កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩បំប្លែងថ្មី អូមីក្រុង ២ករណីបន្ថែមទៀត
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងអញ្ជើញធ្វើជាសហប្រធានជាមួយលោក ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តី ការបរទេសនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ដឹកនាំកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១៨ ធ្នូនេះ បានឲ្យដឹងថា កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៩ នឹងពិនិត្យមើលឡើងវិញនូវ វឌ្ឍនភាពនៃការអនុវត្ត កំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះកន្លងមក និងដាក់ចេញនូវទិសដៅ អនាគតនៃទំនាក់ទំនងទ្វេភាគី សំដៅបន្តពង្រឹងកិច្ចសម្របសម្រួលដ៏ជិតស្និទ្ធ និងពង្រីកបន្ថែមទៀតនូវវិសាលភាពនៃកិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងពីរ។ បើទោះបីជាមានការ រីករាលដាលនៃជំងឺកូវីដ-១៩ កិច្ចប្រជុំរបស់គណៈកម្មការចម្រុះ តាមប្រព័ន្ធវីដេអូនេះ ឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ភាគីទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងដ៏ជិតស្និទ្ធ និងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ក្រោមស្មារតីមិត្តភាពជាប្រពៃណីនិងភាពជាអ្នក ជិតខាងល្អរវាងកម្ពុជា និងវៀតណាម ដើម្បីផលប្រយោជន៍ទៅវិញ ទៅមកសម្រាប់ប្រជាជននៃប្រទេស ទាំងពីរ៕
ភ្នំពេញ ៖ មន្ទីរប្រឆាំងអំពើពុករលួយ (ACU) កាលពីរសៀលថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២១នេះ បានចាប់ឃាត់ខ្លួន និង បញ្ជូន លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង និង លោកវរសេនីយ៍ឯក កែវ ណារុន ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់ ...
សកម្មភាពអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព ក្នុងពិធីដាក់សម្ពោធឱ្យប្រើប្រាស់ «វិមានកីឡដ្ឋាន» នៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ទាំងអស់គ្នា តាមរយៈវិធានការ ៣ការពារ ៣កុំ!
ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំកម្ពុជា បានឲ្យដឹងថា រដ្ឋបាលគយចិន ប្រកាសជាផ្លូវការនូវវិធីសាស្រ្តគ្រប់គ្រងទីតាំងផលិតទំនិញ នាំចូល-នាំចេញ ក្រោមលក្ខខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង ចិន-កម្ពុជា។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៨ ធ្នូ នេះ ទូតចិន ប្រចាំកម្ពុជា បានបញ្ជាក់ថា «នាថ្ងៃទី១៧ខែធ្នូ រដ្ឋបាលគយប្រទេសចិន បានប្រកាសជាផ្លូវការនូវវិធីសាស្រ្តគ្រប់គ្រងទីតាំងផលិតទំនិញ នាំចូល-នាំចេញ ក្រោមលក្ខខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកជ្រើសរើសមន្រ្តីក្របខ័ណ្ឌថ្មី និងការដំឡើងបៀវត្សតាមឋានន្ដរស័ក្តិ និងថ្នាក់ សម្រាប់ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីសន្សំថវិកាប្រយុទ្ធនឹងការរីករាលដាលជំងឺកូវីដ-១៩។ យោងតាមសេចក្ដីជម្រាបជូនរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញត្ថុ នាពេលថ្មីៗនេះ បានឲ្យដឹងថា ដើម្បីរាជរដ្ឋាភិបាលអាចសន្សំថវិកាបានមួយចំនួន សម្រាប់ការបន្តការងារអន្តរាគមន៍ផ្នែកសុខាភិបាល និងសង្គមក្នុងបរិយាការណ៍ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩, តាមចំណារឯកភាពរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាលើកកម្ពស់កិត្តិយស និងមុខមាត់កម្ពុជា តាមរយៈឥទ្ធិពលព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន...
“Mera Secret Garden” ដែលជាដំណាក់កាលថ្មីនៃគម្រោង ដឹស្តា មេរាហ្កាដិន ស្ថិតនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) បានចាប់បើកលក់ជាផ្លូវការហើយកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នេះ ដោយមានការផ្ដល់ជូនពិសេសៗជាច្រើនសម្រាប់ដំណាច់ឆ្នាំ២០២១តែម្ដង។ ដំណាក់កាលថ្មីដ៏ល្អឯកនេះមានសួនអាថ៌កំបាំងមេរា ដែលរៀបចំឡើងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ព្រមទាំងមុខងារប្រើប្រាស់នៃលំហធម្មជាតិបៃតង អមទៅដោយវីឡាថ្មីពីរប្រភេទ នោះគឺវីឡា ចាស្មីនណា ម៉ូដឺន ដែលមានតម្លៃចាប់ពីជាង 39ម៉ឺនដុល្លារឡើងទៅ...
ភ្នំពេញ: ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២១ ចាប់និង បង្គាប់ឱ្យឃុំខ្លួន ជនត្រូវចោទប្រុស-ស្រី ចំនួន៤នាក់ បញ្ជូនទៅដាក់ក្នុងពន្ធនាគារ ជាងបណ្តោះអាសន្ន ដើម្បីរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធការ នឹងការ រក្សាទុក និង...
វ៉ាស៊ីនតោន៖ កាសែត The Independent បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋ អាមេរិកលោក ចូ បៃដិន បានព្រមានថា ប្រជាជនអាមេរិកដែលមិនបានចាក់វ៉ាក់សាំង កំពុងប្រឈមមុខនឹង “រដូវរងារនៃជំងឺធ្ងន់ធ្ងរ និងការស្លាប់” ហើយពួកគេនឹងត្រូវចូលមន្ទីរពេទ្យក្នុងពេលឆាប់ៗនេះ ចំពេលមានការរីករាលដាលនៃប្រភេទ Delta និង Omicron ។ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក...
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងលើបញ្ហាសំខាន់ៗមួយចំនួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Peskov បានប្រាប់បទសម្ភាសន៍មួយតាមទូរទស្សន៍ថា ក្នុងអំឡុងពេលកិច្ចពិភាក្សាមុនៗ លោកពូទីន បានពន្យល់លម្អិតអំពីផលប្រយោជន៍ជាតិរបស់រុស្ស៊ី...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍ថា ប្រធានអ្នកចរចានុយក្លេអ៊ែរ របស់ប្រទេសអ៊ីរ៉ង់ នៅក្នុងកិច្ចចរចានៅទីក្រុងវីយែន លោក Ali Bagheri Kani បានលើកឡើងថា ល្បឿននៃការឈានដល់កិច្ចព្រមព្រៀង មួយអាស្រ័យលើឆន្ទៈរបស់ “ភាគីម្ខាងទៀត” ។ លោក Bagheri Kani បានប្រាប់អ្នកយកព័ត៌មានអ៊ីរ៉ង់ថា “ប្រសិនបើភាគីម្ខាងទៀតទទួល យកទស្សនៈសមហេតុផល...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ប្រទេសចិនតវ៉ាយ៉ាងខ្លាំង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការអនុវត្តការគំរាមកំហែង របស់សហរដ្ឋអាមេរិក ហើយជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់នូវ ការអនុវត្តខុសរបស់ខ្លួន នេះជាការឆ្លើយតបទៅនឹង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មជាបន្តបន្ទាប់ របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសចិន។ ម្សិលមិញនេះ សភាសហរដ្ឋអាមេរិក បានអនុម័តច្បាប់ហាមឃាត់ ការនាំចូលពីតំបន់ស៊ីនជាំង របស់ប្រទេសចិន ចំពេលមានការព្រួយបារម្ភ អំពីការងារដោយបង្ខំរបស់...
ភ្នំពេញ: តំណាងអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ ២០២១នេះ បានសម្រេចចោទប្រកាន់ជនត្រូវចោទ ឈ្មោះ ងួន ផល្លា មុខរបរមុនចាប់ខ្លួន ជានាយរង ប៉ុស្តិ៍នគរបាលព្រែកតាសេក និង មានឋានន្តរស័ក្តិ៣ ពីបទ: ហិង្សាដោយចេតនាមានស្ថានទម្ងន់ ជាប់ពាក់ព័ន្ធនៅនឹងការព្រួតគ្នា វ៉ៃដុំ ទៅលើយុវជនម្នាក់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យភាគីពាក់ព័ន្ធ ត្រូវបន្ដទប់ស្កាត់ជំងឺកូវីដ-១៩ កុំផ្ទុះឡើងវិញ ដើម្បីធានាប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនូវព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេម SEA Games-ASEAN Para Games ឆ្នាំ២០២៣ ខាងមុខ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១៨ ខែធ្នូ...
បរទេស៖ នៅថ្ងៃពុធនេះនាវាចម្បាំងមួយគ្រឿងរបស់ប្រទេសអាល្លឺម៉ង់ បានធ្វើដំណើរនៅក្នុងតំបន់សមុទ្រចិនខាងត្បូងជាលើកដំបូងមិន ធ្លាប់មានឡើយក្នុងរយៈពេល២០ឆ្នាំចុងក្រោយ នេះដើម្បីចូលរួមក្នុងសកម្មភាពពង្រីកវត្តមាន យោធារបស់ប្លុកលោកខាងលិចនៅក្នុងតំបន់ដែលមានជម្លោះ ជាមួយនឹងមហាយក្សចិន។ រំលឹកដែរថាតំបន់សមុទ្រចិន ខាងត្បូងស្ទើរតែទាំងអស់គឺកំពុងត្រូវបានប្រទេសចិន បន្តធ្វើការអះអាងដើម្បីទាមទារយកពីបណ្តាប្រទេស ដែលមានព្រំដែនជាប់ដូចជាវៀតណាមហ្វីលីពីនជាដើម ហើយរយៈពេលចុងក្រោយនេះចិនបានថែមទាំងបង្កើនចំនួន កងកម្លាំងយោធារបស់ខ្លួនជាច្រើននៅទីនេះផងដែរ។ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិអាល្លឺម៉ង់ បានបញ្ជាក់ថានាវាចម្បាំងរបស់អាល្លឺម៉ង់មួយគ្រឿងនេះបានចាប់ផ្តើមធ្វើដំណើរចូល ទៅកាន់តំបន់សមុទ្រមួយនេះដើម្បីឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី ហើយនឹងរំពឹងទុកថានឹងបន្តស្នាក់នៅ ទីនេះរយៈពេលជាច្រើនថ្ងៃ។ គួរឲ្យដឹងដែរថារដ្ឋាភិបាលអាមេរិក បានកំពុងបន្តប្រឈមមុខទៅនឹងរដ្ឋាភិបាលក្រុងប៉េកាំងរហូតមកចំពោះបញ្ហាសមុទ្រចិនខាងត្បូង ពីលើបញ្ហាផ្សេងទៀតដូចជាបញ្ហាសេដ្ឋកិច្ចនិងបញ្ហាជនជាតិភាគ តិចនិងក៏ដូចជាបញ្ហាគោលនយោបាយការបរទេស៕...
តូក្យូ៖ ប្រភពជិតស្និទ្ធនឹងបញ្ហានេះបាននិយាយថា ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងអូស្ត្រាលីនឹងផ្តល់មូលនិធិរួមគ្នាក្នុងការអភិវឌ្ឍន៍បណ្តាញទូរគមនាគមន៍ 5G កម្រិតខ្ពស់នៅប៉ាស៊ីហ្វិកខាងត្បូងនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារប្រឆាំងនឹងប្រទេសចិនដែលដណ្តើមបានការគ្រប់គ្រង ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ការសម្រេចចិត្តនេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីប្រទេសទាំង៣បាននិយាយថា ពួកគេនឹងជួយនៃការសាងសង់ខ្សែ កាបក្រោមសមុទ្រថ្មីមួយដើម្បីកែលម្អការតភ្ជាប់អ៊ីនធើណេតទៅកាន់ប្រទេស កោះប៉ាស៊ីហ្វិកនៃមីក្រូនេស៊ី ណាអ៊ូរុ និងគីរីបាទី។ កិច្ចសហប្រតិបត្តិការត្រីភាគីលើការអភិវឌ្ឍន៍បណ្តាញ 5G នឹងត្រូវបានសម្រេចតាមរយៈប្រតិបត្តិការប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Digicel Group...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ថា លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃសុក្រ បានជជែកជាមួយអ្នកផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ដ៏ធំបំផុតរបស់ប្រទេស ចំពេលមានសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយថា លោកនឹងស្វែងរកការបង្កើនល្បឿនកម្មវិធីចាក់ថ្នាំបង្ការរោគ ។លោក Hirokazu Matsuno ប្រធានអ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ជាក់ពីកិច្ចពិភាក្សារវាងលោក Kishida...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ថា ក្រុមអ្នកជួយសង្គ្រោះជនជាតិចិន បានខិតខំយ៉ាងខ្លាំងកាលពីថ្ងៃសុក្រ ដើម្បីស្វែងរកកម្មករចុងក្រោយដែលជាប់នៅក្រោមដីក្នុងអណ្តូងរ៉ែធ្យូងថ្មដែលលិចទឹក បន្ទាប់ពីបានទាញក្រុមដែលនៅរស់រានមានជីវិត ខណៈដែលអាជ្ញាធរបានប្តេជ្ញាបង្ក្រាបប្រតិបត្តិការខុសច្បាប់ដែលបានកើនឡើងជាការឆ្លើយតបទៅនឹងការកើនឡើងតម្លៃរ៉ែ ។ ក្រុមមនុស្ស២១នាក់ត្រូវបានជាប់គាំងនៅគ្រាដែលអណ្តូងរ៉ែ បានជន់លិចកាលពីល្ងាចថ្ងៃពុធនៅក្នុងទីក្រុង Xiaoyi ក្នុងខេត្ត Shanxi ដែលផលិតធ្យូងថ្ម ស្ថិតនៅភាគខាងជើងរបស់ប្រទេសចិន ដែលជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងសង្គ្រោះដ៏ធំមួយ។...
ភ្នំពេញ: បេក្ខជនបណ្ឌិត ព្រំ វិសុទ្ធឯកទេសគ្រប់គ្រងពាណិជ្ជកម្មនៃសកលវិទ្យាល័យអាស៊ីអឺរ៉ុប បានទទួលការវាយតម្លៃនិងប្រកាសលទ្ធផលក្រោយធ្វើពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតដោយជោគជ័យនៅព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១ ក្លាយជាបណ្ឌិត ដោយពិន្ទុល្អប្រសើរ។ លោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បណ្ឌិត ព្រំ វិសុទ្ធដែលបានខិតសិក្សារៀនសូត្ររហូតទទួលបានបណ្ឌិតនៅពេលនេះ។ លោកបណ្ឌិត បានផ្ដល់អនុសាសន៍ឱ្យបណ្ឌិត ព្រំ វិសុទ្ធប្រើអស់ចំណេះដឹង...
បរទេស៖ យោងតាមមន្ត្រីថៃបានឱ្យដឹងថា អ្នកភូមិនៅក្នុងប្រទេសមីយ៉ាន់ម៉ាជិត ២ ៥០០ នាក់បានភៀសខ្លួនចូលមកប្រទេសថៃ ក្នុងពេលមានការប៉ះទង្គិចគ្នាជាថ្មី រវាងកងទ័ពមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមសម្ព័ន្ធជាតិ ការ៉ែន (KNU)។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ Damrongsak Kittiprapat អគ្គស្នងការរងនគរបាល...
ភ្នំពេញ៖ នៅយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៩:៥២នាទី លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយកក្មេងប្រុសមួយរូប ជួបគ្រោះថ្នាក់រលាកភ្លើង រងរបួសធ្ងន់ធ្ងរ (បណ្តាលមកពីឆេះជែលលាងដៃ) យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់...
បរទេស៖ នាយករដ្ឋមន្ត្រីថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានចុះហត្ថលេខាលើបទបញ្ជា ផ្លូវការមួយដើម្បីបង្កើត គណៈកម្មាធិការឯករាជ្យមួយ ដើម្បីពិនិត្យមើលលក្ខណៈវិនិច្ឆ័យ របស់នាយកដ្ឋានកែប្រែ សម្រាប់ការជ្រើសរើសអ្នកដែល នឹងទទួលបានការកាត់ បន្ថយការជាប់ពន្ធនាគារ (បន្ធូរបន្ថយទោស) តាមរយៈការលើកលែងទោស ពីព្រះមហាក្សត្រ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១...
ភ្នំពេញ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានសម្ដែងក្ដីរីករាយឃើញកម្ពុជា សម្រេចបានការរក្សាសន្តិភាព អស់រយៈពេលយូរអង្វែង ជាពិសេស ក្លាយជាប្រទេសមានការ អភិវឌ្ឍន៍សេដ្ឋកិច្ចលឿងបំផុត ក្នុងតំបន់អាស៊ី។ ក្នុងពិធីបើកសម្ពោធ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ និងពិធីរាប់ថយក្រោយ ៥០២ថ្ងៃ ដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រកួតកីឡា SEA Games-ASEAN Para Games...
ភ្នំពេញ៖ កម្ពុជា បានចាប់ផ្ដើមរាប់ថយ ដោយនៅសល់តែ ៥០២ថ្ងៃទៀតតែប៉ុណ្ណោះ នឹងធ្វើជាម្ចាស់ផ្ទះ នៃកីឡាស៊ីហ្គេមលើកដំបូង ឆ្នាំ២០២៣ ដែលធ្វើឡើងនៅ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ការរាប់ថយនេះ ធ្វើឡើងក្នុងពិធីបើកសម្ពោធ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដប្រាប់ប្រជាពលរដ្ឋខ្មែរ កុំឱ្យស្លន់ស្លោហួសហេតុរហូត បាត់ម្ចាស់ការ ទោះបីកម្ពុជាមានជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទ អូមីក្រុង។ ក្នុងពិធីបើកសម្ពោធវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ និងពិធីរាប់ថយក្រោយ ៥០២ថ្ងៃ ដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ថា អាជ្ញាធរឥណ្ឌូណេស៊ី បានដាក់កម្រិតប្រកាសអាសន្ន ភ្នំភ្លើង Semeru កម្រិតទី៣ ដែលជាកម្រិតខ្ពស់បំផុតទី២ ខណៈដែលវាបានបង្ហាញពី សកម្មភាពភ្នំភ្លើងកើនឡើង និងបានបញ្ចេញចំហាយក្តៅ និងកម្អែភ្នំភ្លើង ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ លោក Eko Budi Lelono...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ថា ក្រុមប្រឆាំងភេរវកម្មរបស់ ប៉ូលិសឥណ្ឌូណេស៊ី ដែលគេស្គាល់ក្នុងស្រុកថា Densus 88 បានចាប់ខ្លួនជនសង្ស័យ ជាភេរវករចំនួន៩នាក់ ដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងនឹងក្រុមសកម្មប្រយុទ្ធ Jamaah Islamiyah ហៅកាត់(JI) ដែលមិនស្របច្បាប់ នៅក្នុងទីក្រុងចំនួន២ នៅខេត្តស៊ូម៉ាត្រាខាងជើង ។ លោក...
បរទេស៖ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ជនចំណាកស្រុករាប់ពាន់នាក់ បាននិងកំពុងព្យាយាម ឆ្លងព្រំដែនប្រទេសបេឡារុស ហើយចូលទៅក្នុងសហភាពអឺរ៉ុប។ រដ្ឋាភិបាលទីក្រុងប្រ៊ុចសែល បានចោទប្រកាន់មេដឹកនាំបេឡារុស គឺលោក Alexander Lukashenko ថាមានចេតនាបើកព្រំដែន សម្រាប់ជនចំណាកស្រុកពី តំបន់វិបត្តិចូលសហភាពអឺរ៉ុប ដើម្បីបង្កឱ្យមានអស្ថិរភាព។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា អនុប្រធានក្រុមប្រឹក្សាសន្តិសុខបេឡារុស្ស...
ភ្នំពេញ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានថ្លែងថា នៅសល់ ៤៨ថ្ងៃទៀត រដ្ឋធានីប៉េកាំងប្រទេសចិន នឹងធ្វើជាម្ចាស់ផ្ទះ នៃកីឡាអូឡាំពិករដូវរងា ហើយព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យនេះ អ្នកនយោបាយ ក្នុងប្រទេសលោកខាងលិចមួយចំនួន បន្តនិយាយផ្ដេសផ្ដាសលើអ្វីដែលគេហៅថា រារាំងការទូត។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១៨ ខែធ្នូ...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្នើឲ្យស្រ្តីរូបស្រស់ម្នាក់ មកបំភ្លឺជាបន្ទាន់ ចំពោះការប្រើភាសាអសីលធម៌ ប្រមាថមកលើថ្នាក់ដឹកនាំនៃស្នងការខេត្ត ។ យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា ការឲ្យស្រ្តីស្អាតម្នាក់នេះមកស្រាយបំភ្លឺ ក្រោយពីស្រ្តីនេះដែលមានផេកហ្វេសប៊ុកឈ្មោះ Ka Green...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ