ព័ត៌មានអន្តរជាតិ

គ្រោះទឹកជំនន់ នៅអេក្វាទ័រ ឆក់យកជីវិតមនុស្ស កើនឡើងដល់២២នាក់

គីតូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ថា គណៈកម្មាធិការ ប្រតិបត្តិការ បន្ទាន់នៃទីក្រុងគីតូ បានរាយការណ៍ កាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ បានកើនឡើង ដល់២២នាក់ហើយ ដោយសារទឹកជំនន់ នៅក្នុងរដ្ឋធានីរបស់អេក្វាឌ័រ ដោយមនុស្ស ប្រហែល៥០នាក់ផ្សេងទៀត បានរងរបួស និងយ៉ាងហោចណាស់០៥នាក់បាត់ខ្លួន ។

គ្រោះទឹកជំនន់ បានកើតឡើងនៅ រសៀលថ្ងៃចន្ទ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង ពេញមួយថ្ងៃ ដែលបានបំបែកកំណត់ត្រា ទឹកភ្លៀងនៅក្នុងទីក្រុង ដែលបានកំណត់ ក្នុងឆ្នាំ២០០៣ ។

យោងតាមអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ទឹកបានកកកុញនៅក្នុងព្រះសហគមន៍កាតូលិក Belisario Quevedo ក្នុងទីក្រុង Quito ដែលបណ្តាលឱ្យថ្ម និងគ្រោះបាក់ដីធ្លាក់ ចុះមកលើផ្លូវមួយក្នុងសង្កាត់ La Gasca នឹងទទួលការខូចខាតយ៉ាងធ្ងន់ធ្ងរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top