បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃសៅរ៍ថា ទាហានឆត្រយោងរុស្ស៊ី កំពុងឃ្លាំមើលរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl រួមជាមួយនឹងឆ្មាំជាតិអ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃសៅរ៍ ខណៈដែលខ្លួនបានផ្សព្វផ្សាយវីដេអូដែលសន្មតថា បង្ហាញពីទាហានមកពីកងកម្លាំងទាំងពីរ ដែលយាមបរិវេណនោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា សេវាសារព័ត៌មានរបស់ក្រសួងការពារជាតិរុស្ស៊ី បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងរុស្ស៊ី...
Update: ប្រធានាធិបតីអ៊ុយក្រែន ប្រកាសថា ត្រៀមចរចា តែមិនមែននៅ ប៊ែលឡារូស ទេ, គួរតែនៅប្រទេសផ្សេងវិញ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន អាមេរិកាំង AP នៅមុននេះបន្តិច។ លោក បានលើកឡើងតបវិញភ្លាមៗ តាមសារជាវីដេអូថា ដោយបានលើកឡើង ឈ្មោះទីក្រុងមួយចំនួន សម្រាប់ចរចារ ដូចជា ទីក្រុងវ៉ាសាវ, ប្រាទីស្លាវ៉ា របស់ប៉ូឡូញ...
Breaking: ប្រធានាធិបតីអ៊ុយក្រែន ប្រកាសថា ត្រៀមចរចា តែមិនមែននៅ ប៊ែលឡារូស ទេ, គួរតែនៅប្រទេសផ្សេងវិញ, បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន អាមេរិកាំង AP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Update: ប្រទេសហ្វាំងឡង់ ដែលមានព្រំដែន ១.៣០០ គីឡូម៉ែត្រ (៨០០ ម៉ាយ) ជាមួយរុស្ស៊ី “ត្រូវបានរៀបចំដើម្បីបិទដែនអាកាសរបស់ខ្លួន ចំពោះចរាចរណ៍ផ្លូវអាកាសរុស្ស៊ី” រដ្ឋមន្ត្រីដឹកជញ្ជូន Timo Harakka បានសរសេរនៅលើ Twitter ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មានបារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ...
Update: ប្រតិភូចរចាមួយក្រុមរបស់ប្រទេសរុស្ស៊ី បានធ្វើដំណើរទៅដល់ប្រទេសប៊ែលឡារូសហើយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន អាមេរិកាំង AP នៅមុននេះបន្តិច។ អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov បាននិយាយថា គណៈប្រតិភូនោះ មានមន្រ្តី យោធានិងអ្នកការទូតផងដែរ។ មិនមានអត្ថាធិប្បាយណាមួយ ចេញពីប្រទេសអ៊ុយក្រែននៅឡើយទេ ដែលមុននេះ បាននិយាយថា ខ្លួនត្រៀមខ្លួនជាស្រេច សម្រាប់ការចរចារ ប៉ុន្តែមិនបានបញ្ជាក់លំអិតនោះទេ ថាតើនៅកន្លែងណា...
Breaking: ប្រតិភូចរចារបស់រុស្ស៊ី ទៅដល់បែលឡារូសហើយ! នេះបើតាមទីភ្នាក់ងារព័ត៌មានអាមេរិកាំង AP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
បរទេស៖ កាសែតស្វីសដ៏គួរឱ្យគោរពមួយ បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃសៅរ៍ បានស្នើឱ្យសមភាគីគឺប្រទេសស្វីស ដើម្បីដើរតួជាអ្នកសម្របសម្រួលអព្យាក្រឹត រវាងអ៊ុយក្រែននិងរុស្ស៊ី និងជួយធ្វើការឆ្ពោះទៅរក បទឈប់បាញ់រវាងប្រទេសទាំងពីរ។ យោងតាមវែបសាយ Market Bet ចេញផ្សាយកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា កាសែតស្វីស Daily Tages...
Breaking: ហ្វាំងឡង់ ក្បែរខាងរុស្ស៊ី នឹងបិទដែនអាកាសចំពោះយន្តហោះរុស្ស៊ី, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
បរទេស៖ ទោះបីជាការដាក់ទណ្ឌកម្មលើរុស្ស៊ី និងអ្នកជំនួញរបស់រុស្ស៊ី ដោយចក្រភពអង់គ្លេសជុំវិញប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនក៏ដោយ ក៏គ្មានការរឹតបន្តឹងថ្មីណាមួយត្រូវបានដាក់លើលោក Abramovich ដែលជាមហាសេដ្ឋីជនជាតិរុស្ស៊ី ផ្ទាល់ក្នុងសប្តាហ៍នេះដែរ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការចេញផ្សាយកាលពីថ្ងៃសៅរ៍ មហាសេដ្ឋីរុស្ស៊ី លោក Roman Abramovich បានជ្រើសរើសការផ្ទេរកម្មសិទ្ធិក្លឹប Chelsea FC...
Update: អ្នកកាសែត AFP ម្នាក់បាននិយាយថា ការបាញ់កាំភ្លើងយន្ត និងការផ្ទុះបានអង្រួនទីក្រុង Kharkiv នៅពេលដែលការប្រយុទ្ធគ្នា តាមដងផ្លូវបានផ្ទុះឡើង បន្ទាប់ពីកងកម្លាំងឈ្លានពានរបស់រុស្ស៊ី បានវាយលុកចូលទៅក្នុងទីក្រុង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ បំណែករថពាសដែករុស្ស៊ីមួយគ្រឿង បានឆាបឆេះនៅតាមផ្លូវមួយ និងជាច្រើនទៀត ត្រូវបានគេបោះចោល។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: ការប្រយុទ្ធគ្នា តាមដងផ្លូវក្នុងទីក្រុង Kharkov ទីពីររបស់អ៊ុយក្រែន៖ AFP ប្រែសម្រួលដោយ៖ សយ សុភា
Breaking: វិមានក្រឹមឡាំងនិយាយថា ត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចពិភាក្សា ជាមួយអ៊ុយក្រែន នៅបេឡារុស្ស៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: លោក ពូទីន លើកសរសើរ “វីរភាព” របស់កងកម្លាំងពិសេសរុស្ស៊ី ដែលកំពុងប្រយុទ្ធ នៅអ៊ុយក្រែន, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: រុស្ស៊ី អះអាងថា ឡោមព័ទ្ធទីក្រុងធំៗ ចំនួនពីរ នៅភាគខាងត្បូង និងភាគអាគ្នេយ៍ នៃអ៊ុយក្រែនហើយ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Update: ប្រមុខរដ្ឋបាលតំបន់ បាននិយាយថា កងទ័ពរុស្ស៊ីបានចូលទៅក្នុងទីក្រុង Kharkiv ទីពីររបស់អ៊ុយក្រែន ហើយការវាយប្រយុទ្ធគ្នា កំពុងកើតឡើង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ លោកបាននិយាយថា “រថយន្តធុនស្រាលរបស់សត្រូវរុស្ស៊ី បានវាយលុកចូលទីក្រុង Kharkiv… កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន កំពុងកម្ចាត់សត្រូវ” ។ ប្រែសម្រួលដោយ៖ សយ សុភា
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នំា២០២២ថា លោក ឌីមេទ្រី ម៉េវ៉េឌីវ (Dmitry Medvedev) អតីតប្រធានាធិបតីរុស្ស៊ី បានលើកឡើងកាលពីថ្ងៃសៅរ៍ថា រុស្ស៊ី ពិតជាមិនត្រូវការទំនាក់ទំនងការទូត ជាមួយលោកខាងលិចទៀតទេ អតីតប្រធានាធិបតី និងជាមន្ត្រីសន្តិសុខកំពូល បានថ្លែងកាលពីថ្ងៃសៅរ៍ ដោយចង់បានការដកទណ្ឌកម្មដាក់លើក្រុងម៉ូស្គូ...
Breaking: ទាហានរុស្ស៊ី ចូលទីក្រុងទីពីររបស់អ៊ុយក្រែន, ការប្រយុទ្ធគ្នា កំពុងដំណើរការ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
បរទេស៖ អតីតប្រធានាធិបតីអាមេរិកគឺលោក Donald Trump បានអះអាងថា ប្រធានាធិបតី Joe Biden និង អង្គការ NATO បានធ្វើទង្វើ “ល្ងង់” បើប្រៀបធៀបទៅនឹង ភាព “ឆ្លាត” របស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin ហើយបានអះអាងថា ជម្លោះរបស់រុស្ស៊ីនៅអ៊ុយក្រែននឹងមិនកើតឡើងឡើយ ក្រោមអាណត្តិប្រធានាធិបតីរបស់លោក។ ...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នំា២០២២ថា លោក Yoshimasa Hayashi រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសជប៉ុន បានថ្លែងនៅថ្ងៃអាទិត្យនេះថា ប្រទេសជប៉ុន នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយសមភាគីក្រុម G7 របស់ខ្លួនក្នុងការសម្រេចចិត្ត ថាតើ ត្រូវដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងរុស្ស៊ីដែរឬទេ ។ គួររំលឹកថា...
បរទេស៖ វីដេអូពីខាងក្នុងនៃប្រទេសរុស្ស៊ី ហាក់ដូចជាបង្ហាញពីការបាញ់បង្ហោះគ្រាប់រ៉ុក្កែតបំផ្លាញសិរីរាង្គ ដែលត្រូវបានដាក់ពង្រាយឆ្ពោះទៅព្រំដែនអ៊ុយក្រែន នេះបើយោងតាមកាសែត The Guardian ។ យោងតាមសារព័ត៌មាន Business Insider ចេញផ្សាយកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា វីដេអូដែលត្រូវបានចែករំលែកនៅលើ Twitter ដោយអ្នកឆ្លើយឆ្លងព័ត៌មាន CNN លោក Frederik Pleitgen...
បរទេស៖ នាវា USS Ralph Johnson ដែលជានាវាពិឃាតបំពាក់មីស៊ីល ដឹកនាំនៃកងនាវាចរទី 7 របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃសៅរ៍។ មន្ទីរបញ្ចកោណបាននិយាយថា សមយុទ្ធនេះគឺជា “ទម្លាប់” ប៉ុន្តែចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅអឺរ៉ុបជុំវិញអ៊ុយក្រែន ចំណែក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានចោទប្រកាន់សហរដ្ឋអាមេរិក ពីបទបង្កជម្លោះ “លើភាគីទាំងពីរនៃពិភពលោក” ។ យោងតាមសារព័ត៌មាន RT...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នំា២០២២ថា យោធារបស់ប្រទេស រុស្ស៊ី បានបំផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិនៅក្នុងទីក្រុង Kharkov របស់អ៊ុយក្រែន ។ សេវារដ្ឋនៃការទំនាក់ទំនងពិសេស និងការការពារព័ត៌មានរបស់ប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យនេះ ។ ការបំផ្ទុះនេះមានសណ្ឋានដូចផ្សិត ត្រូវបានបង្ហាញនៅក្នុងវីដេអូដែលគេបានបង្ហោះលើកម្មវិធីផ្ញើសារ Telegram ។ ភ្លាមៗនោះដែរ...
ភ្នំពេញ៖ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០២២ បានយាងចុះជួប សំណេះសំណាល ជាមួយថា្នក់ដឹកនាំ ខេត្ត ស្រុក ឃុំ រចនាសម្ព័ន្ធគណបក្ស ខេត្តស្វាយរៀង ។ ក្នុងឱកាសយាងចុះជួប សំណេះសំណាល ព្រះអង្គម្ចាស់ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានព្រះបន្ទូលថ្លែងការកោតសរសើរចំពោះ សហជីវិន សហជីវិនី...
បរទេស៖ ប្រទេសអាល្លឺម៉ង់បានប្រកាសថា ខ្លួននឹងបិទដែនអាកាសរបស់ខ្លួនចំពោះយន្តហោះពីរុស្ស៊ី ចំពេលមានសកម្មភាពយោធារបស់រដ្ឋាភិបាលទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន ដូច្នេះហើយបានចូលរួមក្នុងបញ្ជីដែលកំពុងកើនឡើងនៃបណ្តាប្រទេសអឺរ៉ុបដែលបានដាក់កម្រិតលើក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីរួចមកហើយនោះ។ រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានប្តេជ្ញាឆ្លើយតបទៅវិញទៅមក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់សហព័ន្ធអាល្លឺម៉ង់បានប្រកាសកាលពីល្ងាចថ្ងៃសៅរ៍ថា រដ្ឋមន្ត្រីដឹកជញ្ជូនលោក Volker Wissing “គាំទ្រការបិទដែនអាកាសអាល្លឺម៉ង់សម្រាប់យន្តហោះរុស្ស៊ី” ហើយបាន “បញ្ជាឱ្យរៀបចំអ្វីគ្រប់យ៉ាងសម្រាប់រឿងនេះ” ។ ...
Breaking: លោក Trump ព្រមានថា ‘សង្រ្គាមលោក’ អាចនឹងកើតមាន នៅពេលក្រោយ ខណៈដែលរុស្ស៊ី នៅតែបន្តការឈ្លានពាន ក្នុងប្រទេសអ៊ុយក្រែន, នេះបើតាមការផ្សាយ របស់FOX News នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នំា២០២២ថា លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃសៅរ៍ ថា សហរដ្ឋអាមេរិកកំពុងផ្តល់អាវុធ “ការពារដ៍សាហាវ” មានតម្លៃ៣៥០លានដុល្លារដល់ប្រទេសអ៊ុយក្រែន ដើម្បីជួយ ការពារខ្លួនប្រឆាំងនឹងប្រតិបត្តិការយោធារុស្ស៊ីដែលកំពុងបន្ត វាយលុក ។ លោក Blinken បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក...
ទីក្រុងគៀវ, អ៊ុយក្រែន (AP) – រុស្ស៊ីបានបញ្ចេញរលកនៃការវាយប្រហារ លើអ៊ុយក្រែន សំដៅលើអាកាសយានដ្ឋាន និងកន្លែងផ្ទុកឥន្ធនៈ នៅក្នុងអ្វីដែលហាក់ដូចជាដំណាក់កាល បន្ទាប់នៃការលុកលុយ ដែលត្រូវបានបន្ថយដោយការតស៊ូយ៉ាងខ្លាំងក្លា។ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានឆ្លើយតបជាមួយនឹងអាវុធ និងគ្រាប់រំសេវសម្រាប់ប្រជាជនអ៊ុយក្រែនដែលមានចំនួនលើសពីនេះ និងការដាក់ទណ្ឌកម្មដ៏ខ្លាំងក្លា ដែលមានគោលបំណងចង់ ធ្វើឱ្យទីក្រុងម៉ូស្គូ កាន់តែឯកោថែមទៀត។ ការផ្ទុះដ៏ធំបានបំភ្លឺមេឃ នៅព្រឹកថ្ងៃអាទិត្យ ភាគខាងត្បូងនៃរដ្ឋធានី...
តូក្យូ៖ ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំប្រទេសជប៉ុន កំពុងជំរុញឱ្យប្រទេសចិន ចូលរួមកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីបញ្ឈប់ “ការសម្លាប់រង្គាល” របស់រុស្ស៊ី នៅក្នុងប្រទេសរបស់គាត់ ចំពេលទីក្រុងប៉េកាំង ខ្វះការរិះគន់ចំពោះសកម្មភាពរបស់ទីក្រុងម៉ូស្គូ។ អ្នកការទូតអ៊ុយក្រែនលោក Sergiy Korsunsky បានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងតូក្យូថា “យើងពិតជាស្វាគមន៍យ៉ាងខ្លាំង ដែលប្រទេសចិន អនុវត្តទំនាក់ទំនងរបស់ខ្លួន ជាមួយរុស្ស៊ី ហើយពិភាក្សាជាមួយលោកពូទីន ហើយពន្យល់គាត់ថា វាមិនសមរម្យ...
កម្រងរូបភាព៖ មនោសញ្ចេតនាប្រឆាំងនឹងសង្គ្រាម កើនឡើង ក្នុងប្រទេសរុស្ស៊ី ទោះបីជាមានការបង្រ្កាប ពីរដ្ឋាភិបាលក៏ដោយ។ (រូបភាព AP + AFP)
Update: នៅពេលដែលទាហានរុស្ស៊ី កំពុងរុលជិតដល់ រដ្ឋធានីអ៊ុយក្រែន ប្រជាជនរុស្ស៊ី កាន់តែច្រើនឡើង បាននិយាយកាលពីថ្ងៃសៅរ៍ ប្រឆាំងនឹងការលុកលុយនេះ ទោះបីជាវោហាសាស្ត្រផ្លូវការ របស់រដ្ឋាភិបាល កាន់តែតឹងរ៉ឹងក៏ដោយ។ នេះបើតាមសេចក្តីរាយការណ៍ ព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានអាមេរិកាំង AP នៅមុននេះបន្តិច។ ការតវ៉ាតាមដងផ្លូវទោះ បីជាតូចក៏ដោយ បានបន្តឡើងវិញ នៅក្នុងរដ្ឋធានីម៉ូស្គូ ដែលជាទីក្រុងធំទីពីរនៃសាំងពេទឺប៊ឺគ និងទីក្រុងផ្សេងទៀតរបស់រុស្ស៊ី សម្រាប់រយៈពេលបីថ្ងៃជាប់គ្នា...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស ៖ ប៉ូលិសថៃ បាននិយាយកាលពីថ្ងៃអង្គារថា ជនសង្ស័យចំនួន ១២ នាក់ត្រូវបានចាប់ខ្លួនជាមួយនឹងកាំភ្លើងចំនួន ១៨ ដើម និងគ្រាប់ជាង ៣០.០០០ គ្រាប់ ដែលត្រូវបានរឹបអូស ជាផ្នែកមួយ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ