ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីរុស្ស៊ី ដែលជាម្ចាស់ក្លឹបបាល់ទាត់ Chelsea សម្រេចផ្ទេរកម្មវិធីក្លឹប ទៅឱ្យអ្នកទទួលខុសត្រូវ នៃមូលនិធិសប្បុរសធម៌ 

បរទេស៖ ទោះបីជាការដាក់ទណ្ឌកម្មលើរុស្ស៊ី និងអ្នកជំនួញរបស់រុស្ស៊ី ដោយចក្រភពអង់គ្លេសជុំវិញប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនក៏ដោយ ក៏គ្មានការរឹតបន្តឹងថ្មីណាមួយត្រូវបានដាក់លើលោក Abramovich ដែលជាមហាសេដ្ឋីជនជាតិរុស្ស៊ី ផ្ទាល់ក្នុងសប្តាហ៍នេះដែរ។ 

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការចេញផ្សាយកាលពីថ្ងៃសៅរ៍ មហាសេដ្ឋីរុស្ស៊ី លោក Roman Abramovich បានជ្រើសរើសការផ្ទេរកម្មសិទ្ធិក្លឹប Chelsea FC របស់ Premier League ទៅ អ្នកទទួលខុសត្រូវនៃមូលនិធិសប្បុរសធម៌ដែលមានឈ្មោះដូចគ្នា។ 

សេចក្តីថ្លែងការណ៍របស់លោក Abramovich ត្រូវបានផ្សព្វផ្សាយដោយអ្នកគ្រប់គ្រងរបស់ក្លឹបនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងគេហទំព័ររបស់ខ្លួន។ ទោះជាយ៉ាងនេះក្តី វានៅតែមិនទាន់ច្បាស់ថាតើមហាសេដ្ឋីរុស្ស៊ីរូបនេះ នឹងលក់ក្លឹបដែលគាត់ជាម្ចាស់ភាគច្រើនឬយ៉ាងណានោះទេ។

យោងតាមរបាយការណ៍កាលពីថ្ងៃសៅរ៍ដោយកាសែត Times ប្រសិនបើរដ្ឋាភិបាលចក្រភពអង់គ្លេសដាក់ទណ្ឌកម្មប្រឆាំងនឹង លោក Abramovich មែននោះ គឺ ក្លឹបអាចនឹងបាត់បង់អាជីវកម្ម។ ក្លឹបដែល Abramovich ទិញបានប្រហែល 190 លានដុល្លារ ក្នុងឆ្នាំ 2003 ហើយដែលឥឡូវនេះមានតម្លៃប្រហែល 3.2 ពាន់លានដុល្លារ គឺអាចនឹងជំពាក់គាត់ 2 ពាន់លានដុល្លារទៀត៕

ប្រែសម្រួលៈ ណៃ តុលា

To Top