ព័ត៌មានអន្តរជាតិ

Update: លោក Biden ជឿជាក់ថា មីស៊ីល ដែលធ្លាក់នៅប៉ូឡូញ គឺជាមីស៊ីល របស់អ៊ុយក្រែន

បរទេស៖ ប្រធានាធិបតីអាមេរិក កាលពីថ្ងៃម្សិលមិញនេះ បានលើកឡើងថា លោកជឿជាក់ថា ហេតុការណ៍ធ្លាក់មីស៊ីល នៅលើទឹកដីរបស់ប្រទេសប៉ូឡូញ និងបានធ្វើឲ្យបាត់បង់ ជីវិតពលរដ្ឋស៊ីវិលចំនួន២នាក់នោះ គឺបណ្តាលមកពីមីស៊ីលរបស់អ៊ុយក្រែន ដែលប្រើប្រាស់ សម្រាប់ការការពារខ្លួន នោះទេ។

មេដឹកនាំអាមេរិករូបនេះ បានចែករំលែកព័ត៌មាន ដែលលោកទទួលបាន ជាមួយនឹងមេដឹកនាំ G7 ផងនិងដៃគូជាបណ្តាប្រទេស នៅសមាជិកណាតូផង អំពីការយល់ឃើញនិង ការសន្មតរបស់លោក ចំពោះបញ្ហានេះ។

រំលឹកដែរថា នៅមុននេះមួយថ្ងៃទាំងអ៊ុយក្រែន និងអាមេរិក បាននាំគ្នាចោទប្រកាន់ថាមីស៊ីល រុស្សី ដែលបានធ្លាក់នៅក្នុងប្រទេសប៉ូឡូញ ប៉ុន្តែក្រោយមកអ៊ុយក្រែន បានសារភាពថា ពិតជាបានបាញ់មីស៊ីល ដើម្បីការពារដែនអាកាសរបស់ខ្លួន ប្រឆាំងនឹងមីស៊ីលរុស្សី ពិតមែនក្បែរទៅនឹងព្រំដែន របស់ប៉ូឡូញ ប៉ុន្តែមិនអាចបញ្ជាក់ច្បាស់ទេថា វាគឺជាមីស៊ីល របស់ខ្លួនឬ យ៉ាងណាដែលធ្លាក់ នៅប៉ូឡូញ ហើយព្រមទាំងសុំអាមេរិក ជួយធ្វើការពិនិត្យនិងស្រាវជ្រាវ ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top