គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឲ្យដឹងថា លោកបានសន្ទនាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ដើម្បីពិភាក្សាអំពីជំនួយបន្ថែម ដល់អ៊ុយក្រែន។ លោក Zelensky បានសរសេរនៅលើបណ្ដាញ Twitter ឲ្យដឹងថា “យើងបានពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីអង់គ្លេស អំពីដំណើរនៃអរិភាព និងជំនួយការពារជាតិដល់អ៊ុយក្រែន”។ លោក...
ភ្នំពេញ៖ បន្ទាប់ពីមានកិច្ចប្រជុំ ពិភាក្សាត្រួតពិនិត្យ ពីថ្នាក់ដឹកនាំ និងក្រុមកិច្ចការអ្នកច្បាប់ នៃ ប.ស.ស. ជាច្រើនលើកកន្លងមក នាព្រឹកនេះ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃប.ស.ស. បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យ និងកែសម្រួល លើសេចក្ដីព្រាងប្រកាសចំនួន២ ។ សេចក្តីព្រៀងប្រកាសរួមមាន៖ ១).សេចក្តីព្រាងប្រកាស ស្ដីពីបែបបទ និងនីតិវិធីនៃការផ្ដល់វិភាជន៍បូជាសព នៃរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញតិ្ត នៃច្បាប់ស្ដីពីការងារ និង ២).សេចក្តីព្រាងប្រកាសស្ដីពីបែបបទ និងនីតិវិធីនៃការចុះបញ្ជី សហគ្រាស គ្រឹះស្ថាន កម្មករនិយោជិត និងការបង់ភាគទាន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្ដីពីការងារ។ ថ្លែងទៅកាន់អង្គប្រជុំនាព្រឹកនេះ លោកបណ្ឌិត អ៊ិត សំហេង បានលើកសំណើដាក់ជូន សមាជិកក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ទាំងអស់ ពិនិត្យ និងពិភាក្សា ព្រមទាំងកែសម្រួលប្រកបដោយ ការយកចិត្តទុកដាក់ខ្ពស់ លើសេចក្តីព្រាងប្រកាសខាងលើ ដើម្បីពង្រឹងការអនុវត្ត វិធានការច្បាប់ និងពង្រឹងយន្តការអនុវត្តការងារ ព្រមទាំងរក្សាតម្លាភាព លើកកម្ពស់គុណភាព ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ របស់បេឡាជាតិសន្តិសុខសង្គម ឲ្យកាន់តែមានភាពល្អប្រសើរ ត្រឹមត្រូវ និងច្បាស់លាស់ ប្រកបដោយចីរភាពស្របតាមច្បាប់ ស្ដីពីរបបសន្តិសុខសង្គម ។ បន្ទាប់ពីក្រុមប្រឹក្សាភិបាល ប.ស.ស. បានប្រជុំពិនិត្យ និងពិភាក្សា ពេញមួយព្រឹកនេះ សេចក្តីព្រាងប្រកាស ស្ដីពីបែបបទ និងនីតិវិធី នៃការផ្ដល់វិភាជន៍បូជាសព នៃរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញតិ្ត នៃច្បាប់ស្ដីពីការងារ ដែលមាន ៣ជំពូក ៧ប្រការ ត្រូវបានក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. អនុម័តទាំងស្រុង ដោយឡែកសេចក្តីព្រាងប្រកាសស្ដីពីបែបបទ និងនីតិវិធីនៃការចុះបញ្ជីសហគ្រាស គ្រឹះស្ថាន កម្មករនិយោជិត និងការបង់ភាគទាន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញតិ្ត នៃច្បាប់ស្ដីពីការងារ ដែលមាន ៧ជំពូក ២២ប្រការ បានពិនិត្យ និងកែសម្រួល ២ជំពូក និង៧ប្រការរួចរាល់ ចំពោះចំណុចដែលនៅសេសសល់ ក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. នឹងលើកកិច្ចប្រជុំពិភាក្សា នាពេលក្រោយទៀតតាមការគ្រោងទុក។ ជាមួយគ្នានោះដែរ លោកបណ្ឌិតរដ្ឋមន្ត្រី ក៏បានធ្វើការកោតសរសើរយ៉ាងស្មោះ ចំពោះការខិតខំប្រឹងប្រែង និងការសហការយ៉ាងល្អ របស់ក្រុមប្រឹក្សាភិបាល ប.ស.ស. ព្រមទាំងការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់ ប.ស.ស. ដែលបានខិតខំយកចិត្តទុកដាក់ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តការងារកន្លងមក បើទោះបីស្ថិតក្នុងស្ថានភាព ដ៏លំបាកនៃការរាតត្បាត នៃជំងឺកូវីដ-១៩ យ៉ាងណាក្ដី ក៏ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ប.ស.ស. នៅតែបំពេញតួនាទីយ៉ាងល្អ ក្នុងការផ្ដល់សេវាសាធារណៈ ប្រកបដោយភាពទន់ភ្លន់ ក្រមសីលធម៌ មនសិការវិជ្ជាជីវៈ និងមានស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣។ សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាភិបាល ខាងលើ ប្រព្រឹត្តទៅនៅសាលប្រជុំធំ ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញដោយមានវត្តមានអញ្ជើញចូលរួម ពីសំណាក់សមាជិក នៃក្រុមប្រឹក្សាភិបាល និងសមាជិក សមាជិកា សរុបប្រមាណជាង ១០ រូប៕
ភ្នំពេញ៖ លោក ហេង វ៉ាន់ដា នាយកសកលវិទ្យាធិការ វ៉ាន់ដា គណនេយ្យ ក្នុងនាមជាអ្នកតាមដាន ភូមិសាស្រ្តនយោបាយ បានលើកឡើងថាប្រសិនបើ ភាពបញ្ឈឺចិត្ត របស់នាយករដ្ឋមន្ត្រីស្លូវ៉ាគី ប៉ូឡូញ និងលីទុយអានី ព្រមទាំងការដាក់គំនាបទណ្ឌកម្ម ការផ្សព្វផ្សាយឲ្យស្អប់រុស្សី និងលោក ពូទីន នៅបន្តមាននោះ ប្រទេសអ៊ុយក្រែន អាចប្រឈមជាមួយ នឹងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីជាក់ជាមិនខាន។...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានព្រមានកាលពីថ្ងៃពុធថា ប្រសិនបើអង្គការណាតូយល់ ព្រមជាមួយសំណើរបស់ប៉ូឡូញ ដើម្បីដាក់ពង្រាយ កងរក្សាសន្តិភាព ទៅកាន់អ៊ុយក្រែន នោះទង្វើនេះអាចបង្កឱ្យមានជម្លោះ យោធា រវាងប្លុកដែលដឹកនាំ ដោយសហរដ្ឋអាមេរិក និងទីក្រុងម៉ូស្គូ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមីនា...
បរទេស ៖ ទីប្រឹក្សាដ៏លេចធ្លោមួយរូប របស់លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានលាលែងពីរដ្ឋាភិបាល ហើយត្រូវបាន គេរាយការណ៍ថា បានចាកចេញពីប្រទេសរុស្ស៊ីក្នុងការរត់គេចខ្លួន ជុំវិញការឈ្លានពាន របស់វិមានក្រឹមឡាំង លើប្រទេសអ៊ុយក្រែន ។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២...
ព្រុចសែល ៖ អគ្គលេខាធិការ អង្គការណាតូ លោក Jens Stoltenberg បានឲ្យដឹងថា អង្គការ NATO គ្រោងនឹងបង្កើន កងកម្លាំងយ៉ាងច្រើន សន្ធឹកសន្ធាប់ ដែលត្រូវបានដាក់ពង្រាយ នៅផ្នែកខាងកើតប្លុករបស់ខ្លួន ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មួយនៅមុនថ្ងៃនៃកិច្ចប្រជុំកំពូល វិសាមញ្ញអង្គការណាតូ ដើម្បីពិភាក្សាអំពីជម្លោះ រុស្ស៊ី-អ៊ុយក្រែន ដែលកំពុងបន្តនោះ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងស្វាគមន៍ និងលើកទឹកចិត្តដល់លោក លីន បៃហ្វេង ក្រុមហ៊ុន HUAWEI ប្រចាំតំបន់ប៉ាស៊ីហ្វិក បន្តធ្វើការជាមួយលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើយ៉ាងណាឲ្យកម្ពុជាទទួលបាន នូវបច្ចេកវិទ្យាចុងក្រោយបំផុត ដែលធានាបាននូវសុវត្ថិភាព អធិបតេយ្យភាពព័ត៌មាន និងមានការប្រកួតប្រជែងលើពិភពលោក...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៦៣នាក់ទៀត ខណៈជាសះស្បើយចំនួន៥៥នាក់ និងស្លាប់២នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១៣៥ ២៨៥នាក់ អ្នកជាសះស្បើយចំនួន១៣១ ២១៦នាក់ និងអ្នកស្លាប់ចំនួន៣ ០៥៤ នាក់៕
ភ្នំពេញ ៖ លោកស្រី ដេវយ៉ានី ឃូប្រ៊ាហ្គឺដេ ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា បានស្នើសុំឲ្យកម្ពុជា ពិនិត្យលទ្ធភាពក្នុងការបង្កើត ស្ថានអនុព័ន្ធយោធាឥណ្ឌា នៅកម្ពុជា ។ ក្នុងជំនួបពិភាក្សាការងារ ជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៤ មីនា លោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងពីកិច្ចសហប្រតិបត្តិការ ជិតស្និតរវាងកងទ័ព...
ភ្នំពេញ ៖ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាឱ្យចុះបង្រ្កាប ក្រុមឈ្មួញទុច្ចរិត ដែលបំផ្លិចបំផ្លាញត្រី និងធនធានធម្មជាតិ នៅបឹងទន្លេសាប ប្រជាពលរដ្ឋទូទាំងនគរ បានបង្ហាញការគាំទ្រ និងសាទរយ៉ាងខ្លាំង ។ អ្នកវិភាគបានលើកឡើងថា បទបញ្ជារបស់សម្ដេចនាយករដ្ឋមន្រ្តី នឹងលុបបំបាត់ បាននូវការអន្តរាគមន៍ ពីសំណាក់មន្រ្តី ខិលខូច ដែលចូលដៃចូលជើង...
ម៉ូស្គូ៖ ជម្លោះរុស្ស៊ី-អ៊ុយក្រែន នៅតែបន្តតានតឹង គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ខណៈដែលភាគីពាក់ព័ន្ធកំពុងធ្វើការ ដើម្បីរកដំណោះស្រាយដោយសន្តិវិធី ខាងក្រោមនេះជាការវិវត្តន៍ ចុងក្រោយ នៃស្ថានការណ៍៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសន្ទនាតាមទូរស័ព្ទជាមួយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Naftali Bennett កាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីស្ថានភាពអ៊ុយក្រែន។ វិមានក្រឹមឡាំងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា លោក...
បរទេស៖ សភាអ៊ុយក្រែនកាលពីថ្ងៃពុធ បានអំពាវនាវម្តងទៀត ទៅកាន់លោកខាងលិចឱ្យដាក់ “តំបន់គ្មានការហោះហើរ” លើប្រទេសអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ សភាអ៊ុយក្រែន បានញាក់ចិញ្ចើមដោយប្រៀបធៀប ការបំផ្លិចបំផ្លាញដែលរងទុក្ខ ដោយទីក្រុងរបស់ខ្លួនទៅនឹង ការខូចខាតដោយពួកណាស៊ីអាល្លឺម៉ង់ អំឡុងពេលការវាយឆ្មក់ទម្លាក់ គ្រាប់បែករបស់សម្ព័ន្ធមិត្ត។ ជម្រើសដ៏ចម្លែកនៃការប្រៀបធៀប គឺជាសេចក្តីថ្លែងការណ៍ចុងក្រោយ ដែលទាក់ទងនឹងណាស៊ី ដែលចេញមកពីទីក្រុងគីវ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៣...
សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន បានឈានចូលអាទិត្យទីបី ខុសទៅនិងអ្វីដែលជាការគិតគូរ ជាយុទ្ធសាស្ត្រ របស់វិមាន Kremlin ទាំងស្រុងថា និងយកឈ្នះលើក្រុង Kiev តែក្នុងរយះពេល៧២ម៉ោងបុណ្ណោះ!។ ហើយគ្រាន់តែក្នុងរយៈពេលមួយមិនដល់មួយខែផង អ្នកកាន់អំណាចរបស់ រុស្ស៊ី បានត្រូវពិភពលោកដើរចេញធ្ងាយ មិនសារទរ រួមទាំងមិត្តដ៏ជិតស្និទ្ធ ក៏មានការស្ទាក់ស្ទើក្នុងការរាប់រក គាំទ្រដោយកត្តាគតិយុត្តិ អន្តរជាតិនិងអំពើមនុស្សធម៍ របស់ពិពភលោកមួយក្នុង សកលភាវូបណីយកម្ម...
យូអិន៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលមានសមាជិក ១៥ប្រទេស កាលពីថ្ងៃពុធបានបរាជ័យ ក្នុងការអនុម័តដំណោះស្រាយ ស្តីពីស្ថានភាពមនុស្សធម៌ នៅអ៊ុយក្រែន។ សមាជិកពីររូប តំណាងឲ្យរុស្ស៊ី និងចិន បានបោះឆ្នោតគាំទ្រលើអត្ថបទ និង ១៣រូបផ្សេងទៀត បានបោះឆ្នោយអនុប្បវាទ ហើយអត្ថបទ ដែលបានដាក់ដោយរុស្ស៊ី ត្រូវបានបដិសេធ។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ត្រូវការសំឡេងគាំទ្រយ៉ាងតិច ៩សំឡេង...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន ទទូចយ៉ាងឱឡារិកដល់ប្រទេសជប៉ុន ឱ្យបញ្ឈប់ទំនាក់ទំនងផ្លូវការ ទាំងអស់ជាមួយតំបន់តៃវ៉ាន់ និងបញ្ឈប់ការបង្ករឿងទាក់ទង នឹងសំណួរជុំវិញដែនកោះមួយនេះ។ អ្នកនាំពាក្យចិន លោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានស្នើសុំ ឱ្យធ្វើអត្ថាធិប្បាយលើជំនួប និម្មិតនាពេលថ្មីៗនេះ រវាងអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe និងមេដឹកនាំតំបន់តៃវ៉ាន់លោកស្រី...
ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យបញ្ចប់ មុខតំណែងលោក សុខ សុក្រឹត្យា ពីរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងពីទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានឋានៈស្មើរដ្ឋមន្រ្តី ៕
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងជំរុញ ក៏ដូចជាលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ និងតាមសាលារៀនឲ្យរួមគ្នា ដាំដើមឈើបានច្រើន ដើម្បីកាត់បន្ថយកម្តៅ និងបង្កើនសោភ័ណភាព ព្រមទាំងដើម្បីកាត់បន្ថយ គ្រោះមហន្តរាយនានា ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធមួយចំនួននៅខេត្តបាត់ដំបង់ កាលពីថ្ងៃទី២៣ មីនា សម្ដេច ស ខេង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឲ្យបង្កើនល្បឿន កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកាត់បន្ថយកាន់តែច្រើននូវអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង ។ តាមរយៈសារលិខិត សម្ដេចតេជោបានមានប្រសាសន៍ថា ការព្យាបាលជំងឺរបេងជូនប្រជាជន ដោយឥតបង់ថ្លៃមានការ រីកចម្រើនគួរឲ្យកត់សម្គាល់ និងជាហេតុធ្វើឲ្យអត្រាឈឺនិងស្លាប់ ដោយសារជំងឺរបេងនៅកម្ពុជា ធ្លាក់ចុះយ៉ាងខ្លាំងជាងប្រទេសដទៃ។ ជាក់ស្តែងអត្រាស្លាប់បានថយចុះពី ៤២ករណី ក្នុង ចំណោមប្រជាជន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ បានអនុញ្ញាតឲ្យលោក លីន បៃហ្វេង(Lin Bai Feng)ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់ប៉ាស៊ីហ្វិក ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី ៕
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ និងប្រទេស៊ុយអែត បានប្រកាសក្នុងការបញ្ជូន សព្វាវុធមានរួមទាំងមីស៊ីលប្រឆាំង រថក្រោះរាប់ពាន់គ្រាប់ផង ទៅកាន់ប្រទេសអ៊ុយក្រែនបន្ថែមទៀត ដើម្បីអាចប្រឈមមុខទៅនឹង ការលុកលុយដោយប្រទេសរុស្សី។ លោកស្រីរដ្ឋមន្ត្រីក្រសួង ការបរទេសស៊ុយអែត Ann Linde បានបញ្ជាក់ថា ប្រទេសរបស់លោកស្រី នឹងបញ្ជូនអាវុធប្រឆាំង រថក្រោះប្រមាណជា ៥០០០គ្រាប់...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ មុនសម្រេចចិត្តទៅធ្វើការងារនៅប្រទេសថៃ ឬប្រទេសផ្សេងៗទៀត ត្រូវសួរព័ត៌មានអាជ្ញាធរក្នុងមូលដ្ឋាន ឲ្យច្បាស់លាស់ជាមុនសិន ដើម្បីជៀសវាងការចាញ់បោកមេខ្យល់ ព្រោះកន្លងទៅ មានពលរដ្ឋខ្មែរ ចាញ់បោកមេខ្យល់ជាច្រើននាក់។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលនានា នៅខេត្តបាត់ដំបង នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ សម្ដេច ស...
ផ្ទះលក់ ស្ថិតនៅតំបន់ទួលទំពូង២ មានចំណូលស្រាប់ តម្លៃ 1m2 = 3800$ទំហំសរុប 343 m2ទំហំដី 14,5m x 23,5m https://goo.gl/maps/F6Ytz8mZ8WxVZyg9A សម្រាប់លោកអ្នក កំពុងស្វែងរក ទ្រព្យសម្បតិ្ត ដែលមានសក្តានុពល និងកំពុងមានចំណូលស្រាប់ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ ឬសង់អគារខ្ពស់ អាចពិចារណាបាន ស្ថិតនៅផ្ទះលេខ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសប៉ូឡូញ នឹងប្រកាសបណ្តេញចេញ មន្ត្រីទូតរុស្សីប្រមាណជា ៤៥នាក់ ដែលសង្ស័យថាកំពុងធ្វើការងារ ក្នុងលក្ខខណ្ឌជាអ្នកស៊ើបការណ៍ ឲ្យរដ្ឋាភិបាលក្រុងមូស្គូ។ សេចក្តីប្រកាសដែលត្រូវបាន ចេញដោយទីភ្នាក់ងារ សន្តិសុខផ្ទៃក្នុងនៃប្រទេសឬ ISA បានបញ្ជាក់ថា ជនសង្ស័យទាំងនោះ ឬត្រូវបានពណ៍នាថា ជាក្រុមពិសេសរបស់អង្គភាព ស៊ើបការណ៍របស់រុស្សី ព្រមទាំងជនដែលមានការ...
បរទេស៖ ប្រទេសរុស្សីម្សិលមិញនេះ តាមរយៈការចេញផ្សាយរបស់ rt.com បានឲ្យដឹងថា បានសម្រេចចិត្តបណ្តេញ មន្ត្រីទូតច្រើននាក់របស់អាមេរិក ដែលមិនទាន់បានបញ្ជាក់ច្បាស់ អំពីចំនួនចេញពីប្រទេសរុស្សី ឆ្លើយតបទៅនឹងការសម្រេចចិត្ត បណ្តេញមន្ត្រីទូតរុស្សីចំនួន ១២នាក់ ដោយរដ្ឋាភិបាលអាមេរិក កន្លងមកចេញពីអង្គការសហប្រជាជាតិ។ ក្រសួងការបរទេស ដែលបានចេញសេចក្តី ថ្លែងការណ៍កាលពីថ្ងៃម្សិលមិញនោះដែរ បានបញ្ជាក់ថា មន្ត្រីការទូតជាន់ខ្ពស់របស់អាមេរិកម្នាក់ នៅក្នុងទីក្រុងមូស្គូព្រមជាមួយ នឹងបញ្ជីនៃមន្ត្រីអ្នកកាទូតអាមេរិក ជាច្រើននាក់...
បរទេស៖ ប្រទេសរុស្សីកាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសទទួលយកតែលុយរូប (rubles) ប៉ុណ្ណោះចំពោះការបញ្ជាទិញ ធនធានហ្គាសទាំងឡាយណា ពីសំណាក់បណ្តា ប្រទេសមិនគួរឲ្យទាក់ទងឬ unfriendly countries ។ សេចក្តីប្រកាសនេះត្រូវបាន ធ្វើឡើងដោយប្រធានាធិបតីរុស្សីលោក Vladimir Putin ក្រោយកិច្ចប្រជុំរបស់រដ្ឋាភិបាល កាលពីថ្ងៃម្សិលមិញនេះដដែល និងត្រូវបានយកមកចេញផ្សាយដោយ rt.com ហើយលោកបន្តថាមូលហេតុសំខាន់ៗ ក៏ដោយសារតែទ្រព្យសម្បត្តិរបស់រុស្សី ជាច្រើនកំពុងត្រូវបានបង្កក...
បរទេស៖ ទីបំផុតប្រទេសរុស្សីបានឈាន ទៅដល់ការសម្រេចចិត្តបិទ Google News មួយទៀតហើយក្រោយបានចោទ ប្រកាន់ថាទីនេះបានចែកចាយ ព័ត៌មានមិនពិតអំពី កងកម្លាំងយោធារបស់ខ្លួន ដែលប្រឆាំងទៅនឹង ប្រទេសអ៊ុយក្រែន។ Google News បានក្លាយទៅជាវេបសាយ ចុងក្រោយដែលត្រូវបានរុស្សី ប្រកាសបិទនេះបើយោងតាម ការចេញផ្សាយរបស់rt.com ទោះបីជា Google News ធ្លាប់បានផ្អាកដំណើររបស់ខ្លួន ទាំងស្រុងនៅក្នុងប្រទេសរុស្សី...
បរទេស៖ កងទ័ពដែលបានអះអាងថា ជាអ្នកប្រយុទ្ធតាមអ៊ីនធឺណិត ដែលគាំទ្រអ៊ុយក្រែនចំនួន ៣០០ ០០០នាក់ គឺមិនខុសពីក្រុមភេរវជន ក្នុងប្រទេសស៊ីរី ដែលអាមេរិក បានលើកទឹកចិត្តឲ្យប្រយុទ្ធប្រឆាំង នឹងរដ្ឋាភិបាលក្នុងក្រុងដាម៉ាសនោះទេ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី Maria Zakharova បានព្រមានបែបនេះ។ លោកស្រីក៏បាន ព្យាករកាលពីថ្ងៃពុធថា នៅទីបញ្ចប់ ISIS តាមអ៊ីនធឺណិត នឹងធ្វើឲ្យប៉ះពាល់ដល់ប្រទេសលោកខាងលិច។ យោងតាមសារព័ត៌មាន...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសឲ្យពលរដ្ឋ បញ្ជៀសចរាចរជាបណ្តោះអាសន្ន នៅកំណាត់ផ្លូវទាំងអស់ជុំវិញ មន្ទីរពេទ្យព្រះអង្គឌួង ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ អគារនៃមន្ទីរពេទ្យព្រះអង្គឌួង នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ខាងមុខ។ យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងនាថ្ងៃ២៣ មីនាថា ចាប់ពីវេលាម៉ោង៥ ព្រឹកថ្ងៃ២៨ មីនា ក្រសួងសុខាភិបាល...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC ) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ នៅតំបន់មួយចំនួន ទៅតាមពេលវេលា...
សម្តេចតេជោ ៖ តាមការបោះឆ្នោតអន្តរជាតិ កម្ពុជាមិនគាំទ្ររុស្ស៊ី ប្រើកំលាំងឈ្លានពានអ៊ុយក្រែន (Video)https://dap-news.com/national/2022/03/23/230962/ លោក ប្រាក់ សុខុន សោកស្ដាយមិនបានជួប ភរិយាអតីតប្រធានាធិបតីភូមា ដើម្បីចង់ដឹងសុខទុក្ខ លោកស្រី អោង សានស៊ូជី (Video)https://dap-news.com/national/2022/03/23/231083/ ប្រេសិតពិសេស ប្រធានអាស៊ាន ៖ ភាគីទាំងអស់ របស់មីយ៉ាន់ម៉ា មិនទាន់ត្រៀមខ្លួន...
ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធចំពោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពសមត្ថកិច្ចបានបំពានលើរូបរាងកាយស្រ្តីជាជនសង្ស័យជនជាតិវៀតណាម ក្នុងករណីរំដោះអ្នកទោសចេញពីសាលាដំបូងខេត្តស្វាយរៀង ។ ផ្អែកតាមការពិនិត្យ និងស្រាវជ្រាវ សមត្ថកិច្ចរកឃើញថា សកម្មភាពនេះ ជាវីដេអូក្លែងក្លាយ បង្កើតឡើងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI)...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា កម្ពុជា គឺជាប្រទេសដំបូងគេបង្អស់ លើពិភពលោក បានចុះហត្ថលេខាលើ...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបានចូលបុណ្យ បច្ច័យចំនួន ៣០,០០០,០០០រៀល...
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ រួមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត កងកម្លំាងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងលោកអគ្គនាយកក្រុមហ៊ុន...
ភ្នំពេញ ៖ រថយន្តក្រុងធុនធំមួយគ្រឿងមាន២ជាន់ បានបើកបុកបង្កាន់ដៃស្ពានអូរប្រាសាទ ស្ថិតនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ធ្លាក់ចូលក្នុងទឹកបង្កអ្នកធ្វើដំណើរស្លាប់១៣នាក់ និងរបួស២៤នាក់ ក្នុងចំណោមអ្នកធ្វើដំណើរសរុប៣៧នាក់ ។ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង២យប់ នាថ្ងៃទី២០ វិច្ឆិកា...
ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីឃាតកម្មសម្លាប់មនុស្ស ៩នាក់ នៅភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។...
ភ្នំពេញ ៖ អ្នកនាំពាក្យការពារជាតិកម្ពុជាបានឲ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជា នៅម៉ោង១១និង៨នាទីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ប៉ុន្តែបើតាមអ្នកនាំពាក្យដដែលនៅអំឡុងពេលចុះពិនិត្យនោះ ក៏មានការលឺផ្ទុះអាវុធនៅខាងភាគីថៃ។...
វ៉ាស៊ីនតោន ៖ ប្រព័ន្ធផ្សព្វផ្សាយ ជាច្រើនបានរាយការណ៍ថា ផែនការសន្តិភាព ២៨ ចំណុចដែលស្នើឡើង ដោយសហរដ្ឋអាមេរិក ដែលមានគោលបំណង បញ្ចប់វិបត្តិអ៊ុយក្រែន ត្រូវបានកាត់បន្ថយមកត្រឹមក្របខ័ណ្ឌ ១៩ ចំណុច ដែលព្រាងដោយសហរដ្ឋអាមេរិក...
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ត្រូវបានបោះឆ្នោតបន្តជាអនុប្រធាន នៃកិច្ចប្រជុំគណៈកម្មាធិការ ប្រតិបត្តិ និងមហាសន្និបាតនៃអង្គការ អ្នកប្រជាធិបតេយ្យ និយមកណ្តាលអន្តរជាតិ...
ភ្នំពេញ ៖ ក្រុមការងារ នៃក្រសួងសាធារណការ និង ដឹកជញ្ជូន នឹងចាប់ផ្តើមអនុវត្តរំកិលផ្ទឹមស្ពាន នៃគម្រោង សាងសង់ស្ពាន ឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នៅសសរទី៥ កាត់ពីលើផ្លូវជាតិលេខ២ ចាប់ពីថ្ងៃទី២៩...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
