់ ជាមួយគ្រាប់ធញ្ញជាតិ អ៊ុយក្រែន ឆ្លងកាត់សមុទ្រខ្មៅ តាមពិតទៅ គោលដៅដែលខុសគ្នា ទាំងស្រុង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក...
បរទេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានទទួលស្គាល់ថា ជនភៀសខ្លួនអ៊ុយក្រែន ដែលមកដល់ចក្រភពអង់គ្លេស ដោយខុសច្បាប់ អាចត្រូវបាននិរទេសទៅកាន់ប្រទេស រវ៉ាន់ដា ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Boris Johnson ត្រូវបានសួរអំពីលទ្ធភាព...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ប្រ៊ីក BRICS ជាប្រទេសមានសេដ្ឋកិច្ចកំពុងលូតលាស់ខ្លាំងប្រកបដោយសក្តានុពល មានតួនាទីកាន់តែសំខាន់មិនអាចខ្វះបានក្នុងការពង្រីក និងពង្រឹងចលនានៃសកម្មភាពសេដ្ឋកិច្ចសកលលោកឱ្យត្រលប់ទៅរកកំណើនសក្តានុពលវិញ។ ក្នុងកិច្ចសន្ទនាជាន់ខ្ពស់នៃថ្នាក់ដឹកនាំប្រទេស «ប្រ៊ីកបូក (BRICS Plus)» ស្ដីពីការអភិវឌ្ឍសកលក្រោមមូលបទ «លើកកម្ពស់ភាពជាដៃគូអភិវឌ្ឍន៍សកល សម្រាប់យុគសម័យថ្មីដើម្បីរួមគ្នអនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព» នាយប់ថ្ងៃទី២៤ ខែមិថុនា...
ព្រៃវែង ៖ ព្រោះតែរឿងគំនុំគ្រួសារ បុរសម្នាក់ចាក់សម្លាប់បងប្អូនជីដូនមួយបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមនៅវេលាម៉ោង៨ ព្រឹកថ្ងៃទី ២៤ខែមិថុនា ឆ្នាំ ២០២២ស្ថិតនៅក្នុងភូមិក្រាំងចិន ឃុំក្រាំងត្រយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង។ លោកអធិការនគរបាលស្រុកពាមជរបានឲ្យដឹងថាក្រោយទទួលបានព័ត៌មានពីកម្លាំងប៉ុស្តិ៍នគរបាលឃុំក្រាំងត្រយ៉ងថាមានករណីឃាតកម្មចាក់សម្លាប់នៅមូលដ្ឋាន លោកស្នងការនគរបាលខេត្តព្រៃវែងនិងលោកពៅ ជីវីស្នងការរង ទទួលផែនព្រហ្មទណ្ឌបានដាក់បទបញ្ជាឲ្យកម្លាំងចុះស្រាវជ្រាវបានធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗដើម្បីធ្វើការសាកសួរជុំវិញរឿងឃាតកម្មនេះ។ លោកបានបន្តថាករណីឃាតកម្មបង្កឡើងដោយជនសង្ស័យឈ្មោះ កុយ ភាន ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរធ្វើស្រែ...
លោក ស៊ុន ចាន់ថុល អំពាវនាវឲ្យពលរដ្ឋ រស់នៅតាមដងផ្លូវ កុំចាក់ដីផ្ទះខ្ពស់ជាងផ្លូវ នាំឲ្យផ្លូវឆាប់ខូចhttps://dap-news.com/national/2022/06/24/256591/ លោក សុខ ឥសាន៖ ការប្តូរថ្ងៃកំណើតសម្តេចតេជោ ជាសិទ្ធិឯកជន មិនប៉ះពាល់លុយកាក់ជាតិទេ (Video)https://dap-news.com/national/2022/06/24/256599/ ក្រសួងការងារ ប្រកាសកាលវិភាគ ការចរចាប្រាក់ឈ្នួលកម្មករ ឆ្នាំ២០២៣ ចាប់ពីខែកក្កដាទៅhttps://dap-news.com/national/2022/06/24/256602/ អ្នកនាំពាក្យទូតអាមេរិក ៖ លោក...
អ៊ុយក្រែន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ថា យោងតាមមន្ត្រីនៅក្នុងតំបន់បានឱ្យដឹងថា កងកម្លាំងអ៊ុយក្រែននៅទីក្រុង Severodonetsk ត្រូវបានប្រាប់ឱ្យដកខ្លួនចេញហើយ ។ទីក្រុងនេះគឺជាការផ្តោតសំខាន់នៃការលុកលុយរបស់រុស្ស៊ីនៅគ្រាដែលក្រុងម៉ូស្គូព្យាយាមគ្រប់គ្រងផ្នែកធំនៃភាគខាងកើតអ៊ុយក្រែន ។ លោក Serhiy Haidai អភិបាលតំបន់ Luhansk បានលើកឡើងថា ការនៅក្នុងមុខតំណែងដែលត្រូវបានគេបាញ់ផ្លោងឥតឈប់ឈរអស់រយៈពេលជាច្រើនខែនោះមិនសមហេតុផលទេ” ។ កងកម្លាំងរុស្ស៊ី បានឈានទៅមុខក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ...
រុស្ស៊ី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ថា យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ និង៥នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីយន្តហោះដឹកជញ្ជូន Il-76 បានធ្លាក់នៅតំបន់ Ryazan នៅភាគខាងលិចរបស់ប្រទេសរុស្ស៊ី នៅព្រឹកថ្ងៃសុក្រនេះ ។ ឧបទ្ទវហេតុនេះបានកើតឡើង នៅម៉ោង៣និង១៨នាទី ទៀបភ្លឺ ម៉ោងនៅទីក្រុងម៉ូស្គូ ត្រូវម៉ោង០០និង១៨នាទីម៉ោងសកល ។ ទីភ្នាក់ងារព័ត៌មាន TASS...
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ម៉ាកអាជីវកម្មជាតិ និងអន្តរជាតិធំៗ ចំនួន១០បាន ចុះអនុស្សារណៈ នៃការយោគយល់ ជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងមណ្ឌលផ្សារទំនើប ខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉លដែលគ្រោង នឹងបើកដំណើរការ នៅចុងឆ្នាំ២០២២ខាងមុខនេះ។...
កាប៊ុល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ថា អាជ្ញាធរក្នុងប្រទេស អាហ្វហ្គានីស្ថានបានបញ្ចប់ការស្វែងរកអ្នកនៅរស់រាន មានជីវិតពីគ្រោះរញ្ជួយដីដែលបានសម្លាប់មនុស្ស១.០០០ នាក់ដោយបន្ថែមថា ការផ្គត់ផ្គង់ថ្នាំពេទ្យ និងជំនួយសំខាន់ៗផ្សេងទៀតមិនគ្រប់គ្រាន់ ។ មនុស្សប្រហែល២.០០០នាក់បានរងរបួស និងផ្ទះ១០.០០០ខ្នងត្រូវបានបំផ្លាញដោយផ្នែក ឬទាំងស្រុងនៅក្នុងការរញ្ជួយដីកាលពីថ្ងៃពុធនៅក្នុងតំបន់ដាច់ស្រយាលមួយនៅជិតព្រំដែនជាមួយប្រទេសប៉ាគីស្ថាន លោក Mohammad Nassim Haqqani...
ថ្ងៃទី ២៤ ខែមិថុនា ពិធីសម្ពោធប៉ុស្តិ៍ឯកសារ នៃបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងប្រេកង់សំឡេងតំបន់ Guangdong-HongKong-Macao Greater Bay Area បានបើកធ្វើនៅក្រុងហុងកុង ក្នុងពេលដំណាលគ្នានៅក្រុងប៉េកាំងនិងហុងកុង ។ ក្នុងនាមជាវិធានការជាក់ស្តែង ដើម្បីផ្តល់ជំនួយក្នុងការជំរុញការអនុវត្ត “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” ឱ្យបានកាន់តែយូរអង្វែងនិងកានតែរឹងមាំនៅក្រុងហុងកុង ក៏ជាអំណោយដ៏សប្បុរសដល់ជនរួមជាតិហុងកុង ដើម្បីអបអរសាទរខួបលើកទី ២៥...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី លទ្ធផលសិក្សាបឋម លើការរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈ ផ្លូវរថភ្លើងក្រោមដី (Subway) ឬ ផ្លូវរថភ្លើងលើអាកាស (Monorail) ជាជម្រើស នៅក្នុងរាជធានីភ្នំពេញ។ ក្នុងកិច្ចប្រជុំនេះដែរ...
ប្រទេសចិន បានផ្តល់ចម្លើយតាមរយៈការអនុវត្តជាក់ស្ដែង “តើពិភពលោកនឹងវិវឌ្ឍរីកចម្រើន ទៅរកទិសដៅយ៉ាងណា ? សន្តិភាពឬសង្រ្គាម ? ការអភិវឌ្ឍឬការថមថយចុះ ? ការបើកទូលាយឬការបិទទ្វារ ? កិច្ចសហប្រតិបត្តិការឬការតតាំងគ្នា ?”ក្នុងពិធីសម្ពោធវេទិកាឧស្សាហកម្ម និងពាណិជ្ជកម្មប្រទេស BRICS ដែលធ្វើឡើងនៅយប់ថ្ងៃទី ២២ ខែមិថុនា “សំណួរយុគសម័យ” ដែលលោកប្រធានរដ្ឋចិន Xi Jinping...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ នេះ ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន ១ ២០០ ០០០ រៀល ត្រូវបានក្រុមការងារបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បាននាំយកទៅផ្តល់ជូន ដល់សមាជិក ប.ស.ស. សម្រាលបានកូភ្លោះបី នៅមន្ទីរពេទ្យកាល់ម៉ែត។ ស្រ្តីសម្រាលបានកូនភ្លោះបីខាងលើ មានឈ្មោះថា វណ្ណា រចនី...
តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida គ្រោងនឹងបញ្ជាក់ជាថ្មី ពីការប្រឆាំងរបស់ប្រទេសជប៉ុន ចំពោះតួអង្គណាមួយ ដែលប្រើកម្លាំង ដើម្បីផ្លាស់ប្តូរស្ថានភាព ជាឯកតោភាគី នៅពេលលោកធ្វើដំណើរទៅប្រទេសអាល្លឺម៉ង់ និងអេស្ប៉ាញ សម្រាប់ការជួបជុំ មេដឹកនាំចាប់ពីថ្ងៃអាទិត្យ ខណៈពេលដែលកំពុងដាក់សម្ពាធលើសំណុំរឿង សម្រាប់សកម្មភាពសម្របសម្រួល ដើម្បីដាក់ទណ្ឌកម្មរុស្ស៊ី ចំពោះសង្គ្រាម នៅអ៊ុយក្រែន។ ក្នុងនាមជាមេដឹកនាំ នៃប្រជាជាតិអាស៊ី...
ព្រុចសែល ៖ បណ្តាប្រទេសអ៊ឺរ៉ុប កំពុងពិចារណាផ្លាស់ប្តូរ ត្រលប់ទៅធ្យូងថ្មវិញ ដើម្បីជំនួសការផ្គត់ផ្គង់ ឧស្ម័នពីប្រទេសរុស្ស៊ី ខណៈដែលតំបន់កំពុង ជួបវិបត្តិថាមពល នេះបើយោងតាមក្រុមហ៊ុនប្រឹក្សា Rystad Energy ដែលមានមូលដ្ឋាន នៅទីក្រុងអូស្លូ។ អាល្លឺម៉ង់ អូទ្រីស អ៊ីតាលី និងហូឡង់ សុទ្ធតែបានចង្អុលបង្ហាញថា ពួកគេប្រហែលជាត្រូវ ពឹងផ្អែកបន្ថែមទៀតលើធ្យូងថ្ម ដែលមានកាបូនខ្ពស់ជាងគេ...
ឡុងដ៌៖ នាយករដ្ឋមន្ត្រី អង់គ្លេស លោក បូរីស ចនសុន បានប្រាប់សម្ព័ន្ធមិត្តណាតូថា វានឹងជា “គ្រោះមហន្តរាយ” ដើម្បីដាក់សម្ពាធ ដល់អ៊ុយក្រែន ឱ្យទទួលយកកិច្ច ព្រមព្រៀង “សន្តិភាពដ៏អាក្រក់” ដែលនឹងឃើញតំបន់ធំ នៃទឹកដីត្រូវប្រគល់ឱ្យរុស្ស៊ី ។ លោក ចនសុន បានលើកឡើងថា មានក្តីសង្ឃឹមតិចតួច ក្នុងការបញ្ជូនកងទ័ពជើងទឹក...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ថា រដ្ឋាភិបាលថៃ បានលុបចោលអាណត្តិ ម៉ាស់ពាក់មុខរបស់ខ្លួន ដោយមានប្រសិទ្ធិភាពភ្លាមៗ ខណៈដែលស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសមានភាព ប្រសើរឡើង នេះបើយោងតាមការប្រកាស ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់ឧចា ។...
នាយប់ថ្ងៃទី២៣ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញ ជាអធិបតីក្នុងកិច្ច ជំនួបថ្នាក់ដឹកនាំលើកទី ១៤ របស់ប្រទេស BRICS តាមប្រព័ន្ធវីដេអូនៅទីក្រុងប៉េកាំង។ លោកMatemela Cyril Ramaphosa ប្រធានាធិបតីអាហ្វ្រិខាងត្បូង លោកJair Messias Bolsonaro ប្រធានាធិបតីប្រេស៊ីល លោក Putin...
ទិវាបរិច្ចាគឈាម ឆ្នាំ2025 របស់មិត្តហ្វូន៖ ឈាមមួយតំណក់ សង្គ្រោះរាប់លានជីវិត
Metfone STARS រដូវកាលទី2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ដែលមានអ្នកចូលមើល 577លានដង ដោយកំណត់ឡើងវិញ នូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល
មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ