ព័ត៌មានអន្តរជាតិ

ប្រធានគណៈកម្មាធិការ ប៉ារ៉ាឡាំពិកអន្តរជាតិ ជឿជាក់ថា ប្រទេសចិនអាចរៀបចំ ការប្រកួតប៉ារ៉ាឡាំពិក រដូវរងាដ៏អស្ចារ្យមួយលើក

មុនពេលពិធីបើកកីឡាប៉ារ៉ាឡាំពិក រដូវរងាក្រុងប៉េកាំង លោក Andrew Parsons ប្រធានគណៈកម្មាធិការ ប៉ារ៉ាឡាំពិកអន្តរជាតិបានបង្ហាញពីការរំពឹងទុកតាមប្រព័ន្ធវីដេអូ ចំពោះព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក រដូវរងាក្រុងប៉េកាំង ។

លោក Andrew Parsons បានថ្លែងថា ប្រទេសចិន បានខិតខំប្រឹងប្រែងពេញទំហឹង ដើម្បីផ្តល់នូវបរិយាកាសសុវត្ថិភាពសម្រាប់ការប្រកួត ។ អត្តពលិកមិនចាំបាច់ព្រួយបារម្ភអំពីជំងឺឆ្លងនោះទេ ពួកគេគ្រាន់តែត្រូវផ្តោតលើការប្រកួត ដើម្បីបញ្ចេញសមត្ថភាពប្រកួតរបស់ខ្លួនដ៏ល្អបំផុត និងរីករាយចូលរួមការ ក្រួតប្រកបដោយយុត្តធម៌ ។

ប្រទេសចិនបានរៀបចំ ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងាដ៏អស្ចារ្យមួយលើកជូន ដល់ពិភពលោកហើយ ជឿជាក់ថា យើងក៏អាចមើលឃើញការប្រកួតកីឡាប៉ារ៉ាឡាំពិក រដូវរងាដ៏អស្ចារ្យមួយលើកផងដែរ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top