អាឌីស៖ ក្រុមហ៊ុនអាកាសចរណ៍អេត្យូពី ដែលជាក្រុមអាកាសចរណ៍ដ៏ធំបំផុត របស់ទ្វីបអាហ្រ្វិក បានធ្វើការហោះហើរយន្តហោះ ប៊ូអ៊ីង ៧៣៧ MAX របស់ខ្លួនជាលើកដំបូងកាលពីថ្ងៃអង្គារ បន្ទាប់ពីសោកនាដកម្ម ធ្លាក់យន្ដហោះក្នុងឆ្នាំ ២០១៩ ។ ក្រុមហ៊ុននេះបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “ក្រុមហ៊ុនអាកាសចរណ៍អេត្យូពី បានប្រគល់យន្តហោះ ប៊ូអ៊ីង ៧៣៧ MAX របស់ខ្លួនត្រឡប់ទៅដំណើរការ ជើងហោះហើរវិញនៅថ្ងៃនេះ...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ កងទ័ពជើងគោកនៃ កងយោធពលខេមរភូមិន្ទ លោកនាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jittkaewtae) អគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ បានអញ្ជើញមកបំពេញ ទស្សនកិច្ចជាផ្លូវការរយៈពេល ២ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ជាលើកដំបូងបន្ទាប់ពី នាយឧត្តមសេនីយ៍ បានចូលកាន់តំណែង។ នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ លោកបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់...
ភ្នំពេញ៖ បុរសត្រូវចោទម្នាក់ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ត្រូវបានសាលាដំបូង ខេត្តសៀមរាបចាប់ខ្លួន និងបញ្ជូនខ្លួន ទៅឃុំខ្លួនបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ ជាប់ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភ ទៅលើក្មួយស្រីរបស់ខ្លួន និងការប្រើប្រាស់អំពើហិង្សា ប្រព្រឹត្តកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ស្ថិតនៅភូមិកក្រាញ់បាន សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។ យោងតាមរបាយការណ៍...
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាល ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២២នេះ បានស្រាវជ្រាវ រកឃើញសាកសពជនរងគ្រោះចំនួន ២នាក់ទៀតហើយ នៅចំណុចស្រែចោល ក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ ករណីឃាតកម្មឃៅព្រៃផ្សៃ ទៅលើគ្រូសារមួយនេះ បានកើតឡើងកាលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុច ស្រែចោល...
ភ្នំពេញ៖ លោក កុយ គួង រដ្ឋលេខាធិការ ក្រសួងការបរទេសខ្មែរ បានផ្ដាំទៅបុគ្គល សោ ចាប់ដេត សមាជិកអតីតគណបក្សសង្គ្រោះជាតិ និងជាមនុស្សរបស់លោក សម រង្ស៊ី ឲ្យបញ្ឈប់គំនិតពុតត្បុតអាក្រក់ ឥតអៀនខ្មាស់ ដែលចោទប្រកាន់លោកថា នៅរក្សាឆន្ទៈសម រង្ស៊ីនិយម ។ លោក កុយ គួង...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានខិតខំប្រឹងប្រែងពង្រឹងទំនុកចិត្ត ពីសាធារណជនក្នុងការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ប្រឆាំងនឹងការកើនឡើង នៃការឆ្លងថ្មី ដែលជំរុញដោយទម្រង់អូមីក្រុង ដែលអាចឆ្លងបានខ្ពស់ ជាងទម្រង់ឆ្លងដទៃទៀត។ រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បានផ្តល់ការយល់ព្រមពេញលេញដល់វ៉ាក់សាំង បង្កាជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Moderna កាលពីថ្ងៃច័ន្ទ សម្រាប់ប្រើប្រាស់លើមនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។ វ៉ាក់សាំងដែលមានឈ្មោះថា Spikevax...
កុងហ្គោ៖ យ៉ាងហោចណាស់ មានជនស៊ីវិលប្រមាណ ៥០នាក់ ត្រូវបានបាញ់សម្លាប់ ដោយពួកឧទ្ទាម នៃសហករណ៍អភិវឌ្ឍន៍កុងហ្គោ (CODECO) នៅក្នុងជំរុំសម្រាប់ជនភៀសខ្លួន នៅភាគឦសាន នៃសាធារណរដ្ឋ ប្រជាធិបតេយ្យកុងហ្គោ (DRC) នេះបើយោងតាមប្រភពក្នុងស្រុក ដែលបានទៅដល់ ដោយសារព័ត៌មានចិនស៊ីនហួ។ ប្រភពព័ត៌មានក្នុងស្រុកបានឲ្យដឹងថា កងជីវពល CODECO បានបើកការវាយប្រហារ កាលពីល្ងាចថ្ងៃអង្គារប្រឆាំងនឹងទីតាំង សម្រាប់ជនស៊ីវិល...
“ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង នឹងជាការប្រកួតកីឡា ប្រកបដោយសុវត្ថិភាពមួយលើក។” នេះជាការវាយតម្លៃរបស់លោក Brian McCloskey អ្នកជំនាញជាន់ខ្ពស់របស់ក្រុមការងារ វេជ្ជសាស្ត្រនៃការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ។ លោកយល់ឃើញថា ប្រព័ន្ធបង្ការជំងឺកូវីដ១៩ នៃការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំង បានដំណើរការយ៉ាងរលូន ដូច្នេះ លោកបានថ្លែងថា “យើងអាចទុកចិត្តបានទាំងស្រុង ”។ ទំនុកចិត្តរបស់លោក Brian...
(ភ្នំពេញ) ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២២៖ ឡូយជាន់ឡូយ…អ៊ែមលើអ៊ែម…! តោះយើងមកឱ្យលឿន…! អតិថិជន សាមសុង ទាំងអស់…សូមអញ្ជើញរួសរាន់មក…ទិញភ្លាម…ថែមកាដូជូនម៉ាពេញចិត្តភ្លាម! អតិថិជនទាំងអស់គ្រាន់តែទិញ Galaxy ស៊េរី M ម៉ូឌែល Galaxy M52 5G , Galaxy M32...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤៦នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ក្នុងនោះឆ្លងសហគមន៍ចំនួន៤១នាក់ និងអ្នកដំណើរពីបរទេសចំនួន៥នាក់ ខណៈជាសះស្បើយចំនួន៩២នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២១ ៤៨៤នាក់ អ្នកជាសះស្បើយចំនួន ១១៧ ៨២០នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥នាក់៕
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានតែងតាំងសមាសភាព គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដោយមាន លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើជាប្រធាន និងមានអនុប្រធាន ៤រូប ព្រមទាំងមានសមាជិក ជាច្រើនរូបផ្សេងទៀត។ យោងតាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល ថ្មីៗនេះ បានឲ្យដឹងថា...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យបង្កើត គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត (គ.ស.អ) ពីឆ្នាំ២០២២-២០២៤ ។ គណៈបញ្ជាការនេះ ដើម្បីការការពារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតជាតិ-ថ្នាក់ក្រោមជាតិ ។ គណៈបញ្ជាការនេះ ក៏មានភារកិច្ចតាមដាន ត្រួតពិនិត្យរៀបចំគ្រប់គ្រង និងប្រើប្រាស់កម្លាំង មានសមត្ថកិច្ចពាក់ព័ន្ធ ធានាឲ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ តាមនីតិកាល...
ប៉ារីស៖ ប្រទេសបារាំង បានចាប់ផ្តើមដកការរឹតបន្តឹង លើមេរោគឆ្លង រួមទាំងការពាក់ម៉ាស់នៅខាងក្រៅ ជាកាតព្វកិច្ចកាលពីថ្ងៃពុធ ក្នុងគោលបំណងដើម្បីសម្រួល ដល់ការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្ដិ៍។ ដែនកំណត់សមត្ថភាពទស្សនិកជន សម្រាប់សាលប្រគុំតន្ត្រី ការប្រកួតកីឡា និងព្រឹត្តិការណ៍ផ្សេងទៀត ក៏ត្រូវបានដកចេញដែរ ហើយទោះបីជាការងារផ្ទះ នឹងលែងមានអាណត្តិក៏ដោយ វានៅតែត្រូវបានណែនាំ។ ការផ្លាស់ប្តូរនេះចាប់ផ្តើម ការបន្ធូរបន្ថយការទប់ស្កាត់ពីរផ្នែក ដែលបានប្រកាសនៅចុងខែមករា ទោះបីជាប្រទេសនេះ...
ដាម៉ាស់៖ នៅពេលដែលទំនប់ទឹកដ៏ធំបំផុត របស់ប្រទេសស៊ីរី គឺទំនប់ Tabqa Dam ត្រូវបានវាយប្រហារក្នុងឆ្នាំ ២០១៧ ប្រជាជនដែលរស់នៅ ក្នុងតំបន់នោះបានគិតថា វាជាអំពើភេរវកម្មមួយផ្សេងទៀត ដែលធ្វើឡើង ដោយក្រុមរដ្ឋឥស្លាម (IS) ដែលនៅពេលនោះ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រោយមកវាបានប្រែក្លាយថា វាគឺជាការវាយប្រហារ របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងទំនប់ទឹកស៊ីរីយុទ្ធសាស្ត្រ ដែលត្រូវបានគេស្គាល់ថា ជាទំនប់...
សិង្ហបុរី៖ មានសំណួរជាច្រើនមកថា តើខ្ញុំត្រូវការចាក់វ៉ាក់សាំងដូសជំរុញដែរឬទេ ប្រសិនបើខ្ញុំធ្វើតេស្តវិជ្ជមាន ជំងឺកូវីដ-១៩ លើការធ្វើតេស្តអង់ទីហ្សែន (ការធ្វើតេស្ដរហ័ស) នៅផ្ទះ? នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សំណួរមួយទៀតថា តើចុះប្រសិនបើខ្ញុំបានចាក់វ៉ាក់សាំងប្រភេទ (MRNA) បីក្រុមហ៊ុនPfizer BioNTech ឬComirnaty ឬ Moderna និងវ៉ាក់សាំងមិនមែន (MRNA) ដូចជាវ៉ាក់សាំងប្រភេទ Sinopharm...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា តំបន់ការពារធម្មជាតិ នៅប្រទេសកម្ពុជា ជាជម្រកដ៏ប្រសើរសម្រាប់ការរស់នៅ នៃប្រភេទសត្វជិតផុតពូជ និងរងគ្រោះថ្នាក់ជាសាកល។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងបរិស្ថាន បានបញ្ជាក់ថា «តំបន់ការពារធម្មជាតិនៅកម្ពុជា ជាជម្រកដ៏ប្រសើរសម្រាប់ការរស់នៅនៃប្រភេទសត្វជិតផុតពូជ និងរងគ្រោះថ្នាក់ជាសកល ហើយប្រើសស្បូវ (ឈ្មោះអង់គ្លេស៖ Sambar ឈ្មោះវិទ្យាសាស្រ្ត...
ភ្នំពេញ ៖ ក្រោយមានការតវ៉ា ពីសំណាក់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងសម័យប្រឡង ២៧ ធ្នូ ២០២១ដែលមិនសុខចិត្តចំពោះលទ្ធផល ក្រសួងអប់រំ យុវជន និងកីឡា បានដោះស្រាយតាមសំណូមដោយបានបង្កើត «គណៈកម្មការកោសលវិច័យ» ដើម្បីពិនិត្យ និងដោះស្រាយដើម្បីធ្វើយ៉ាងណាឲ្យបេក្ខជន មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជនជឿទុកចិត្ត។ ជាលទ្ធផល បន្ទាប់ពីទទួលដោះស្រាយ អស់រយៈពេលជាច្រើនថ្ងៃកន្លងមក...
ភ្នំពេញ ៖ មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្តមណ្ឌលគីរី ឥឡូវនេះ កំពុងតែស៊ើបអង្កេត ស្រាវជ្រាវ ទៅលើករណីឃាតកម្ម ដ៏សែនសាហាវឃោរឃៅមួយ ដែលបានកើតឡើងទៅលើគ្រួសារមួយ បណ្តាលអោយស្លាប់មនុស្សចំនួន ៣ នាក់ និងបាត់ខ្លួន ចំនួន៣នាក់ ប្រព្រឹត្តនៅស្រែចោល ក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ ករណីឃាតកម្មដោយឃោឃៅព្រៃផ្សៃ ទៅលើគ្រូសារមួយនេះ...
កំពង់ចាម ៖ ក្នុងឱកាសចូលឆ្នាំចិន ឆ្នាំនេះ មានពលរដ្ឋមកលេងឆ្នេរខ្សាច់កោះប៉ែនច្រេីនជាងឆ្នាំមុន នេះបើតាមការឲ្យដឹងពីម្ចាស់វិនិយោគកោះប៉ែន លោក ប៊ុន ដារ៉ា នារសៀលថ្ងៃទី ២ ខែគុម្ភ: ឆ្នាំ២០២២ ។ ទន្ទឹមនិងប្រជាពលរដ្ឋ មកកម្សាន្តយ៉ាងច្រើនកុះករលើឆ្នេរកោះប៉ែននេះ នាល្ងាចថ្ងៃដដែលនេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អមដំណើរដោយអភិបាលរងខេត្ត...
ភ្នំពេញ៖ភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ បានបណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១៨ខ្នង ក្នុងនោះខូចខាតធ្ងន់ចំនួន ៨ខ្នងផ្ទះ និងស្រាលចំនួន ១០ខ្នងផ្ទះ ស្ថិតនៅក្នុង ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។នេះបើយោងតាមគេហទំព័រយោធភូមិភាគទី៥។ ក្រោមបញ្ជា លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ បានចាត់តាំង លោក...
ភ្នំពេញ ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានចាក់វ៉ាក់សាំងកូវីដ១៩ដូសទី៤ ឬដូសជំរុញ រួចរាល់ហើយ នៅមណ្ឌលសុខភាពរវៀង ឃុំរវៀង ស្រុកសំរោង ខេត្ត តាកែវ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ។ ភ្ជាប់នឹងការចាក់វ៉ាក់សាំងដូសទី៤នេះរួចហើយ លោក សយ សុភាព...
គីតូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ថា គណៈកម្មាធិការ ប្រតិបត្តិការ បន្ទាន់នៃទីក្រុងគីតូ បានរាយការណ៍ កាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ បានកើនឡើង ដល់២២នាក់ហើយ ដោយសារទឹកជំនន់ នៅក្នុងរដ្ឋធានីរបស់អេក្វាឌ័រ ដោយមនុស្ស ប្រហែល៥០នាក់ផ្សេងទៀត បានរងរបួស និងយ៉ាងហោចណាស់០៥នាក់បាត់ខ្លួន ។ គ្រោះទឹកជំនន់...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ថា ករណីថ្មីនៃជំងឺកូវីដ-១៩ នៅទីក្រុងតូក្យូបានកើនឡើងលើសពី២០.០០០នាក់ជាលើក ដំបូង គិតត្រឹមថ្ងៃពុធនេះ ក្តីសង្ឃឹម ដែលស្រអាប់ថា រលក នៃការឆ្លងដែលបណ្តាលមក ពីវីរុសបំប្លែងខ្លួនថ្មី Omicron កំពុងឈានដល់កម្រិតកំពូល នៅក្នុងប្រទេសជប៉ុន ។...
បរទេស ៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងអង្គការណាតូ បានច្រានចោលជាផ្លូវការ នូវការទាមទារសំខាន់ៗ របស់ប្រទេសរុស្ស៊ី សម្រាប់ការធានាថា ប្លុកយោធា ដែលដឹកនាំដោយសហរដ្ឋអាមេរិក នឹងមិនពង្រីកកាន់តែ ជិតឆ្ពោះទៅព្រំដែនរបស់ខ្លួន ។ យោងតាមសារ ព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមឯកសារ...
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បាននិងកំពុងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តស្វាយរៀង” នៅទីស្ដីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២បានស្តេចយាងចូលរួមពិធីបើកសម្ពោធព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។ ពិធីបើកជាផ្លូវការនៃការប្រកួត កីឡាអូឡាំពិក រដូវរងាលើកទី២៤ នឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃ៤ កុម្ភៈ ស្អែកនេះ ក្នុងទីក្រុងប៉េកាំង ។...
ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យា ក្នុងដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ យោងតាមសេចក្ដីសម្រេចរបស់ គ.ជ.ប ថ្មីៗ បានបញ្ជាក់ថា ប្រព័ន្ធបច្ចេកវិទ្យា ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានកម្មវិធី ដូចជា ៖ កម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជន...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យប្រជាពលរដ្ឋ ប្រើប្រាស់ទឹកដោយសន្សំសំចៃ ជាពិសេសនៅតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក។ ការអំពាវនាវរបស់ក្រសួងនេះ ដោយសារក្រសួងបានព្យាករឃើញថា ក្នុងរដូវប្រាំង និងដើមរដូវវស្សា ឆ្នាំនេះ ទោះជាអាចនឹងមានភ្លៀងកក់ខែច្រើន តែបរិមាណទឹកភ្លៀងដែលធ្លាក់មក មិនទាន់សមល្មមក្នុងការប្រើប្រាស់ ឆ្លើយតបតាមតម្រូវការភ្លាមៗនោះទេ។ យោងតាមសេចក្តីជូនដំណឹង ស្តីពី ការព្យាករអាកាសធាតុលើកទី១ របស់ក្រសួងនាថ្ងៃ២២ កុម្ភៈ បានឲ្យដឹងថា...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ថា ទីភ្នាក់ងារអាកាសធាតុ និងមន្ត្រីបានលើកឡើងថា គ្រោះរញ្ជួយដីកម្រិត៦,១រ៉ិចទ័រ បានវាយប្រហារខេត្ត ម៉ាលូគូ ស្ថិតនៅភាគខាងកើតនៃប្រទេសឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃពុធនេះ ប៉ុន្តែមិនមានរបាយការណ៍អំពីអ្នកស្លាប់ ឬការខូចខាតណាមួយ ត្រូវបានចេញផ្សាយនៅឡើយទេ ។ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ បានចេញផ្សាយព័ត៌មានស្តីពី ការរញ្ជួយដីកម្រិត៦,២ រ៉ិចទ័រ មុនពេលធ្វើការកែសម្រួល គ្រោះរញ្ជួយដីនេះឡើងវិញ ។ ទីភ្នាក់ងារនេះមិនបាន ចេញការព្រមានអំពី រលកយក្សស៊ូណាមិនោះទេ ខណៈដែលការរញ្ជួយ មិនបានបង្កជារលកយក្សស៊ូណាមិ ។ ទីភ្នាក់ងារខាងលើបានឲ្យដឹងថា ការរញ្ជួយដីនេះបានវាយប្រហារនៅម៉ោង ៤និង២៥នាទីព្រឹក ម៉ោងក្នុងស្រុកថ្ងៃពុធ ត្រូវនឹងម៉ោង១៩និង២៥នាទីម៉ោងសកល ។ដោយចំណុចកណ្តាលនៃ គ្រោះរញ្ជួយដីនេះស្ថិតនៅចម្ងាយ៨៦គីឡូម៉ែត្រ ភាគឦសាននៃស្រុកMaluku Barat Daya និងមានជម្រៅ១៣១គីឡូម៉ែត្រ នៅក្រោមបាតសមុទ្រ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ថា ប្រទេសវៀតណាម បានកត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីចំនួន៨.៧៤៤ ករណីគិតត្រឹមថ្ងៃពុធ ក្នុងនោះមាន ៨.៧២២ករណីឆ្លងក្នុងស្រុក និង២២ករណីនាំចូលពីខាងក្រៅ ។ រដ្ឋធានីហាណូយរបស់វៀតណាម នៅតែជាតំបន់ដែលមានចំនួនអ្នកឆ្លងខ្ពស់បំផុត គិតក្នុងថ្ងៃពុធនេះមាន ២.៧១៦ករណី បន្ទាប់មកទីក្រុង Da Nang មាន៧៧៨ករណី និងខេត្ត Thanh Hoa នៅភាគកណ្តាលមានចំនួន ៣៥៣ករណី ។ ការឆ្លងបាននាំឱ្យ ចំនួនសរុបកើនឡើងដល់ ២.២៩៥.៤៨៤នាក់ ជាមួយគ្នានេះដែរមាន ស្លាប់ចំនួន៣៧.៧៧៧នាក់ ។ រហូតមកដល់ពេលនេះ នៅទូទាំងប្រទេស អ្នកជំងឺកូវីដ-១៩មានចំនួន២,០៦៨.៨៥៣នាក់ បានជាសះស្បើយ ។ យោងតាមក្រសួងសុខាភិបាល បានឱ្យដឹងថា វ៉ាក់សាំងកូវីដ-១៩ចំនួន១៨១,៦លានដូស រួមទាំងការចាក់វ៉ាក់សាំងលើកទី៣ចំនួន២៨,៣លានត្រូវបានចាក់ ។ រហូតមកដល់ពេលនេះ ប្រទេសវៀតណាម បានឆ្លងកាត់រលកនៃមេរោគឆ្លងចំនួន៤ នៃការបង្កើនទំហំ ភាពស្មុគស្មាញ និងការឆ្លងមេរោគ ។ គិតត្រឹមថ្ងៃពុធនេះ ប្រទេសវៀតណាម បានចុះបញ្ជីករណីឆ្លងកូវីដ-១៩ ក្នុងស្រុកជិត២,២៩លានករណី ចាប់តាំងពីការចាប់ផ្តើមនៃរលកបច្ចុប្បន្ន នៅចុងខែមេសាឆ្នាំមុន។ ក្រសួងបានឲ្យដឹងថា ករណីទាំងនេះក៏បានបញ្ជាក់ ពីករណីវិជ្ជមានចំនួន១៨៦ ដែលជាប្រភេទវីរុសបំប្លែងខ្លួនថ្មី Omicron ផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធចំពោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពសមត្ថកិច្ចបានបំពានលើរូបរាងកាយស្រ្តីជាជនសង្ស័យជនជាតិវៀតណាម ក្នុងករណីរំដោះអ្នកទោសចេញពីសាលាដំបូងខេត្តស្វាយរៀង ។ ផ្អែកតាមការពិនិត្យ និងស្រាវជ្រាវ សមត្ថកិច្ចរកឃើញថា សកម្មភាពនេះ ជាវីដេអូក្លែងក្លាយ បង្កើតឡើងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI)...
ភ្នំពេញ ៖ ករណីរំដោះអ្នកទោស នៅស្វាយរៀង បច្ចុប្បន្ន សមត្ថកិច្ចចម្រុះកំពុងប្រតិបត្តិការតាមចាប់ខ្លួន ជនជាប់ឃុំចំនួន ០៥នាក់ទៀត រួមទាំងបក្សពួកផ្សេងទៀត ដែលមករំដោះ។ យោងតាមសេចក្តីជូនព័ត៌មានបឋម របស់អគ្គនាយកដ្ឋានពន្ធនាគារ បានជម្រាបជូនព័ត៌មានបឋម ស្តីពី...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា កម្ពុជា គឺជាប្រទេសដំបូងគេបង្អស់ លើពិភពលោក បានចុះហត្ថលេខាលើ...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបានចូលបុណ្យ បច្ច័យចំនួន ៣០,០០០,០០០រៀល...
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ រួមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត កងកម្លំាងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងលោកអគ្គនាយកក្រុមហ៊ុន...
ភ្នំពេញ ៖ រថយន្តក្រុងធុនធំមួយគ្រឿងមាន២ជាន់ បានបើកបុកបង្កាន់ដៃស្ពានអូរប្រាសាទ ស្ថិតនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ធ្លាក់ចូលក្នុងទឹកបង្កអ្នកធ្វើដំណើរស្លាប់១៣នាក់ និងរបួស២៤នាក់ ក្នុងចំណោមអ្នកធ្វើដំណើរសរុប៣៧នាក់ ។ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង២យប់ នាថ្ងៃទី២០ វិច្ឆិកា...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានឱ្យដឹងថា ករណីស្រុកផ្លូវរថភ្លើង បណ្តាលឱ្យទូររថភ្លើងចំនួន៣ទូរ បានក្រឡាប់ធ្លាយប្រេងចេញមកក្រៅ នៅចំណុច PK191+600 ខ្សែដែកទិសខាងជើង...
ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីឃាតកម្មសម្លាប់មនុស្ស ៩នាក់ នៅភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។...
ភ្នំពេញ ៖ អ្នកនាំពាក្យការពារជាតិកម្ពុជាបានឲ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជា នៅម៉ោង១១និង៨នាទីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ប៉ុន្តែបើតាមអ្នកនាំពាក្យដដែលនៅអំឡុងពេលចុះពិនិត្យនោះ ក៏មានការលឺផ្ទុះអាវុធនៅខាងភាគីថៃ។...
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ត្រូវបានបោះឆ្នោតបន្តជាអនុប្រធាន នៃកិច្ចប្រជុំគណៈកម្មាធិការ ប្រតិបត្តិ និងមហាសន្និបាតនៃអង្គការ អ្នកប្រជាធិបតេយ្យ និយមកណ្តាលអន្តរជាតិ...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
