ព័ត៌មានអន្តរជាតិ

Update: អ៊ុយក្រែន ប្រៀបធៀបខ្លួនឯងទៅនឹង ណាស៊ីអាល្លឺម៉ង់

បរទេស៖ សភាអ៊ុយក្រែនកាលពីថ្ងៃពុធ បានអំពាវនាវម្តងទៀត ទៅកាន់លោកខាងលិចឱ្យដាក់ “តំបន់គ្មានការហោះហើរ” លើប្រទេសអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ សភាអ៊ុយក្រែន បានញាក់ចិញ្ចើមដោយប្រៀបធៀប ការបំផ្លិចបំផ្លាញដែលរងទុក្ខ ដោយទីក្រុងរបស់ខ្លួនទៅនឹង ការខូចខាតដោយពួកណាស៊ីអាល្លឺម៉ង់ អំឡុងពេលការវាយឆ្មក់ទម្លាក់ គ្រាប់បែករបស់សម្ព័ន្ធមិត្ត។ ជម្រើសដ៏ចម្លែកនៃការប្រៀបធៀប គឺជាសេចក្តីថ្លែងការណ៍ចុងក្រោយ ដែលទាក់ទងនឹងណាស៊ី ដែលចេញមកពីទីក្រុងគីវ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា រូបភាពដែលត្រូវបានបង្ហោះក្នុង Twitter ដោយ ‘Verkhovna Rada’ (សភា) របស់ប្រទេសអ៊ុយក្រែន បង្ហាញពីអគារដែលត្រូវបានទម្លាក់គ្រាប់បែកលើ នៅទីក្រុង Hamburg ក្នុងឆ្នាំ 1943 រួមជាមួយការខូចខាតស្រដៀងគ្នា ទៅនឹងទីក្រុង Kharkov របស់អ៊ុយក្រែនក្នុងឆ្នាំ 2022។

អត្ថបទខាងលើមានសរសេរថា “When the Sky is Open” ហើយសារជាភាសាអង់គ្លេស ទាមទារឱ្យលោកខាងលិច បិទដែនអាកាសនៅប្រទេសអ៊ុយក្រែន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top